ក្នុងសិក្ខាសាលានេះផងដែរ លោកអ្នកនឹងបានជួបជាមួយវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ជាង១០ឆ្នាំ លើការអប់រំកុមារតូច គឺលោកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដា កម្ពុជា ដែលនឹង ធ្វើបទបង្ហាញពីវិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ ក្នុងការកសាងសមត្ថភាពសក្តានុពល ខួរក្បាល និង ភាពជោគជ័យសម្រាប់កូនរបស់លោកអ្នក។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកជូនដល់សាធារណៈជន នូវបទពិសោធន៍ និងស្វែងយល់ពីការអប់រំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដល់បុត្រធីតាលោកអ្នកនាពេលអនាគត។
សូមបញ្ជាក់ផងដែរថា កាលពីក្នុងឆ្នាំ២០១៩ កន្លងទៅនេះ បុរី ប៉េង ហួត ធ្លាប់បានបង្កើតសិក្ខាសាលាចែករំលែកចំណេះដឹង ចំនួន៤ ដងរួចមកហើយ ដែលវាជាផ្នែកមួយនៃកិច្ចការសាធារណៈ សម្រាប់ជួយដល់សង្គម និងចែករំលែកចំណេះដឹងទូទៅ ទៅកាន់សាធារណជន។ សម្រាប់សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រដើម្បីក្លាយ ជាមាតាបិតាដ៏អស្ចារ្យ”នេះ ជាសិក្ខាសាលាលើកទី៥ ផងដែរ ដូច្នេះហើយ សូមកុំភេ្លចមកចូលរួមសិក្ខាសាលាខាងលើនេះដោយសេរីឲ្យបានគ្រប់ៗគ្នា និងទទួលយកវត្ថុអនុស្សាវរីយ៍ ជាច្រើន ឲ្យបានគ្រប់ៗគ្នាណា ព្រោះកន្លែងមានកំណត់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ (+855) 17 596 789 ចុះឈ្មោះចូលរួមដោយសេរី តាមរយៈតំណភ្ជាប់នេះ https://forms.gle/idfRkgybPXVj5bsX8