ក្នុងស្ថានភាពកូវីដ-១៩ អេស៊ីលីដាម៉ូបាល ជួយលោកអ្នកបានច្រើនយ៉ាង !
ដូចដែលលោកអ្នកបានដឹងមកហើយ បច្ចុប្បន្ន ក្នុងស្ថានភាពដែលជំងឺកូវីដ-១៩កំពុងឆ្លងរាលដាល គ្រប់គ្នាមានការបារម្ភកាន់តែខ្លាំងពីការឆ្លង…
បើតាមការចុះផ្សាយរបស់ CNBC គណៈកម្មការការពារឯកជនភាពទិន្នន័យរបស់ប្រទេសអៀរឡង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា WhatsApp មិនបានប្រាប់ព័ត៌មានគ្រប់គ្រាន់ដល់ពលរដ្ឋនៅក្នុងសហភាពអឺរ៉ុបទេ ថាតើកម្មវិធីនេះធ្វើអ្វីខ្លះជាមួយនឹងទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ។
និយ័តករដដែលនិយាយថា WhatsApp មិនបានប្រាប់ពលរដ្ឋអឺរ៉ុបអំពីរបៀបដែលព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានប្រមូលនិងប្រើប្រាស់នោះទេ ហើយ WhatsApp ក៏មិនបានប្រាប់ពីរបៀបដែលខ្លួនចែករំលែកទិន្នន័យទាំងនេះជាមួយហ្វេសប៊ុក ដែរ ។
អ្នកនាំពាក្យក្រុមហ៊ុន WhatsApp ដែលកាន់កាប់ដោយក្រុមហ៊ុនហ្វេសប៊ុក និងដែលមានអ្នកប្រើប្រាស់ ២ពាន់លាននាក់ នៅជុំវិញពិភពលោក បានប្រាប់សារព័ត៌មាន CNBC ថា ក្រុមហ៊ុនមានផែនការប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចចិត្តផាកពិន័យនេះ ៕