ទីក្រុងក្យូតូ

តើទីក្រុងដ៏ធំមួយណាជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏ស្រស់ស្អាតបំផុតប្រចាំតំបន់អាស៊ី?


យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស ដែលមានឈ្មោះថា Express កាលពីចុងសប្ដាហ៍កន្លងទៅបង្ហាញថា ទីក្រុងដ៏ធំដែលជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏ស្រស់ស្អាតបំផុតប្រចាំតំបន់អាស៊ី មិនស្ថិតនៅក្នុងប្រទេសចិន នោះទេ ហើយក៏មិនស្ថិតនៅក្នុងប្រទេសឥណ្ឌានោះដែរ។ តើទីក្រុងនោះស្ថិតនៅក្នុងប្រទេសណា?
ទីក្រុងក្យូតូ
ដោយ

ទីក្រុងក្យូតូ (Kyoto) របស់ជប៉ុន ដែលមានឈ្មោះល្បីល្បាញដោយសារប្រាសាទដ៏ស្រស់ស្អាត សួនច្បារដ៏ស្ងប់ស្ងាត់ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ត្រូវបានបោះឆ្នោត និងដាក់ចំណាត់ថ្នាក់ជាទីក្រុងដ៏ស្រស់ស្អាតបំផុតប្រចាំតំបន់អាស៊ី។ ការបោះឆ្នោត និងការដាក់ចំណាត់ថ្នាក់នេះត្រូវបានសម្រេចដោយគេហទំព័រដែលមានឈ្មោះថា Ranker បន្ទាប់ពីអ្នកបោះឆ្នោតរាប់ពាន់នាក់មកពីជុំវិញពិភពលោកបានបោះឆ្នោតគាំទ្រទីក្រុងនេះដោយសារមន្តស្នេហ៍ដ៏ទាក់ទាញមិនចេះរីងស្ងួតរបស់វាក្នុងនាមជាគោលដៅទេសចរណ៍ដ៏កំពូលមួយ។

ទីក្រុងក្យូតូ (Kyoto) បានជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏ស្រស់ស្អាតបំផុតប្រចាំតំបន់អាស៊ី ដោយវ៉ាឈ្នះទីក្រុងល្បីៗផ្សេងទៀតដូចជា សិង្ហបុរី បាងកក និងសេអ៊ូល ជាដើម ដោយសារទីក្រុងនេះមានលក្ខណៈពិសេសគ្មានពីរខុសប្លែកពីគេ ជាទីក្រុងបែបសហសម័យដែលលាយបញ្ចូលគ្នានូវសោភណភាពបែបប្រពៃណីបុរាណ និងសម័យទំនើប។ ទីក្រុងក្យូតូ (Kyoto) ដែលជាអតីតរាជធានីនៃព្រះចៅអធិរាជជប៉ុន មានឈ្មោះល្បីល្បាញយ៉ាងខ្លាំងដោយសារការអភិរក្សវប្បធម៌ប្រពៃណីបុរាណរបស់ជប៉ុន។

ទីក្រុងនេះ​មានប្រាសាទពុទ្ធសាសនារហូតដល់ទៅជាង១.៦០០កន្លែង ទីសក្ការបូជាសម្រាប់សាសនាស៊ិនតូ (Shinto) របស់ជប៉ុន ចំនួន៤០០កន្លែង និងទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូចំនួន១៧កន្លែង និងចំណុចពិសេសជាច្រើនទៀត។

សូមបញ្ជាក់ថា ទីក្រុងក្យូតូ (Kyoto) ស្ថិតនៅលើកោះហុនស៊ុ (Honshu) ជាកោះធំបំផុត និងមានប្រជាជនរស់នៅច្រើនបំផុតនៃតំបន់កាន់សៃ (Kansai) ប្រទេសជប៉ុន។ គិតត្រឹមឆ្នាំ២០២០ ទីក្រុងក្យូតូ (Kyoto) មានប្រជាជនជាង១,៤លាននាក់ ដែលធ្វើឱ្យវាក្លាយជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទី៩ នៅក្នុងប្រទេសជប៉ុន៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


អ្នកបើកបរកំពុងព្រួយបារម្ភពីការបាត់បង់ការងារ ដោយសារចិន បង្កើតរ៉ូបូតតាក់ស៊ី

ក្រុមអ្នកប្រកបមុខរបរបើកតាក់ស៊ី នៅប្រទេសចិន កំពុងព្រួយបារម្ភពីការបាត់បង់ការងារធ្វើ ខណៈដែលប្រទេសចិន កំពុងសម្រុកផលិតរ៉ូបូតតាក់ស៊ី ដោយមិន…

រដ្ឋមន្រី្តកិច្ចការព្រំដែន អះអាងថា ការបោះបង្គោលព្រំដែនមិនអាចយកតាមផែនទី Google Maps ធ្វើជាមូលដ្ឋានឡើយ

រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញមកអះអាងថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាង គឺមិនអាចប្រើប្រាស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ