វិស័យអចលនទ្រព្យ

តើធនាគារកណ្ដាលចិន ដាក់ចេញវិធានការអ្វីខ្លះ ដើម្បីស្តារវិស័យអចលនទ្រព្យ និងជំរុញកំណើនសេដ្ឋកិច្ច?


ធនាគារកណ្តាលចិន កាលពីថ្ងៃទី២៤ កញ្ញា បានប្រកាសដាក់ចេញវិធានការជាច្រើនរួមទាំងការកាត់បន្ថយអនុបាតដើមទុនបម្រុងអប្បបរមារបស់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីជួយស្ដារវិស័យអចលនទ្រព្យ និងជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងជាប់ផុងក្នុងវិបត្តិយ៉ាងជ្រៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យអចលនទ្រព្យ
ដោយ

លោក ផាន កុងសឹង (Pan Gongsheng) ទេសាភិបាលនៃធនាគារកណ្ដាលចិន បានប្រកាសថា អនុបាតដើមទុនបម្រុងអប្បបរមាដែលត្រូវបានតម្រូវសម្រាប់បណ្ដាគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងត្រូវបានកាត់បន្ថយ០,៥% ហើយគ្រោងនឹងកាត់បន្ថយបន្ថែមទៀត ហើយការកាត់បន្ថយនេះនឹងជួយបង្កើនរំហូរសាច់ប្រាក់សម្រាប់ការផ្ដល់ឥណទាន។

ដំណឹងនេះបានធ្វើឱ្យតម្លៃភាគហ៊ុនក្នុងស្រុកហក់ឡើងថ្លៃ ជាពិសេសភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។ ជាក់ស្ដែងសន្ទស្សន៍ផ្សារហ៊ុន ហង់ សឹង (Hang Seng) របស់ហុងកុង បានហក់ឡើង២% ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានហក់ឡើង០,៨%។

លោក ផាន កុងសឹង (Pan Gongsheng) ក៏បានលើកឡើងផងដែរអំពីគោលនយោបាយថ្មីៗដើម្បីគាំទ្រដល់ការអភិវឌ្ឍផ្សារភាគហ៊ុនប្រកបដោយស្ថិរភាព។ លោកបានទម្លាយឱ្យដឹងថា លក្ខខណ្ឌកក់ប្រាក់ ឬ Down Payment សម្រាប់អ្នកទិញផ្ទះទី២ នឹងត្រូវបញ្ចុះពី២៥% មកនៅត្រឹម១៥% ហើយអត្រាការប្រាក់សម្រាប់ឥណទានគេហដ្ឋាននឹងត្រូវបញ្ចុះប្រមាណ០,៥%។

តាមការរំពឹងទុក ចំណាត់ការទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋចំនួន៥០លានគ្រួសារ និងបុគ្គលចំនួន១៥០លាននាក់ ដោយជួយគ្រួសារពលរដ្ឋកាត់បន្ថយការចំណាយលើការប្រាក់ក្នុងទំហំសរុបប្រមាណ២១ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។

វិធានការទាំងនេះផ្ដោតជាចម្បងលើការដោះស្រាយវិបត្តិទីផ្សារលំនៅឋាន ដែលកំពុងបន្ត កើតមាននៅឡើយ បន្ទាប់ពីរដ្ឋាភិបាលចិន បានចាត់វិធានការបង្រ្កាបតាមរយៈការរឹតបន្តឹងការខ្ចីលុយច្រើនលើសលប់ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍នានា ដែលជាលទ្ធផលបានបណ្តាលឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនខកខានទូទាត់សងបំណុលរបស់ខ្លួនជាបន្តបន្ទាប់ រហូតធ្វើឱ្យទីផ្សារទាំងមូលធ្លាក់ចូលក្នុងវិបត្តិ។

លំនៅឋាន គឺជាការវិនិយោគដ៏សំខាន់មួយនៅក្នុងប្រទេសចិន ហើយវាជួយគាំទ្រដល់ឧស្សាហកម្មផ្សេង​ៗរួមទាំងសំណង់ ការតុបតែងគេហដ្ឋាន និងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះផងដែរ។ ការធ្លាក់ចុះតម្លៃលំនៅឋាន និងអចលនទ្រព្យដែលបន្តអូសបន្លាយពេលយូរបានធ្វើឱ្យពលរដ្ឋភាគច្រើនស្ទាក់ស្ទើរក្នុងការចាយវាយ ដែលជាលទ្ធផលបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចចិន ទាំងមូល។

សូមបញ្ជាក់ថា នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ សេដ្ឋកិច្ចចិន សម្រេចបានកំណើនក្នុងអត្រាប្រចាំឆ្នាំ៤,៧% បន្ទាប់ពីសម្រេចបានកំណើន៥,៣% ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើកត្តាចម្បងអ្វីខ្លះធ្វើឱ្យឧស្សាហកម្មភោជនីយដ្ឋានថៃ ធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ បណ្ដាលឱ្យភោជនីយដ្ឋានរហូតដល់ទៅជាង៦០ម៉ឺនកន្លែងត្រូវបិទទ្វារជាបន្តបន្ទាប់?

ឧស្សាហកម្មភោជនីយដ្ឋានថៃ កំពុងជួបវិបត្តិធ្ងន់ធ្ងរដែលបណ្ដាលឱ្យភោជនីយដ្ឋានរហូតដល់ទៅជាង៦០ម៉ឺនកន្លែងបានបិទទ្វារជាបន្តបន្ទាប់ក្នុងរយៈពេល៣ឆ្នាំចុង…

ធនាគារធំៗនៅវៀតណាម ត្រៀមបញ្ចេញឥណទាន១៦ពាន់លានដុល្លារ ដើម្បីជួយអតិថិជនដែលរងគ្រោះដោយព្យុះកំណាច Yagi

ទេសាភិបាលធនាគារកណ្ដាលវៀតណាម លោក ង្វៀន ធី ហុង (Nguyen Thi Hong) បានឱ្យដឹងថា រហូតមកទល់ពេលនេះ ធនាគារពាណិជ្ជធំៗចំនួន៣២ ក្នុងចំណោម៤០ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ