រុស្ស៊ី-អ៊ុយក្រែន

តើរុស្ស៊ីនឹងក្ស័យធនដោយសារសង្រ្គាមជាមួយនឹងអ៊ុយក្រែននៅឆ្នាំ២០២៤ ឬយ៉ាងណា?


ការបន្ដអូសបន្លាយនៅក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែនកាន់តែយូរ នឹងត្រូវធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីដួលរលំ ដោយសារតែកញ្ចប់ទណ្ឌកម្មរបស់ សហគមន៍អន្តរជាតិនៅឆ្នាំ២០២៤ ។ នេះគឺជាសំដីរបស់មហាសេដ្ឋីលំដាប់ពិភពលោករុស្ស៊ីមួយរូប គឺលោក Oleg Deripaska បាននិយាយ នៅក្នុងសន្និសីទសេដ្ឋកិច្ចនៅតំបន់ស៊ីបេរី ហើយត្រូវបានដកស្រង់់សំដីដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS។ លោកបានគូសបញ្ជាក់ទៀតថា ទីក្រុងម៉ូស្គូកំពុងតែត្រូវការលំហូរទុនវិនិយោគពីបរទេសខ្លាំងបំផុត បើមិនដូច្នេះទេ រុស្ស៊ីនឹងអស់លុយ នៅឆ្នាំ២០២៤ ខាងមុខនេះ។
តើរុស្ស៊ីនឹងក្ស័យធនដោយសារសង្រ្គាមជាមួយនឹងអ៊ុយក្រែននៅឆ្នាំ២០២៤ ឬយ៉ាងណា?
ដោយ

មហាសេដ្ឋីលំដាប់ពិភពលោករុស្ស៊ីមួយរូប គឺលោក Oleg Deripaska បានអះអាង ថា វិនិយោគិនបរទេស ជាពិសេសមកពីបណ្តាប្រទេសជា“មិត្តភាព”របស់ រុស្ស៊ី ក៏មានតួនាទីធំនិងចំបងផងដែរ ដូចនេះរុស្ស៊ីគួរតែបង្កើតលក្ខខណ្ឌដ៏ត្រឹមត្រូវ និងធ្វើឱ្យទីផ្សាររបស់ខ្លួនមានភាពទាក់ទាញដើម្បីនិរន្តរភាពសេដ្ឋកិច្ច ។

លោក Oleg Deripaska ត្រូវបានគេស្គាល់ថា គឺជាមហាសេដ្ឋីរុស្ស៊ីដែលចូលចិត្តនិយាយដោយ មិនសំចៃមាត់ ហើយលោកក៏ជាអ្នកដែលហ៊ានអំពាវនាវឱ្យទីក្រុងមូស្គូ បញ្ចប់សង្រ្គាមរបស់ខ្លួននៅ ក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំមុន។

ផ្ទុយទៅនឹងការវាយតម្លៃ របស់លោក Oleg Deripaska ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្មីៗនេះបានសរសើរពីភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេស ទោះបីជារុស្ស៊ីកំពុងប្រឈមមុខនឹងទណ្ឌកម្មពីសហគមន៍អន្តរជាតិ ជាពិសេសគឺសម្ព័ន្ធមិត្តនៅលោកខាងលិចដែលមិនធ្លាប់មានពីមុនក្ដី។

រដ្ឋាភិបាលក្រុងមូស្គូបានអះអាងថា នៅឆ្នាំ២០២៣នេះសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងកាន់តែមានភាពធន់នឹងទណ្ឌកម្ម។

នៅក្រោមសំពាធនៃកញ្ចប់ទណ្ឌកម្មដ៏ច្រើន និងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក រដ្ឋាភិបាលក្រុងម៉ូស្គូ បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចរបស់រុស្ស៊ីធ្លាក់ចុះតែ ២,១%ប៉ុណ្ណោះ កាលពីឆ្នាំ២០២២ ដែលជាការធ្លាក់ចុះតិចជាងអ្វីដែលរំពឹងទុករបស់អ្នកសេដ្ឋកិច្ចនានានៅលើពិភពលោក ។

ចាប់តាំងពីសង្រ្គាមបានផ្ទុះមក ដល់ពេលនេះរុស្ស៊ីបានរងកញ្ចប់ទណ្ឌកម្មដែលមានរហូតដល់ទៅជាង ១ម៉ឺនទណ្ឌកម្ម ក្រៅពីនោះទុនបម្រុងបរទេសរុស្ស៊ីដែលមានតម្លៃរហូតដល់ទៅ ៣០០ ពាន់លានដុល្លារក៏ត្រូវបានបង្កក ហើយប្រទេសខ្លះកំពុងតែផ្តួចផ្តើមរៀបចំច្បាប់ និង វិធានការរឹបអូសទុនបម្រុងទាំងនេះ ដើម្បីយកទៅធ្វើជាសំណងដល់លទ្ធផលនៃវិនាសសកម្ម ដែលរុស្ស៊ីបានបង្កនៅលើទឹកដីអ៊ុយក្រែន ។

ស្ថិតិដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ពីខែកុម្ភៈ ដល់ខែធ្នូឆ្នាំ២០២២ ពាណិជ្ជកម្មរវាង សហគមន៍អឺរ៉ុបនិងរុស្ស៊ីធ្លាក់ចុះ ៥១% ជាហេតុនាំឲ្យប្រាក់ ចំណូលរបស់រដ្ឋាភិបាលរុស្ស៊ីបានធ្លាក់ចុះ ប្រមាណជា ៣៥% ហើយរុស្ស៊ីកំពុងតែជួបឱនភាពពាណិជ្ជកម្ម ដែលមានតម្លៃប្រមាណជា ២៣,៣ ពាន់លានដុល្លារ ។

នៅពេលនេះដង្ហើមសេដ្ឋកិច្ចរុស្ស៊ីអាចកំពុងតែបន្តក្រោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយនឹងចិន និង ឥណ្ឌា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សហគមន៍អឺរ៉ុប ដែលបានអនុវត្តកញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៊ីក៏នៅមិនទាន់អាចមានលទ្ធភាពកាត់ផ្តាច់ឫខ្ទប់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ីទាំងស្រុងបាននៅឡើយទេ ។




អត្ថបទបន្ទាប់


តើកំណើនការប្រើប្រាស់ឌីជីថល ជំរុញដល់កំណើនសេដ្ឋកិច្ចតំបន់អាស៊ានយ៉ាងណាខ្លះ?

ព័ត៌មាន
កំណើនដ៏ឆាប់រហ័សនៃអ្នកប្រើប្រាស់ឌីជីថល ត្រូវបានគេរំពឹងថា នឹងជាក្បាម៉ាស៊ីនដ៏សំខាន់មួយ សម្រាប់ជំរុញគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អា…

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរៀបចំឡានក្រុងដឹកពលរដ្ឋនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខ ដើម្បីកាត់បន្ថយការតម្លើងថ្លៃរថយន្តឈ្នួល

ព័ត៌មាន
នៅសល់តែជាង១ខែទៀតប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំថ្មីប្រៃណីខ្មែរនឹងចូលមកដល់។ ដូច្នេះដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ