ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង

តើប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក Yoon Suk-yeol នឹងត្រូវដោះស្រាយបញ្ហាអ្វីខ្លះក្នុងប្រទេស?


បេក្ខភាពគណបក្សប្រឆាំងកូរ៉េខាងត្បូងលោក Yoon Suk-yeol ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធម្សិលមិញ ខណៈបេក្ខជនមកពីគណបក្សកាន់អំណាចគឺលោក Lee Jae-myung ក៏បានទទួលស្គាល់ផងដែរ នូវការបរាជ័យរបស់ខ្លួនក្នុងការប្រជែងតំណែងប្រធានាធិបតីនេះ។ យ៉ាងណាមិញក្រោយទទួលបានជ័យជំនះក្នុងការបោះឆ្នោតនេះហើយ តើប្រធានាធិបតីថ្មីរូបនេះ នឹងត្រូវចូលខ្លួនដោះស្រាយបញ្ហាអ្វីខ្លះ ដែលកំពុងជាប់គាំងក្នុងប្រទេសកូរ៉េខាងត្បូង បន្តពីអតីតប្រធានាធិបតីលោក Moon Jae-In?
លោក Yoon Suk-yeol ​ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ដែលទើបជាប់ឆ្នោត
ដោយ

ជាមួយនឹង​ការ​រាប់​សន្លឹក​ឆ្នោត​ច្រើន​ជាង ៩៨% លោក Yoon Suk-yeol ទទួល​បាន​សំឡេង​ឆ្នោត ៤៨,៦% នៃ​សន្លឹក​ឆ្នោត ដែល​នាំមុខ​គូប្រជែង​របស់​ខ្លួន​គឺ​លោក Lee Jae-myung មាន​សំឡេង​ឆ្នោត​ត្រឹមតែ ៤៧,៨% គឺ​ប្រកៀក​ប្រកិត​គ្នា​មែនទែន​។

លោក Yoon ដែល​ជា​អ្នកនយោបាយ​ថ្មីថ្មោង​មួយ​រូប​នេះ បាន​ហៅ​ជ័យជម្នះ​របស់​លោក​ថា ជា​ជ័យ​ជំនះ​របស់​ប្រជាជន​កូរ៉េ​ខាងត្បូង​ដ៏​អា​ស្ចា​រ្យ​។ យ៉ាងណាមិញ ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន ៥២​លាន​នាក់​នេះ មាន​ប្រហែល ៧៧% នៃ​អ្នកបោះឆ្នោត ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ថ្មី ហើយ​ការ​រើស​ជ្រើស​របស់​ពួក​គេ​នេះ គឺ​សង្ឃឹមថា ប្រធានាធិបតី​ថ្មី នឹង​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​សង្គម​កូរ៉េ​ខាងត្បូង ដែល​មាន​ដូច​ជា តម្លៃ​ផ្ទះ​កើនឡើង​ខ្ពស់ ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ដែល​បណ្ដាល​មក​ពី​ជំងឺ​កូ​វី​ដ​១៩​ជាដើម​។ ជាមួយ​គ្នា​នេះ អ្នកបោះឆ្នោត​ក៏​ចង់ឱ្យ​ប្រធានាធិបតី​ថ្មី​លុប​បំបាត់​អំពើ​ពុក​រលួយ និង​បន្ត​ការ​ចរចា ដើម្បី​ទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ផង​ដែរ​។

ដូច្នេះ  ថា​តើ​ក្នុង​តំណែង​ថ្មី ជា​ប្រធានាធិបតី នៃ​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​៤​នៅ​អាស៊ី លោកYoon នឹង​ត្រូវ​មានការ​រ៉ាប់រង ឬ​គោលនយោបាយ​ដោះស្រាយ​បញ្ហា​អ្វីខ្លះ​បន្ត​ពី​លោក Moon Jae-In​។

បញ្ហា​ត្រូវ​ដោះស្រាយ​ទី​១ គឺ​វិស័យសេដ្ឋកិច្ច

លោក Yoon បានឱ្យ​ដឹង​ថា លោក​គាំទ្រ​វិធីសាស្ត្រ​ដែល​ដឹកនាំ​ជំរុញ​ការ​បង្កើត​ទីផ្សារ រួម​ទាំង​ការ​បង្កើត​ការងារ ដែល​ដឹកនាំ​ដោយ​វិស័យ​ឯកជន ជា​ជាង​គម្រោង​របស់​រដ្ឋាភិបាល​។ ក្នុង​នោះ​លោក បាន​ស្នើ​សុំ​រដ្ឋាភិបាល​បែងចែក​ថវិកា​ចំនួន ៤០​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ឈ្មួញ​តូចតាច និង​អ្នកមាន​របរ​ផ្ទាល់ខ្លួន ដែល​រង​គ្រោះ​ដោយ​ជំងឺ​រាតត្បាត រួម​ទាំង​ការ​ផ្តល់​ជា​សាច់ប្រាក់ ចំនួន​ជាង ៣៥ ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ជន​រង​គ្រោះ ក៏​ដូច​ជា​អាជីវកម្ម​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩​ដោយសារ​។

ទី​២ គឺ​ដោះស្រាយ​បញ្ហា​ពន្ធ

ក្នុង​តំណែង​ថ្មី​នេះ លោក Yoon នឹង​កាត់​បន្ថយ​ការ​កើនឡើង​ដើមទុន និង​ពន្ធ​លើ​កម្មសិទ្ធិ​អចលនទ្រព្យ ដើម្បី​បង្កើន​ប្រតិបត្តិការ​ទិញ​លក់​លំនៅ​ដ្ឋា​ន ព្រមទាំង​នឹង​លុប​ចោល​ពន្ធ​ថ្មី​ដែល​បាន​គ្រោង​នឹង​អនុវត្ត លើ​អ្នក​ដែល​រកបាន​ចំណូល​ប្រមាណ​ជាង ៤​ម៉ឺន​ដុល្លារ ពី​ការ​វិនិយោគ​ភាគហ៊ុន​ផង​ដែរ​។ បន្ថែម​ពី​នេះ ប្រធានាធិបតី​ថ្មី ក៏​បាន​សន្យា​នឹង​កាត់​បន្ថយពន្ធ​លើ​ការ​កាន់កាប់​អចលនទ្រព្យ ដើម្បី​បង្កើន​ប្រតិបត្តិការ​ទិញ​លក់​លំនៅ​ដ្ឋា​ន​ផង​ដែរ​។

ទី​៣ គឺ​ដោះស្រាយ​បញ្ហា​លំនៅ​ដ្ឋា​ន

បទ​ប្បញ្ញត្តិ​អចលនទ្រព្យ​បច្ចុប្បន្ន​នៅ​កូរ៉េ​ខាងត្បូង​ត្រូវ​តែ​បន្ធូរបន្ថយ និង​ត្រូវ​បាន​ណែនាំ​ដោយ​គោលការណ៍​ទីផ្សារ​។ លោក Yoon បាន​ប្តេជ្ញា​ថា នឹង​បង្កើត​ផ្ទះ​យ៉ាង​ហោច​ណាស់ ២​លាន ៥​សែន​ខ្នង​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ រួម​ទាំង ៥​សែន​ខ្នង​នៅ​រដ្ឋធានី​សេ​អ៊ូ​ល​ផង​ដែរ​។

ទី​៤ ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ហិ​ច្ឆ​តា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង

ក្រុម​របស់​លោក Yoon បាន​និយាយ​ថា នឹង​ព្យាយាម​ចាប់ផ្តើម​កិច្ចចរចា​ឡើង​វិញ ជាមួយ​កូរ៉េ​ខាងជើង ហើយនឹង​ស្វែងរក​ផែនទី​បង្ហាញផ្លូវ ដែល​មាន​អត្ថប្រយោជន៍​យ៉ាង​សំខាន់ និង​ឆាប់រហ័ស​សម្រាប់​ទីក្រុង​ព្យុ​ង​យ៉ាង​។ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​បង្កើន​ការ​រារាំង​ផ្នែក​យោធា​រួម​ទាំង​ការ​ពង្រឹង​ទំនាក់ទំនង ជាមួយ​សហរដ្ឋអាមេរិក​ផង​ដែរ​។ ទន្ទឹម​នេះ លោកYoon នឹង​ស្វែងរក​ការ​បង្កើត​បណ្តាញ​សន្ទនា​បី​ផ្លូវ​ជា​អចិន្ត្រៃយ៍​រវាង​កូរ៉េ​ខាងត្បូង កូរ៉េ​ខាងជើង និង សហរដ្ឋអាមេរិក​។

ទី​៥ គឺ​ដោះស្រាយ​គោលនយោបាយ​ការ​បរទេស

លោក Yoon ចង់​ទិញ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល THAAD បន្ថែម​របស់​អា​មេ​រិ​ក ដើម្បី​ទប់ទល់​នឹង​ប្រទេស​កូរ៉េ​ខាងជើង ទោះបីជា​មាន​ហានិភ័យ ដែល​អាច​រង​ការ​សងសឹក​សេដ្ឋកិច្ច​ថ្មី​ពី​ប្រទេស​ចិន​ក៏​ដោយ​។

សូម​ជម្រាប​ថា ប្រធានាធិបតី​ថ្មី​រូប​នេះ​ក៏​ចង់​ពង្រីក​ការពិគ្រោះ​យោបល់​អំពី​សម្ព័ន្ធភាព​ជុំវិញ​ការ​បន្ត​ការ​រារាំង​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក និង​ជំរុញ​ភាព​ជា​ដៃគូ​ត្រីភាគី​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​តូ​ក្យូ ហើយ​ក៏​មាន​បំណង​ចូលរួម​សម្ព័ន្ធមិត្ត Quad របស់​សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និង​ឥណ្ឌា​ផង​ដែរ​៕ 

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា ១១០លានដុល្លារជួសជុល និងពង្រីកផ្លូវជាតិលេខ៤

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានទទួលប្រាក់កម្ចីសម្បទានពីធ…

អ្នកជំនាញថា កម្ពុជាកាន់តែមានសក្ដានុពលលើការដាំដុះដំណាំកាកាវ ខណៈតម្លៃទីផ្សារខ្ពស់រហូត២ពាន់ដុល្លារក្នុង១តោន

ទោះបី កាកាវជាដំណាំថ្មីសម្រាប់កម្ពុជា តែបច្ចុប្បន្ន គេសង្កេតឃើញថា ប្រជាកសិករ ចាប់ផ្ដើមមានការពេញនិយមលើការដាំដុះដំណាំមួយនេះ ស្ទើរតែគ្រប់បណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ