អចលនទ្រព្យ

តើកត្តាអ្វីជំរុញឱ្យតម្លៃខុនដូ និងផ្ទះលម្ហែនៅភូកេត ហក់ឡើងខ្លាំងដល់កម្រិតកំណត់ត្រា?


តម្លៃខុនដូ និងផ្ទះលម្ហែនៅភូកេត ប្រទេសថៃ បានហក់ឡើងខ្លាំងឈានដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ២០២៣ កន្លងទៅ ដោយសារតែមានជនបរទេសកាន់តែច្រើនចាប់អារម្មណ៍ចង់ទិញផ្ទះនៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ថៃមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
អចលនទ្រព្យ
ដោយ

លោក ផាត់ដារាឆៃ តាវីវង់ (Phattarachai Taweewong) នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនងនៅក្រុមហ៊ុនកាណាដា សាខាប្រទេសថៃ Colliers International (Thailand) បានទម្លាយឱ្យដឹងកាលពីសប្ដាហ៍មុនថា ចំណាប់អារម្មណ៍របស់ជនបរទេសដែលចង់ទិញផ្ទះនៅភូកេត បានជំរុញឱ្យតម្លៃផ្ទះឡើងដល់កម្រិតកំណត់ត្រា ក្នុងឆ្នាំ២០២៣ កន្លងទៅ ហើយតម្លៃដីធ្លីក៏បានហក់ឡើងខ្ពស់ដែររហូតដល់ចន្លោះពីប្រមាណ៧សែនដុល្លារអាម៉េរិក ទៅប្រមាណ២លាន ៨សែនដុល្លារ ក្នុងផ្ទៃមួយ១រ៉ៃ ឬប្រមាណ១.៦០០ម៉ែត្រការ៉េ។

ការបើកលក់គម្រោងខុនដូ និងផ្ទះលម្ហែបានឈានដល់កម្រិតកំណត់ត្រា ពោលគឺមានចំនួនច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ដោយមានតម្លៃសរុបដល់ទៅប្រមាណ២ពាន់៨រយលានដុល្លា។ បច្ចុប្បន្នមានគម្រោងខុនដូចំនួន៣៦ ដែលមានជាង៨ពាន់៧០០យូនីត ជាមួយនឹងតម្លៃសរុបលើសពី១ពាន់៣រយលានដុល្លារ កំពុងត្រូវបានដាក់លក់បើធៀបនឹងចំនួនជាមធ្យមចន្លោះពី២ពាន់ ទៅ៣ពាន់យូនីត ដែលត្រូវបានដាក់លក់ក្នុងមួយឆ្នាំ។ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ធំៗដែលទាំងទៅពីទីក្រុងបាងកក និងក្រុមហ៊ុននៅភូកេត រួមមានក្រុមហ៊ុន Sansiri ក្រុមហ៊ុន Asset Wise ក្រុមហ៊ុន Origin Property និងក្រុមហ៊ុន Habitat Group។

ហើយសម្រាប់ឆ្នាំ២០២៤ នេះ មានការរំពឹងទុកថានឹងមានផ្ទះចំនួន៤បាន់៥០០យូនីតបន្ថែមទៀតត្រូវបានដាក់លក់។ អតិថិជនចាប់អារម្មណ៍ច្រើនជាងគេលើគម្រោងអភិវឌ្ឍន៍នៅភាគខាងលិចនៃភូកេត ដែលផ្ទះក្នុងមួយយូនីត មានតម្លៃចន្លោះពី១៤ម៉ឺនដុល្លារ ទៅជិត២៨ម៉ឺនដុល្លារ។ ដោយឡែកទីផ្សារផ្ទះលម្ហែក៏មានការរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ បច្ចុប្បន្នមានគម្រោងរហូតដល់៦១ជាមួយនឹងជាង១ពាន់១០០យូនីតត្រូវបានដាក់លក់បាន ជាមួយនឹងតម្លៃសរុបជាង១ពាន់៤រយលានដុល្លារ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។

អចលនទ្រព្យទាំងនេះភាគច្រើនមានទីតាំងនៅផ្នែកខាងលិចនៃកោះភូកេត។ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ដែលចូលរួមក្នុងគម្រោងទាំងនេះរួមមានក្រុមហ៊ុន Laguna Resorts and Hotels ក្រុមហ៊ុន Sansiri ក្រុមហ៊ុន Asset Wise ក្រុមហ៊ុន Origin Property ក្រុមហ៊ុន Habitat Group និងក្រុមហ៊ុន Siamese Estate។ ហើយគម្រោងជាច្រើនទៀតក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទិញផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត ដាក់គោលដៅទាក់ទាញការវិនិយោគបរទេសឱ្យឈានដល់៣ទ្រីលានដុល្លារអាម៉េរិក

សហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត មានចំនួនលើសពី១លាន២សែនសហគ្រាស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ ដោយចុះបញ្…

ជប៉ុនគ្រោងកញ្ចប់ថវិកា១៣៥ពាន់លានដុល្លារ ដើម្បីកែប្រែមូលដ្ឋានសេដ្ឋកិច្ច និងថាមពល

ប្រទេសជប៉ុន ត្រូវបានអ្នកជំនាញជឿជាក់ថា កំពុងដាក់ចេញផែនការអភិវឌ្ឍន៍មូលដ្ឋានសេដ្ឋកិច្ច និងធនធានមនុស្ស ដែលមានតម្លៃរហូតដល់ទៅ១៣៥ពាន់លានដុល្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ