វិនិយោគិនចិននៅកម្ពុជា

ក្រោយកូវីដ-១៩ស្ងប់ស្ងាត់ តើវិនិយោគិនចិន នៅតែឈរលើកំពូលតារាងវិនិយោគនៅកម្ពុជាដែរ ឬយ៉ាងណា?


ក្រុមអ្នកជំនាញ និង អ្នកជំនួញនៅកម្ពុជា នៅតែបង្ហាញគំនិតសុទិដ្ឋិនិយមខ្ពស់លើវិនិយោគិនចិន ក្នុងការជួយស្តារវិស័យសេដ្ឋកិច្ច និង ការវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញ និងអ្នកជំនួញ ក៏បានបង្ហាញពីការជឿជាក់ដែរថា ចិននឹងបន្តគ្រប់គ្រងកំពូលតារាងវិនិយោគនៅកម្ពុជាក្នុងឆ្នាំនេះ ហើយលំហូរវិនិយោគពីបរទេសពិសេសពីប្រទេសចិននេះ នឹងបន្ដស្ទុះងើបខ្លាំងឡើងវិញនៅពេលដែលកូវីដ-១៩ស្ងប់ស្ងាត់ទៅវិញ។
សម្តេចហ៊ុន សែន ស្នើដល់ចិនឲ្យដឹកក្រណាត់តាមយន្តហោះ ដើម្បីទប់ស្កាត់ការបិទរោងចក្រនៅកម្ពុជា
ដោយ

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាឧកញ៉ា លឹម ហេង បានលើកឡើងជាមួយក្ដីរំពឹងខ្ពស់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាជាមួយចិន ក្នុងការទាក់ទាញវិនិយោគិនបរទេស ពិសេសចិន ឲ្យមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ពិសេសនៅក្រោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានភាពធូរស្បើយ។

កត្តានេះ បានធ្វើឲ្យឧកញ៉ា លឹម ហេង នៅតែមានសុទិដ្ឋិនិយមខ្ពស់លើវិនិយោគិនចិន ក្នុងការឈរកំពូលតារាងនៅកម្ពុជា ក្នុងនាមប្រទេសមានការវិនិយោគច្រើនជាងគេ។

បើតាមឧកញ៉ា លឹម ហេង សង្ឃឹមថា ក្រៅតែពីវិនិយោគិនចិន កម្ពុជាក៏មានឱកាសអាចស្រូបទាញក្រុមហ៊ុនវិនិយោគរបស់ជប៉ុន និងក្រុមហ៊ុនបរទេសផ្សេងទៀត ដែលកំពុងរកស៊ីនៅមីយ៉ាន់ម៉ា ឲ្យងាកមកវិនិយោគនៅកម្ពុជាកាន់តែច្រើនដែរ ដ្បិតថា ប្រទេសនេះ បាននិងកំពុងធ្លាក់ក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរ។ 

ស្របពេលប្រទេសជាច្រើននៅលើពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចិនត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនសេដ្ឋកិច្ចកើនឡើងជាង៨%នៅឆ្នាំនេះ។ ជុំវិញនឹងការវិនិយោគពីប្រទេសចិននេះដែរ អ្នកជំនួយចាស់វស្សានៅក្នុងវិស័យអចលនទ្រព្យ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL រំពឹងថា កំណើនសេដ្ឋកិច្ចរបស់ចិន នឹងរួមចំណែកជួយស្តារវិស័យសេដ្ឋកិច្ច ក៏ដូចជាអចលនទ្រព្យនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញនៅពេលខាងមុខ។

បើតាមរបាយការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC ទោះបីកម្ពុជាទទួលរងនូវការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ រលកទី៣ក៏ដោយចុះ ប៉ុន្តែការវិនិយោគលើគម្រោងថ្មីៗរបស់ក្រុមហ៊ុនជាច្រើននៅតែបន្ដមានជាហូរហែ ។ ជាក់ស្តែង នៅក្នុងរយៈពេល៥ខែក្នុងឆ្នាំ២០២១ CDC  បានអនុម័តលើគម្រោងវិនិយោគថ្មីៗជិត ៦០គម្រោង ដែលមានទុនវិនិយោគសរុបជាង២ពាន់២រយលានដុល្លារអាមេរិក ដោយបានផ្តល់ការងារជិត៤ម៉ឺនកន្លែង។ នេះបើតាមទិន្នន័យដែលបានបង្ហាញនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CDC៕ 

None



អត្ថបទបន្ទាប់


លោកគ្រូ​នាយក​សាលា​ចូលនិវត្តន៍ ឡុញ នាង ទទួល​បាន​ជ័យ​លាភី​ពីកម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ២០២០

ជ័យលាភីនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ គឺជាលោកគ្រូនាយកសាលាចូលនិវត្តន៍វ័យ ៦០ឆ្នាំ ឡុញ នាង ដែលរៃអង្គាសប្រាក់ដើម្បីជួយកុមា…

ទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជារំពឹងកំណើននាំចេញខ្ពស់ដល់១លានតោន

ប្រទេសកូតឌឹវ័រ ដែលជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្វ្រិក បានចាប់ផ្តើមកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម និង ឥណ្ឌា ដោយបង្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ