
នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chevrolet Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ខ្លាំងក្លារបស់អតិថិជន និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ម៉ាកយីហោក្នុងការផ្តល់ជូននូវរថយន្តប្រភេទ SUV ដែលមានសមត្ថភាពខ្ពស់ស្របតាមស្តង់ដារលំដាប់ពិភពលោក។

កាន់តែអស្ចារ្យជាងនេះ នៅដើមឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រកាន់តែខ្លាំងពីរោងចក្រ Chevrolet ផ្ទាល់ ក្រុមហ៊ុនChevrolet បានបង្កើតនូវព្រឹត្តិការណ៍ដ៏ធំមួយគឺ “កម្ពុជា១ពាន់គ្រឿង” ដែលផ្តល់ជូននូវតម្លៃយ៉ាងពិសេសមិនធ្លាប់មាន ត្រឹមតែ $35,500 សម្រាប់ម៉ូឌែល Chevrolet Captiva ប្រភេទរថយន្តគ្រួសារ 7កៅអី ស៊េរីឆ្នាំ2025 មុខមាត់ថ្មីឌីស្សាញកាន់តែទាន់សម័យ ពិសេសមានបំពាក់ដោយកាំមេរ៉ា360 ផ្តល់សុវត្ថិភាពខ្ពស់ និង Chevrolet Trax RS ក្នុងតម្លៃ $35,500 ប្រភេទរថយន្តតួខ្លួនវែង 5កៅអីSUV កូនកាត់បែបស្ព័រ រូបរាងប្រណិត ថែមទាំងជារថយន្តបំពាក់ដោយប្រព័ន្ធសុវត្ថិភាព ទទួលបានសុវត្ថិភាពកម្រិតផ្កាយ𝟓 ពីនាយកដ្ឋានចរាចរណ៍ផ្លូវគោកអាមេរិក ហើយការផ្តល់ជូនតម្លៃដ៏ពិសេសនេះ មានចំនួនតែ ១០០០គ្រឿងតែប៉ុណ្ណោះ។







