កូរ៉េខាងជើងបន្តជួយផ្គត់ផ្គង់គ្រាប់កាំភ្លើងធំឱ្យរុស្ស៊ី

សេតវិមានអាមេរិកថា កូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំទៅឱ្យរុស្ស៊ីដោយសម្ងាត់


បើតាមអ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃពុធ ទី ២ វិច្ឆិកា ថា សហរដ្ឋអាមេរិកមានព័ត៌មានដែលបង្ហាញថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់ដោយសម្ងាត់ដល់ប្រទេសរុស្ស៊ីនូវចំនួនគ្រាប់កាំភ្លើងធំក្នុងចំនួន «ដ៏ច្រើន» សម្រាប់សង្គ្រាមជាមួយប្រទេសអ៊ុយក្រែន នៅចំពេលដែល រុស្ស៊ីពេលនេះកំពុងស្វែងរកការផ្គត់ផ្គង់សព្វាវុធកាន់តែច្រើនឡើង ដើម្បីបន្ដសង្គ្រាមនៅអ៊ុយក្រែន។ជាក់ស្ដែង ថ្មីៗនេះ ទីក្រុងម៉ូស្គូក៏បានទិញសម្ភារៈយោធា ដូចជាយន្ដហោះដ្រូនពីប្រទេសអ៊ីរ៉ង់ផងដែរ។
សេតវិមានអាមេរិកថា កូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំទៅឱ្យរុស្ស៊ីដោយសម្ងាត់

លោក ចន ឃ័រប៊ី អ្នកនាំពាក្យសេតវិមានអាមេរិក​បានលើកឡើងថា «កូរ៉េខាងជើងកំពុងព្យាយាមបិទបាំងការនាំចេញគ្រាប់កាំភ្លើងទៅកាន់រុស្ស៊ី តាមរយៈប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាង ហើយយើងកំពុងតានដានមើលថា តើវាត្រូវបានទទួល​ដោយប្រទេសរុស្ស៊ីដែរ ឬយ៉ាងណា ដោយលោកបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើការពិគ្រោះ​ជាមួយអង្គការ​សហប្រជាជាតិ​លើភាព​ច្បាស់ការនៃការដឹកជញ្ចូន​គ្រាប់រំសេវទាំងនោះ»។

តែយ៉ាងណា លោក Kirby ថា យើងមិនដឹងពីកន្លែងដែលពួកគេនឹងផ្ទេរ ឬដោះដូរឱ្យគ្នានោះទេ ប៉ុន្តែអ្នកនាំពាក្យសេតវិមានអាមេរិករូបនេះ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេថា តើសហរដ្ឋអាមេរិកនឹង​ឆ្លើយតបបែបណាលើរឿងនេះ។

ទោះយ៉ាងណា អ្នកនាំពាក្យក្រសួង​ការបរទេសអាមេរិក លោក Ned Price ក្នុងសន្និសីទសារព័ត៌ប្រចាំថ្ងៃ បានស្នើថា «ទណ្ឌកម្មគឺជាជម្រើសមួយក្នុង​ចំណោមជម្រើសផ្សេងទៀត ដូចករណីដែលអ៊ីរ៉ង់បញ្ជូនយន្តហោះដ្រូនដល់រុស្ស៊ីដូច្នោះដែរ។

លោក ប្រាយស៍ បានគូសបញ្ជាក់ថា យុទ្ធវិធីដែលអាមេរិក​បានដាក់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ទាំងប៉ុន្មាន គឺនឹងធ្វើដូចគ្នាជាមួយនឹងកូរ៉េខាងជើង ដែលបន្តផ្គត់ផ្គង់អាវុធដល់រុស្ស៊ី​ ហើយការដាក់ទណ្ឌកម្មគឺជាអ្វីដែលមានស្រាប់ តែអាមេរិកនឹង​ពិនិត្យមើលជម្រើសផ្សេងទៀតរួមទាំង​កម្លាំង​ជាអន្តរជាតិផងដែរ។

គូរជម្រាបថា សហរដ្ឋអាមេរិកកាលពីខែកញ្ញា​បានដាក់ទណ្ឌកម្ម​លើក្រុមហ៊ុនអ៊ីរ៉ង់ ដែលខ្លួនបានចោទប្រកាន់ថា បានសម្របសម្រួល​ជើងហោះហើរយោធា​ដើម្បីដឹកជញ្ជូន​យន្តហោះគ្មានមនុស្សបើក​របស់​អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី និងក្រុមហ៊ុនចំនួនបីផ្សេងទៀតដែល​អាមេរិក​បានចោតប្រកាន់ថា បានពាក់ព័ន្ធដូចគ្នានឹងការផលិត​យន្តហោះដ្រូន​របស់អ៊ីរ៉ង់។

យ៉ាងណាមិញ តាមលោក John Kirby បាននិយាយថា៖ «បរិមាណគ្រាប់កាំភ្លើងដែលកូរ៉េខាងជើង​បញ្ជូនទៅឲ្យ​រុស្ស៊ីទាំងនោះ គឺវាមិនសំខាន់​ក្នុងការផ្លាស់ប្តូរនិន្នាការសង្គ្រាមនៅអ៊ុយក្រែននោះទេ តែអ្វីដែលសំខាន់នោះ គឺវាពិតជាគ្រោះថ្នាក់សម្រាប់ជនស្លូតត្រង់ ឬប្រជាជនអ៊ុយក្រែន​ទៅវិញទេ»។

របបក្រុងព្យុងយ៉ាង​កាលពីខែកញ្ញាបានអះអាងថា ខ្លួនមិនដែលផ្គត់ផ្គង់​សព្វាវុធ ឬគ្រាប់រំសេវដល់រុស្ស៊ី ហើយ​ក៏គ្មានបំណង​ធ្វើដូចគ្នា ហើយក៏បាន​ព្រមាន​ប្រាប់សហរដ្ឋអាមេរិកឲ្យ «បិទមាត់» និងបញ្ឈប់ការផ្សព្វផ្សាយ​ពាក្យចចាមអារ៉ាមដែលមានបំណង «ធ្វើឱ្យខូចមុខមាត់» របស់ប្រទេស​ខ្លួននោះ។

ផ្ទុយទៅវិញ ទាក់ទិននឹងការបាញ់មីស៊ីលកំញើញ​គ្នា​ទៅវិញ​ទៅមករវាងបងប្អូនកូរ៉េទាំងពីរកាលពីថ្ងៃពុធ ទី ២​ វិច្ឆកានេះដែរ លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា ការបាញ់ទាំងនោះ​មិនបាន​បង្កការគំរាមកំហែងណាមួយទៅដល់ប្រទេស​សម្ព័ន្ធមិ្តត្តអាមេរិក​ក្នុងតំបន់នោះទេ តែទីក្រុងព្យុងយ៉ាង​ត្រូវប្រាកដថា​អាមេរិក​នឹងមានសមត្ថភាព និងឆន្ទៈក្នុងការការពារ​សម្ព័ន្ធមិត្តរបស់ខ្លួន៕




អត្ថបទបន្ទាប់


រុស្ស៊ីត្រឡប់ចូលកិច្ចព្រមព្រៀងនាំចេញស្បៀងអ៊ុយក្រែនឡើងវិញហើយ ប៉ុន្ដែព្រមានដកខ្លួនរហូត បើមានបញ្ហាលើកក្រោយទៀត!

ភាគីរុស្ស៊ីកាលពីថ្ងៃទី០២វិច្ឆិកាបានប្រកាសត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនាំចេញស្បៀងអាហាររបស់អ៊ុយក្រែនតាមសមុទ្រខ្មៅឡើងវិញហើយ ក្រោយពីផ្អាកដំណើរក…

ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់គោល ០,៧៥%បន្ថែមទៀត ប៉ុន្ដែការដំឡើងលើកក្រោយអាចទាបជាងមុន

ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធទី០២វិច្ឆិកា បានប្រកាសដំឡើងអត្រាការប្រាក់គោលជាថ្មីម្តងទៀត ក្នុងអត្រា០,៧៥% ដោយបានគូសបង្ហាញថា នេះជាវិធីសាស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ