វិស័យទេសចរណ៍

តើប្រទេសណាខ្លះជាគោលដៅកំពូលសម្រាប់ពលរដ្ឋអាម៉េរិករស់នៅសោយសុខជីវិតចុងក្រោយ បន្ទាប់ពីចូលនិវត្តន៍?


ទោះបីជាសហរដ្ឋអាម៉េរិក គឺជាមហាអំណាចធំបំផុតទី១របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ចយ៉ាងណាក្ដី ក៏មួយចំនួនធំនៃពលរដ្ឋអាម៉េរិក ដែលចូលនិវត្តន៍សុខចិត្តស្វែងរកប្រទេសទី២ ដែលពួកគេយល់ថា ស័ក្ដិសមបំផុតសម្រាប់ពួកគេចំណាយពេលវេលាដែលនៅសេសសល់ចុងក្រោយនៃជីវិតរបស់ខ្លួន ដោយភាពរីករាយឥតកង្វល់ និងគ្មានការប្រកួតប្រជែង។ តើប្រទេសណាខ្លះមានសំណាងក្លាយជាគោលដៅកំពូលសម្រាប់ពលរដ្ឋអាម៉េរិក រស់នៅសោយសុខជីវិតចុងក្រោយបន្ទាប់ពីចូលនិវត្តន៍?
វិស័យទេសចរណ៍
ដោយ

សារព័ត៌មានដ៏ល្បីល្បាញ Business Insider បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ពលរដ្ឋអាម៉េរិក ដែលចូលនិវត្តន៍កាន់តែច្រើនឡើងសុខចិត្តចាកចោលប្រទេសកំណើតរបស់ខ្លួនដែលគេទទួលស្គាល់ថា ជាមហាអំណាចធំបំផុតទី១ របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ច ដើម្បីសោយសុខជីវិតចុងក្រោយរបស់ខ្លួន។ ហេតុផលចម្បងចំនួន២ដែលជំរុញឱ្យពលរដ្ឋអាម៉េរិក ចូលនិវត្តន៍សុខចិត្តចាកចេញទឹកដីកំណើតរបស់ខ្លួន គឺដើម្បីស្វែងរកប្រទេសទី២ ដែលមានថ្លៃចំណាយជីវភាពរស់នៅប្រចាំថ្ងៃទាប និងការថែទាំសុខាភិបាលដែលមានតម្លៃទាប និងស្រួលប្រើប្រាស់។

ទិន្នន័យផ្លូវការបង្ហាញថា ចំនួនពលរដ្ឋអាម៉េរិក ចូលនិវត្តន៍ដែលទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមនៅក្រៅប្រទេសបានកើនឡើងពីប្រមាណ៣០ម៉ឺន៧ពាន់នាក់ ក្នុងឆ្នាំ២០០៨ រហូតដល់ជាង៤៥ម៉ឺននាក់គិតត្រឹមឆ្នាំ២០២២។

ទំនោរនេះហាក់កំពុងទាក់ទាញពលរដ្ឋអាម៉េរិកចូលនិវត្តន៍កាន់តែច្រើនឡើងៗ ជាពិសេសស្របពេលដែលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយនៅសហរដ្ឋអាម៉េរិក។

ប្រទេសដែលបានក្លាយជាគោលដៅកំពូលសម្រាប់ពលរដ្ឋអាម៉េរិករស់នៅសោយសុខជីវិតចុងក្រោយ បន្ទាប់ពីចូលនិវត្តន៍ រួមមាន កាណាដា, ជប៉ុន, ម៉ិកស៊ិក, អង់គ្លេស, អាល្លឺម៉ង់, ហ្វីលីពីន, ប៉ូឡូញ, អ៊ីតាលី, អូសេអានី និងក្រិកជាដើម៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ស្ថាប័នសារព័ត៌មានមួយប្រើ AI ឱ្យធ្វើជាពិធីករ ដើម្បីការពារការបង្ក្រាបពីរដ្ឋាភិបាល

ស្ថាប័នសារព័ត៌មានមួយនៅប្រទេសវេណេស៊ុយអេឡា បានប្រើប្រាស់បញ្ញាសិប្បនិមិត្ត ឬ AI ឱ្យធ្វើជាពិធីករ ឬអានព័ត៌មានជំនួសមនុស្ស ដើម្បីការពារពីការបង្…

ធនាគារ ជីប ម៉ុង ប្តេជ្ញាពង្រីកប្រតិបត្តិការកាន់តែខ្លាំងក្លា ដើម្បីសម្រេចមហិច្ឆតាឈរជើងរឹងមាំឲ្យបានរាប់រយឆ្នាំនៅកម្ពុជា

ធនាគារ ជីប ម៉ុង ដែលជាក្រុមហ៊ុនមួយនៃសម្ព័ន្ធក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាពប្រតិបត្តិកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ