វិស័យស្រូវ អង្ករ

កសិករ​ធ្វើសែ្រនៅវៀតណាម កំពុង​ប្រឈម​នឹង​ការ​ខាតបង់​ក្រោយតម្លៃ​ស្រូវ​ធ្លាក់ចុះមកនៅក្រោម១,០០០រៀលក្នុង១គីឡូក្រាម


កសិកររស់នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាជម្រុកស្រូវ និងជាមជ្ឈមណ្ឌលកែច្នៃនាំចេញអង្ករដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាម កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ និងស្រែកថ្ងូររកការជួយអន្តរាគមន៍ ក្រោយតម្លៃស្រូវបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលអាចធ្វើឱ្យពួកគេប្រឈមនឹងការខាតបង់។ សារព័ត៌មាន VN Express បានរាយការណ៍ថា តម្លៃស្រូវដែលប្រមូលផលនាពេលនេះបានធ្លាក់ចុះរហូតដល់១៧% ដោយមួយគីឡូក្រាមលក់បានត្រឹមតែជាង៩០០រៀល ឬ២៤សេនដុល្លារតែប៉ុណ្ណោះ។
វិស័យស្រូវ អង្ករ
ដោយ

តម្លៃស្រូវនៅតំបន់ដីសណ្ដទន្លេមេគង្គក្នុងប្រទេសវៀតណាម បានធ្លាក់ចុះរហូតដល់១៧% ត្រឹមរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ ដែលស្ថានភាពនេះកំពុងរុញច្រានកសិករនៅតំបន់នោះឱ្យប្រឈមនឹងការខាតបង់។ លោក ង្វៀង ថាញ់ឡុក (Nguyen Thanh Loc) កសិករមួយរូបនៅក្នុងខេត្តអានយ៉ាងបានឱ្យដឹងថា ស្រូវដែលលោកទើបតែប្រមូលផលថ្មីៗលើផ្ទៃដីដាំដុះ៣ហិកតា ត្រូវបានឈ្មួញទិញក្នុងតម្លៃត្រឹមតែជាង៩០០រៀល ឬ២៤សេនដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ លោកបានត្អូញត្អែរថា ដោយសារតែតម្លៃជីកសិកម្មកើនឡើងថ្លៃជាងមុន រួមផ្សំជាមួយនឹងតម្លៃស្រូវធ្លាក់ចុះទាបបែបនេះបានធ្វើឱ្យរូបលោកប្រឈមនឹងការខាតបង់ប្រាក់ប្រមាណ៣៨០ដុល្លារអាម៉េរិក។
ជុំវិញបញ្ហាធ្លាក់ចុះតម្លៃស្រូវនេះលោក ង្វៀង វិញជុង (Nguyen Vinh Trong) នាយកក្រុមហ៊ុនកែច្នៃអង្ករ Viet Hung បានពន្យល់ថា ការប្រែប្រួលអវិជ្ជមាននៃតម្លៃស្រូវនេះ គឺបណ្តាលមកពីតម្រូវការបញ្ជាទិញមានភាពទន់ខ្សោយនៅលើទីផ្សារនាំចេញសំខាន់ៗដូចជាហ្វីលីពីន ចិន និងបណ្តាប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក។
យោងតាមទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៦នេះ ការនាំចេញអង្កររបស់វៀតណាមសម្រេចបានជាង៦លានតោន ដែលតួលេខនេះមានការថយចុះ៥% ខណៈដែលទំហំទឹកប្រាក់ទទួលបានមានត្រឹមតែជាង២,៩ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ គឺធ្លាក់ចុះ ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន គ្រោងចាក់បញ្ចូលដើមទុន៥៤ពាន់លានដុល្លារអាម៉េរិក ដើម្បីស្តារវិស័យហិរញ្ញវត្ថុ

ចិន កំពុងចាត់វិធានការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន ដោយគ្រោងចាក់បញ្ចូលដើមទុនរហូតដល់ ៥៤ពាន់លានដុល្លារអាម៉េរិក ទៅក្នុងធនាគារ និងក្រុម…

ក្រោយរកឃើញស្ពៃបូកគោត្រាំទឹកថ្នាំ ហ្វ័រម៉ាលីន ពេលនេះចិន រកឃើញខាត់ណាជ្រលក់ថ្នាំគីមីបន្ថែមទៀត

ត្រឹមតែ២សប្តាហ៍បន្ទាប់ពីផ្ទុះអាស្រូវស្ពៃបូកគោជ្រលក់ទឹកថ្នាំហ្វ័រម៉ាលីន នៅខេត្ត ហ៊ើប៉ី បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ ពេលនេះអាជ្ញាធរចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ