នាយករដ្ឋមន្ត្រីថ្មីនៅចក្រភពអង់គ្លេស

តើនរណាខ្លះនឹងចូលរួមប្រកួតប្រជែងធ្វើជានាយករដ្ឋមន្ត្រីថ្មីនៅចក្រភពអង់គ្លេស?


សមាជិកសភានៃគណបក្សអភិរក្សចំនួន ៨ រូបនឹងប្រកួតប្រជែងគ្នាដណ្ដើមយកតំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ក្រោយពីលោកបូរីស ចនសុនបានលាលែង។ ក្នុងនោះ បេក្ខភាពនាំមុខគេគឺលោក Rishi Sunak ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយឥឡូវនេះ លោកកំពុងចាប់ផ្តើមយុទ្ធនាឃោសនារកសំឡេងគាំទ្រដោយនិយាយថា លោកនឹងមិន«ធ្វើអាក្រក់»ដាក់លោក Boris Johnson ដែលជិតអស់អំណាចនោះទេ។ នេះបើតាមគណបក្សនេះបានប្រកាសកាលពីថ្ងៃអង្គារ។
តើនរណាខ្លះនឹងចូលរួមប្រកួតប្រជែងធ្វើជានាយករដ្ឋមន្ត្រីថ្មីនៅចក្រភពអង់គ្លេស?

អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អង់គ្លេស​លោក Rishi Sunak, លោក Nadhim Zahawi រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​, លោកស្រី Liz Truss រដ្ឋមន្ត្រី​ការ​បរទេស​, លោកស្រី Penny Mordaunt អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ និង​អតីតរដ្ឋមន្ត្រី​សុខាភិបាល​លោកJeremy Hunt គឺ​សុទ្ធ​សឹង​ជា​អ្នក​ដែល​ទទួល​បានការ​គាំទ្រ​ពី​សមាជិក​សភា​ជាង ២០ នាក់ ដែល​ជា​កម្រិត​មួយ​តម្រូវ​មាន ដើម្បី​ចូល​ក្នុង​ការ​ប្រកួត​យក​តំណែង​នាយក​រដ្ឋមន្ត្រី​។

ទន្ទឹម​នេះ​ដែរ​ក៏​មានការ​ចូលរួម​ពី​បេក្ខជន​ខាងក្រៅ​មួយ​ចំនួន​ផង​ដែរ មាន​ដូច​ជា​លោកស្រី Kemi Badenoch លោក Suella Braverman និង​លោក Tom Tugendhat នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ដែល​យ៉ាង​ហោច​ណាស់​ត្រូវ​មាន​បេក្ខជន​ម្នាក់​នឹង​ត្រូវ​លុប​ចោល​។

លោក Sunak វ័យ ៤២ ឆ្នាំ និង​រដ្ឋមន្ត្រី​សុខាភិបាល​លោក Sajid Javid គឺ​សុទ្ធតែ​ជា​អ្នក​បាន​លាលែង​ពី​តំណែង​កាលពី​ស​ប្តា​ហ៍​មុន​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋបាល ដែល​រង​ភាព​អាស្រូវ​របស់​លោក ច​ន​សុ​ន ហើយ​ក៏​បាន​បង្ខំ​ឱ្យ​លោក ច​ន​សុ​ន ចុះ​ចេញពី​តំណែង​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម​ផង​ដែរ​។

លោក Javid បាន​ប្រកាស​ថា លោក​នឹង​ចូលរួម​ប្រកួត​យក​តំណែង​នេះ ប៉ុន្តែ​បាន​ដកខ្លួន​ចេញ​ទៅ​វិញ​កាលពី​ថ្ងៃ​អង្គារ​នៅ​ពេល​មិន​មានការ​គាំទ្រ​គ្រប់គ្រាន់​ពី​សមាជិក​សភា​ក្នុង​បក្ស​នេះ​។

លោក ច​ន​សុ​ន កំពុង​តែ​បន្ត​ស្ថិត​នៅ​ក្នុង​ការិយាល័យ​នៅ​ផ្លូវ Downing Street ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​ការ​ប្រកួតប្រជែង​ផ្ទៃក្នុង ដើម្បី​ស្វែងរក​អ្នក​ស្នង​តំណែង​ពី​លោក ហើយ​លទ្ធផល​នេះ​នឹង​ប្រកាស​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា​។

ក៏​ប៉ុន្តែ​គណបក្ស​ការងារ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​អង់គ្លេស បាន​និយាយ​ថា ខ្លួន​នឹង​ព្យាយាម​បង្ខំ​ឱ្យធ្វើ​ការ​បោះ​ឆ្នោត​សម្ដែង​ការ​មិន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល ដើម្បី​ព្យាយាម​ដក​លោក ច​ន​សុ​ន ចេញពី​តំណែង​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

មេដឹកនាំ​គណបក្ស​ការងារ​លោក Keir Starmer បាន​និយាយ​ថា តាម​សកម្មភាព​របស់​ពួក​គេ​កាលពី​ស​ប្តា​ហ៍​មុន គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​សភា​បាន «​សន្និដ្ឋាន​ថា នាយក​រដ្ឋ មន្ត្រី​(​លោក ច​ន​សុ​ន​) មិន​ស័ក្តិសម​សម្រាប់​តំណែង​នេះ​ទេ​»​។ គណបក្ស​ការងារ​ចង់បាន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ ប៉ុន្តែ​កាសែត Daily Telegraph បាន​រាយការណ៍​ថា រដ្ឋាភិបាល​បាន​បដិសេធ​ពេលវេលា ដើម្បី​ពិភាក្សា​ពី​សំណើ​នេះ​៕




អត្ថបទបន្ទាប់


ប្រធានាធិបតីស្រីលង្កាភៀសខ្លួនទៅប្រទេសម៉ាល់ឌីវ ចំថ្ងៃនៃការសន្យាចុះចេញពីដំណែងបានមកដល់

បើតាមប្រភពច្បាស់ការពីររបស់រដ្ឋាភិបាលស្រីលង្កាបានឲ្យដឹងថា ប្រធានាធិបតីស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាស្កា (Gotabaya Rajapaksa) បានរត់ភ…

ថៃត្រូវការពលករចំណាកស្រុកជាងកន្លះលាននាក់បន្ថែមទៀត សម្រាប់បម្រើដល់វិស័យសេដ្ឋកិច្ច

យោងតាមសភាពាណិជ្ជកម្មថៃបានឱ្យដឹងថា ប្រទេសថៃត្រូវការពលករបរទេសបន្ថែមជាង ៥ សែននាក់ ដើម្បីគាំទ្រដល់វិស័យ សំណង់ ទេសចរណ៍ និង សេវាកម្មកែច្នៃផល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ