
សិក្ខាសាលានេះ ត្រូវបានប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា ឧកញ៉ា លី សុភាព សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ អ៊ិនសួរេន និងលោក ង៉ែត ប៊ុនធឿន អគ្គនាយក ក្រុមហ៊ុន លី ហួរ អុិនសួរេន ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកចូលរួមប្រមាណជាង ១០០ នាក់ ដែលអញ្ជើញមកពី អគ្គនាយដ្ឋានដឹកជញ្ជូនផ្លូវគោក និយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា សមាគមដឹកជញ្ជូនទំនិញតាមផ្លូវគោកកម្ពុជា និង សមាគមដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកកម្ពុជា។

សិក្ខាសាលានេះ មានគោលបំណងក្នុងការពង្រឹង និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងប្រទេសកម្ពុជា ដោយបញ្ជ្រាបនូវការយល់ដឹងអំពីសារៈប្រយោជន៍ក្នុងការទទួលបានការការពារពីសេវាកម្មធានារ៉ាប់រង លី ហួរ អ៊ិនសួរេន ក្នុងការការពារហានិភ័យ សម្រាប់អតិថិជន និងអាជីវកម្ម។

ក្រុមហ៊ុនលី ហួរ អុិនសួរេន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា ឧកញ៉ា លី សុភាព សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមកម្មវិធីសិក្ខាសាលានេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន លី ហួរ អុិន សួរេន ជាក្រុមហ៊ុនផ្តល់ជូននូវសេវាធានារ៉ាប់រងទូទៅប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 023 999 999
#LHI #Lyhourinsurance #Safe #Secure #Car #Vehicle #Insurance #Generalinsurance #Motorcycleinsurance #Vehicleinsurance #MPWT #Seminar #RoadSafety #IRC #IAC
