អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្តភាពខ្លាំង ទទួលបានពានរង្វាន់ ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេ ៤ ឆ្នាំជាប់ៗគ្នា ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា លើកទី៤ ប្រចាំឆ្នាំ២០១៩


កាលពីរាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាន នាប្រទេសសឹង្ហបុរី បានរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជា ឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍ធំបំផុតសម្រាប់វិស័យអចលនទ្រព្យ បានប្រារព្ធឡើងជាលើកទី៤ នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិកា នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអ្នកចូលរួមពី ក្រុមហ៊ុនអចលនទ្រព្យល្បីៗផ្សេងៗទៀត។
ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្តភាពខ្លាំង ទទួលបានពានរង្វាន់ ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេ ៤ ឆ្នាំជាប់ៗគ្នា ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា លើកទី៤ ប្រចាំឆ្នាំ២០១៩
ដោយ

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាអ្នក​ឈ្នះពានរង្វាន់ “ក្រុមហ៊ុន​អភិវឌ្ឍល្អ​ជាងគេ​នៅកម្ពុជា” ៣ឆ្នាំជាប់ៗ​កន្លងមក​ហើយនោះ នៅតែបន្តភាព​ខ្លាំង​របស់​ខ្លួន សម្រាប់​ក្នុងឆ្នាំទី៤នេះ ក្រុមហ៊ុន នៅតែរក្សា​បាននូវពានរង្វាន់​ធំជាងគេ ​“ក្រុមហ៊ុនអភិវឌ្ឍ​ដែលល្អ​ជាងគេ” ៤ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ រហូតដល់​ទៅ៧ ពាន​បន្ថែមទៀត​ច្រើនជាងគេ​ក្នុងកម្មវិធី។

លោកឧកញ៉ា ថៃ ម៉េងលី ប្រធាន​ក្រុមអគ្គនាយក ក្រុមហ៊ុន ប៉េង​ ហួត គ្រុប បានមាន​ប្រសាសន៍ថា ពានរង្វាន់​ទាំងអស់នេះ ជាសមទ្ធិផល កើតចេញ​ពីការខិតខំ​ប្រឹងប្រែង ​ពីថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង បុគ្គលិក​គ្រប់ជាន់ថ្នាក់ និងជាពិសេស​ទៀតនោះ ក៏សូម​អរគុណ​អតិថិជន ដែលតែងតែ​គាំទ្រ ជារៀង​រហូតមក។

ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្តភាពខ្លាំង ទទួលបានពានរង្វាន់ ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេ ៤ ឆ្នាំជាប់ៗគ្នា ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា លើកទី៤ ប្រចាំឆ្នាំ២០១៩

ក្រុមហ៊ុន ប៉េង ហួត គ្រុប ជា​ក្រុមហ៊ុន​មួយ​ដែលបានរួមចំណែក​ ក្នុងការអភិវឌ្ឍ​វិស័យ​សំណង់​លំនៅឋាន​នៅ​កម្ពុជា​ មានការរីកចម្រើន មានការអភិវឌ្ឍទាំង គុណភាពសំណង់ និង ការច្នៃប្រឌិតខ្ពស់ ក្នុងការផ្តល់​នូវភាព​ឥតខ្ចោះ និងផាសុកភាព​ដល់ការរស់នៅ​របស់​អតិថិជន ព្រមទាំង​ជាក្រុមហ៊ុនមួយ ដែលគិតគូរ​ពីបរិស្ថាន​ធម្មជាតិ​ពណ៌បៃតង។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខុនដូក្បែរសាលា និងមន្ទីរពេទ្យ នៅក្រុងបាងកក នៅតែពេញនិយមទិញ ដោយភ្ញៀវចិន

ព័ត៌មាន
តម្រូវការខុនដូ ពីសំណាក់អតិថិជន ជនជាតិចិន នៅតែមានកំណើនល្អ ក្នុងទីផ្សារប្រទេសថៃ ពិសេសនៅក្នុងតំបន់ជិតសាលារៀន និងមន្ទីរពេទ្យ ក្នុងទីក្រុង…

កម្ពុជារៀបយុទ្ធសាស្ត្រអន្ទងចិត្តភ្ញៀវទេសចរជប៉ុន ឲ្យមកកម្សាន្ដកម្ពុជាកាន់តែច្រើន

ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានដឹកនាំក្រុមការងារ សិល្បករ ក្រុមល្បុក្កតោ និងក្រុមតន្រ្តី ចូលរួមពិព័រណ៍កម្ពុជា ឆ្នាំ២០១៩ នៅទីក្រុងតូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ