ហេតុអ្វីសិស្សានុសិស្សគួរចាប់យកការរៀនជំនាញបច្ចេកវិទ្យាឌីជីថល?

ហេតុអ្វីសិស្សានុសិស្សគួរចាប់យកការរៀនជំនាញបច្ចេកវិទ្យាឌីជីថលនៅសកលវិទ្យាល័យ?


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លើកទឹកចិត្តឲ្យសិស្សានុសិស្ស ដែលទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នាពេលខាងមុខ ពិចារណាចាប់យកជំនាញបច្ចេកវិទ្យាឌីជីថលនៅពេលពួកគេរៀនបន្តនៅសកលវិទ្យា។ក្រៅពីទទួលបានការងារល្អ និងប្រាក់ខែខ្ពស់ ការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ក៏ជាការរួមចំណែកជួយកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលនាពេលអនាគតផងដែរ។
ហេតុអ្វីសិស្សានុសិស្សគួរចាប់យកការរៀនជំនាញបច្ចេកវិទ្យាឌីជីថលនៅសកលវិទ្យាល័យ?

ក្រសួងប្រៃសណីយ៍ជឿ​ជាក់ថា តម្រូវការធនធានមនុស្សលើជំនាញបច្ចេកវិទ្យាឌីជីថលនឹងមានការកើនឡើងខ្ពស់នៅថ្ងៃអនាគត ដ្បិតបច្ចេកវទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើធុរកិច្ច និងផ្តល់សេវាកម្មនានាក្នុងយុគសម័យឌីជីថលនេះ។

ឯកឧត្តម លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា មូលហេតុដែលជំរុញក្រសួងប្រៃសណីយ៍ លើកទឹកចិត្តសិស្សានុសិស្សឲ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដោយសារក្រសួងមើលឃើញពីភាពរីកចម្រើន និងសារសំខាន់នៃជំនាញនេះក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិនាពេលអនាគត។ ម្យ៉ាងទៀត ការអំពាវនាវនេះ ក៏ជាការត្រៀមខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការរបស់រាជរដ្ឋាភិបាល ដែលត្រូវការអ្នកជំនាញក្នុងវិស័យនេះ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលដ៏ខ្លីខាងមុខផងដែរ។

ឯកឧត្តមកត់សម្គាល់ឃើញថា ក្នុងយុគសម័យឌីជីថល ប្រព័ន្ធបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងការផ្តល់សេវាកម្មនានាទាំងនៅក្នុងវិស័យរដ្ឋ និងឯកជន ជាពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ដូច្នេះការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថលរបស់សិស្សានុសិស្ស មិនត្រឹមតែរួមចំណែកជួយសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជាឲ្យក្លាយជាសង្គម និងសេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ ថែមទាំងជាការឆ្លើយតបនឹងការប្រែប្រួល និងភាពរីកចម្រើនឥតឈប់ឈនៃប្រព័ន្ធបច្ចេកវិទ្យាលើពិភពលោកនាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។

ស្របពេលប្រព័ន្ធបច្ចេកវិទ្យាភាពរីកចម្រើន និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជាច្រើនលើពិភពលោកនាពេលបច្ចុប្បន្ន ឯកឧត្តម លីវ សុផាណារិទ្ធិ ជឿជាក់ថា ទាំងកម្ពុជានិងប្រទេសលើពិភពលោកនឹងមានតម្រូវការខ្ពស់លើធនធានជំនាញបច្ចេកវិទ្យា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើន។ កត្តានេះវានឹងក្លាយឱកាសសម្រាប់សិស្ស និស្សិត ដែលរៀនក្នុងជំនាញនេះ ក្នុងការទទួលបានឱកាសការងារល្អៗជាមួយនឹងប្រាក់ចំណូលខ្ពស់ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។

គួរបញ្ជាក់ផងដែរថា ការអំពាវនាវ និងលើកទឹកចិត្តឲ្យសិស្សានុសិស្សពិចារណាចាប់យកជំនាញបច្ចេកវិទ្យាឌីជីថលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅពេលនេះ ធ្វើឡើងស្របពេលដែលសិស្សនុសិស្សនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅអំឡុងខែធ្នូ ខាងមុខនេះ។ ម្យ៉ាងទៀតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាសេនាធិការរបស់រាជរដ្ឋាភិបាលដែលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា៕




អត្ថបទបន្ទាប់


ទីបំផុត កម្ពុជានឹងនាំចេញផ្លែមៀនស្រស់លើកដំបូងទៅប្រទេសចិន នៅក្នុងសប្តាហ៍នេះ

នៅទីបំផុត ការនាំចេញផ្លែមៀនទៅកាន់ទីផ្សារប្រទេសចិន ដែលម្ចាស់ចម្ការ និងក្រុមហ៊ុននាំចេញមៀនទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ នឹងអាចចាប់ផ្ដើមធ្វើឡ…

លោកចូបៃឌិន កំពុងដុតដៃដុតជើងខ្លាំងលើការដោះស្រាយបញ្ហាតម្លៃថាមពល ខណៈការបោះឆ្នោតពាក់កណ្ដាលអាណត្តិខិតចូលមកដល់

តម្លៃប្រេងសាំងឡើងខ្ពស់ គឺជាបញ្ហាដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បន្តព្យាយាមដោះស្រាយយ៉ាងខ្លាំង នៅចំពេលដែលលោកកំពុងប្រឈមមុខដ៏លំបាកទៅនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ