ចិនតម្លើងពន្ធនាំចូលលើផលិតផលសាច់ជ្រូក

ហេតុអ្វីបានជាចិនដំឡើងពន្ធនាំចូលលើផលិតផលសាច់ជ្រូកយ៉ាងខ្លាំង ដែលបង្កឲ្យមានក្តីបារម្ភដល់ការនាំចេញរបស់អាមេរិក?


ហេតុអ្វីបានជាចិនដំឡើងពន្ធនាំចូលលើផលិតផលសាច់ជ្រូកយ៉ាងខ្លាំង ដែលបង្កឲ្យមានក្តីបារម្ភដល់ការនាំចេញរបស់អាមេរិក? រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនបាននិយាយថា ប្រទេសចិននឹងចាប់ផ្តើមដំឡើងពន្ធនាំចូលលើផលិតផលសាច់ជ្រូក ចាប់ពីឆ្នាំ២០២២ តទៅ។ ការដំឡើងពន្ធលើផលិតផលសាច់ជ្រូកនេះ ជាកិច្ចខិតខំប្រឹងប្រែងមួយរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការពង្រីកវិសាលភាពផលិតផលក្នុងស្រុក ព្រមទាំងកាត់បន្ថយការនាំចូលពីក្រៅប្រទេសផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ចិនតម្លើងពន្ធនាំចូលលើផលិតផលសាច់ជ្រូក
ដោយ

សេចក្តីប្រកាសព័ត៌មានពីអាជ្ញាធរចិន បានឲ្យដឹងថា ពន្ធនាំចូលលើផលិតផលសាច់ជ្រូក នឹងកើនឡើងពី ៨% មកដល់១២%វិញ រាប់ចាប់តាំងពីថ្ងៃទី ០១ខែមករាឆ្នាំ២០២២តទៅ។ អត្រាពន្ធថ្មីនេះនឹងត្រូវអនុវត្តលើប្រទេសអ្នកនាំចូលផលិតផលសាច់ជ្រូកទាំងអស់ មកកាន់ប្រទេសចិន។

ការដំឡើងពន្ធមកកម្រិត ១២%វិញនេះ នឹងឈានទៅកាត់បន្ថយការនាំចូលជ្រូកពីប្រទេសអ្នកចិញ្ចឹម និងនាំចេញជ្រូកធំៗ ដូចជាសហរដ្ឋអាមេរិក និងប្រទេសអេស៉្បាញជាដើម ដែលប្រទេសទាំងពីរនេះ កំពុងកត់ត្រាពីការធ្លាក់ចុះ ការនាំចេញទៅប្រទេសចិនជាបណ្តើរៗហើយ នៅប៉ុន្មានខែចុងក្រោយនេះ។ 

មែនទែនទៅ ផលិតផលសាច់ជ្រូករបស់អាមេរិក បានរងការដាក់រនាំងពន្ធគយមួយកម្រិតរួចហើយ ពីរដ្ឋអំណាចទីក្រុងប៉េកាំង ដោយសារតែមានជម្លោះនៃសង្រ្គាមពាណិជ្ជកម្ម ពោលគឺចិនបានដាក់ពន្ធលើសាច់ជ្រូកអាមេរិកដល់ទៅអត្រា ២៥%ឯណោះ។ បើបន្ថែមនឹងអត្រាពន្ធធម្មតាទៀត អត្រាពន្ធផលិតផលសាច់ជ្រូករបស់អាមេរិកនាំចូលទៅចិន គឺមានដល់ជាង ៣០%ឯណោះ។ 

ក្រោយការប្រកាសដំឡើងពន្ធរបស់ចិន អាជ្ញាធរអាមេរិកបានសម្តែងការខកចិត្ត ដោយសារភាគីទាំងពីរ បានព្យាយាមចរចាជាមួយគ្នាអស់ពេលយ៉ាងយូរណាស់មកហើយ ដើម្បីបញ្ចប់រនាំងពន្ធគយ ប៉ុន្តែចុងក្រោយ ចិននៅតែដំឡើងពន្ធដដែល។

សូមជម្រាបថា ទិន្នន័យពីអាជ្ញាធរគយប្រទេសចិនបង្ហាញថា ការនាំចូលសាច់ជ្រូកនៅខែតុលា បានធ្លាក់ចុះប្រមាណ ៤០% គិតជាទំងន់ ជាង២សែនតោន។ នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសចិនកំពុងព្យាយាមកាត់បន្ថយការនាំចូលសាច់ជ្រូកយ៉ាងច្រើន ដោយបង្វែរមកខិតខំពង្រីកការផលិតនៅក្នុងស្រុកឡើងវិញ៕
None



អត្ថបទបន្ទាប់


អាជ្ញាធរក្រុងប៉េកាំង ប្រាប់ពលរដ្ឋខ្លួនកុំឲ្យធ្វើដំណើរកម្សាន្ដ នៅអំឡុងថ្ងៃឈប់សម្រាកសំខាន់ៗនៅដើមឆ្នាំ២០២២

អាជ្ញាធរក្រុងប៉េកាំង នៅចុងសប្ដាហ៍មុននេះ បានប្រាប់ទៅកាន់ពលរដ្ឋនៅក្នុងទីក្រុងប៉េកាំងទាំងអស់ កុំឲ្យធ្វើដំណើរចាកចេញពីទីក្រុងនៅក្នុងអំឡុងថ្ងៃ…

តើសិង្ហបុរីបានដាក់ចេញនូវវិធានការអ្វីខ្លះ ដើម្បីបន្ថយកម្ដៅទីផ្សារអចលនទ្រព្យដែលកំពុងកើនឡើង?

ប្រទេសសិង្ហបុរីបានប្រកាសដាក់ចេញនូវវិធានការមួយចំនួន ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យរបស់ខ្លួនមានមានសមភាពធម្មតាឡើងវិញ ខណៈបច្ចុប្បន្នទីផ្សារនៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ