វិស័យអចលនទ្រព្យ

តើអនុវិស័យអចលនទ្រព្យណា ដែលនៅតែមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគនៅឆ្នាំនេះ?


វិស័យអចលនទ្រព្យកម្ពុជា បានរងការរង្គោះរង្គើយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររងឥទ្ធិពលពីវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាម និងវិបត្តិសេដ្ឋកិច្ចសកល។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកត់សម្គាល់ឃើញថា ទោះបីវិស័យអចលនទ្រព្យជារួមរបស់កម្ពុជា មិនទាន់មានសម្ទុះកំណើនល្អប្រសើរមកវិញគួរឱ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែអនុវិស័យមួយចំនួនដូចជាការសាងសង់រោងចក្រ និងឃ្លាំងស្តុកទំនិញជាដើមនៅតែមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគនៅឆ្នាំនេះ។
វិស័យអចលនទ្រព្យ
ដោយ

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានគូសបញ្ជាក់ថា ដោយសារ​បញ្ហាវិបត្តិសេដ្ឋកិច្ចសកល ពិសេសនៅក្នុងប្រទេសចិនបានធ្វើឱ្យវិស័យអចលនទ្រព្យពិភពលោក រួមទាំងកម្ពុជា បានទទួលរងការរង្គោះរង្គើយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយរហូតមកទល់ពេលនេះ អនុវិស័យអចលនទ្រព្យនៅកម្ពុជា មួយចំនួន ក៏ហាក់ស្ថិតក្នុងសភាពទ្រឹងនៅឡើយផងដែរ ដូចជាវិស័យលំនៅឋាន និងខុនដូរជាដើម ដោយសារការផ្គត់ផ្គង់មានច្រើនលើសតម្រូវការ។

យ៉ាងណាមិញ អ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យវិនិយោគិនរកស៊ីក្នុងវិស័យអចលនទ្រព្យគួរងាកទៅផ្តោតលើការអភិវឌ្ឍលើការសាងសង់រោងចក្រសហគ្រាស និងឃ្លាំងស្តុកទំនិញ ដ្បិតថាអនុវិស័យទាំងពីរនេះនៅតែមានតម្រូវការ និងសក្តានុពលខ្ពស់សម្រាប់ការវិនិយោគនៅឆ្នាំនេះ។ អ្នកឧកញ៉ា ជឿជាក់ថា នៅពេលលោក ដូ ណាល់ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិក វានឹងធ្វើឱ្យជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិកកាន់តែធ្ងន់ធ្ងរ ដែលធ្វើឱ្យបណ្តាវិនិយោគិននៅប្រទេសចិន នឹងសម្លឹងរកឱកាសវិនិយោគនៅតាមបណ្តាប្រទេសនានាជំនួសវិញ ហើយក្នុងនោះកម្ពុជា ជាជម្រើសដ៏ទាក់ទាញមួយសម្រាប់បណ្តាវិនិយោគិនទាំងនោះក្នុងការបោះទុនវិនិយោគ ដូច្នេះតម្រូវការដីធ្លីសម្រាប់សាងសង់រោងចក្រ និងឃ្លាំងស្តុកទំនិញនានានៅកម្ពុជានឹងមានកំណើនខ្ពស់។

​ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ទាំងអស់ ត្រូវគិតគូរឱ្យបានច្បាស់លាស់មុននឹងវិនិយោគក្នុងវិស័យនេះ ពិសេសត្រូវចេះសិក្សាពីកត្តាតម្រូវការប្រើប្រាស់ និងការផ្គត់ផ្គង់៕




អត្ថបទបន្ទាប់


ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានកំណើនដូចមុនវិបត្តិកូវីដ-១៩ ហើយ តែអ្នករកស៊ីក្នុងវិស័យនេះនៅតែរអ៊ូរទាំ តើមកពីមូលហេតុអ្វី?

វិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្នបានចាប់ផ្ដើមវិលទៅរកសកម្មភាពល្អប្រសើរដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ ហើយ តួយ៉ាងនៅពេញមួយឆ្នាំ២០២៤ កន្លងទ…

ធនាគារពិភពលោកព្រមានថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក អាចឈានទៅរកសង្គ្រាមពាណិជ្ជកម្ម និងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ

ធនាគារពិភពលោកព្រមានថា ផែនការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក រួមមានការដំឡើងពន្ធគយ១០% លើទំនិញនាំចូលពីជុំវិញពិភពលោក ការដំឡើងពន្ធគយ២៥% …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ