ឧស្សាហកម្មទូរស័ព្ទដៃរបស់ប្រទេសចិន

កត្តាអ្វីខ្លះនឹងរុញឧស្សាហកម្មទូរស័ព្ទដៃរបស់ប្រទេសចិនឲ្យនៅតែស្ថិតក្រោមសម្ពាធក្នុងឆ្នាំ២០២៣?


ឧស្សាហកម្មទូរស័ព្ទដៃ smartphone របស់ប្រទេសចិននៅតែរងសម្ពាធលំបាកនៅឡើយសម្រាប់ឆ្នាំ២០២៣នេះ ហើយត្រូវគេរំពឹងថានឹងមិនទាន់ឃើញមើលឃើញពីកំណើនគួរឱ្យកត់សម្គាល់ណាមួយទេ រហូតដល់ឆ្នាំ២០២៤។ នេះក៏ដោយសារមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល និងការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងស្រុកនៅមានកម្រិតទាប។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ឧស្សាហកម្មទូរស័ព្ទដៃរបស់ប្រទេសចិននៅតែស្ថិតក្រោមសម្ពាធក្នុងឆ្នាំ២០២៣
ដោយ

ការនាំចេញទូរស័ព្ទsmartphoneសរុបនៅប្រទេសចិនអាចបានធ្លាក់ចុះ១០% ក្នុងឆ្នាំ២០២២មកនៅត្រឹម ២៨៥ លានគ្រឿង ហើយឧបសគ្គនឹងនៅតែមានច្រើនទៀតនៅឆ្នាំ២០២៣នេះ។ នេះបើយោងតាមលោក Will Wong អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវឧស្សាហកម្ម IDC ដែលមានមូលដ្ឋាននៅសិង្ហបុរី។

លោក Wong បានពន្យល់ថា ការទិញទូរស័ព្ទថ្មី នឹងមិនមែនជាអាទិភាពសម្រាប់មនុស្សនៅឆ្នាំនេះទេ ដោយសារពួកគេជ្រើសរើសធ្វើដំណើរទៅក្រៅប្រទេសកាន់តែច្រើនស្របពេលដែលវិធានការទប់ស្កាត់ជំងឺកូវីដ១៩ត្រូវបានដកចេញវិញ ខណៈដែលអ្នកប្រើប្រាស់មានការត្បិតត្បៀតចំណាយរបស់ពួកគេ។ ទោះយ៉ាងណា ទីផ្សារទូរស័ព្ទរបស់ចិនត្រូវគេរំពឹងថានឹងមានកំណើនវិញនៅក្នុងឆ្នាំ២០២៤។

ទិន្នន័យទីផ្សារចុងក្រោយបង្អស់របស់ប្រទេសចិនបានបង្ហាញទៀតថា ខែវិច្ឆិកាគឺជារដូវកាលពេញនិយមជាងគេសម្រាប់ការទិញទូរស័ព្ទដោយសារមានការដើរទិញឥវ៉ាន់ច្រើននៅថ្ងៃ លក់បញ្ចុះតម្លៃ Singles' Day ប៉ុន្តែវាមិនបានច្រើនដូចជាការគិតនោះទេ។ ការនាំចេញទូរស័ព្ទឆ្លាតវៃរបស់ប្រទេសនេះនៅក្នុងខែវិច្ឆិកាដដែល បានធ្លាក់ចុះ ៣៦%បើធៀបនឹងពេលដូចគ្នាកាលពីមួយឆ្នាំមុន ក្នុងរង្វង់ត្រឹម ២២លានគ្រឿង។

នៅក្នុងរយៈពេល ១១ ខែដំបូងកាលពីឆ្នាំមុន ការលក់បានធ្លាក់ចុះ ២៣.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ តួលេខនៃការលក់ទូរស័ព្ទនៅខែវិច្ឆិកាឆ្នាំ២០២២គឺជា«ការលក់ដ៏អាក្រក់បំផុតក្នុងខែវិច្ឆិកាចាប់តាំងពីឆ្នាំ២០១៥»មក។

សូមជម្រាបថា ម៉ូដែលទូរស័ព្ទលំដាប់កំពូលទាំង៥ ដែលនាំមុខគេនៅចិន គឺមានរបស់ក្រុមហ៊ុន Apple លក់បានជិត៥លានគ្រឿង តែចំនួននេះបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំង។ ក្រុមហ៊ុន Vivo ដែលជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងខែវិច្ឆិកានោះ គឺជាក្រុមហ៊ុនដែលរងគ្រោះខ្លាំងបំផុត ជាមួយការធ្លាក់ចុះ ៣៦% មកនៅត្រឹមចំនួនដែលលក់បានជាង ២.៣គ្រឿង។

គួរបញ្ជាក់ថា ការលក់សរុបពេញមួយឆ្នាំ២០២២នឹងមានចន្លោះពី ២៥០ លានទៅ ២៦០ លានគ្រឿងដែលនេះជាការលក់ប្រចាំឆ្នាំដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥មក៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


របបសឹកមីយ៉ាន់ម៉ាចរចាជាមួយក្រុមឧទ្ទាមត្រៀមរៀបចំការបោះឆ្នោតឆ្នាំ២០២៣តាមការសន្យា

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍ថា រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ាបានជួបពិភាក្សាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួនបីលើការ…

ការធ្វើដំណើររបស់ពលរដ្ឋចិនទៅចូលឆ្នាំថ្មីនៅស្រុកកំណើតចាប់ដំណើរការ ទន្ទឹមគ្នានឹងការបើកទូលាយព្រំដែនឡើងវិញ

បន្ទាប់ពីជាប់បម្រាមក្រោមគោលនយោបាយសូន្យកូវីដអស់ពេលជិតបីឆ្នាំមកនេះ ពលរដ្ឋចិនទូទាំងប្រទេសអាចអបអរបុណ្យចូលឆ្នាំថ្មីរបស់ខ្លួណក្នុងឆ្នាំ២០២៣នេះ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ