វិស័យសេដ្ឋកិច្ច

ធនាគារពិភពលោកស្ញើចសរសើរកម្មវិធីឆ្នោតចូលនិវត្តន៍របស់ថៃថា ជាគំនិតផ្ដួចផ្ដើមសន្សំប្រាក់ដ៏ឆ្លាតវៃដែលបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍គួររៀនសូត្រតាម


ធនាគារពិភពលោកបានស្ញើចសរសើរកម្មវិធីឆ្នោតចូលនិវត្តន៍របស់ប្រទេសថៃ ថា ជាគំនិតផ្ដួចផ្ដើមសន្សំប្រាក់ដ៏ឆ្លាតវៃសម្រាប់ជំរុញការសន្សំប្រាក់សម្រាប់ពេលចាស់ចូលនិវត្តន៍ ដែលបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍គួររៀនសូត្រតាម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត ឌឹ ណេសិន។ តើកម្មវិធីឆ្នោតចូលនិវត្តន៍នេះ មានលក្ខណៈបែបណា?
វិស័យសេដ្ឋកិច្ច
ដោយ

បន្ទាប់ពីកិច្ចពិភាក្សានៅឯកិច្ចប្រជុំរវាងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាម៉េរិក ធនាគារពិភពលោកបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើការសិក្សាពីកម្មវិធីសន្សំប្រាក់តាមរយៈឆ្នោតចូលនិវត្តន៍របស់ថៃ ដែលប្រែក្លាយការភ្នាល់ល្បែងស៊ីសងរបស់ពលរដ្ឋថៃ ទៅជាការសន្សំប្រាក់។ ធនាគារពិភពលោកជឿថា កម្មវិធីឆ្នោតចូលនិវត្តន៍នេះ អាចធ្វើជាគំរូដ៏ល្អសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ដែលកំពុងប្រឈមបញ្ហាពលរដ្ឋគ្មានប្រាក់សន្សំសម្រាប់ចូលនិវត្តន៍។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ប៉ាវពូម រ៉ូចាណាសាគុល (Paopoom Rojanasakul) បានគូសបញ្ជាក់ពីការវាយតម្លៃជាវិជ្ជមានរបស់ធនាគារពិភពលោកចំពោះឆ្នោតចូលនិវត្តន៍នេះ ដោយ ធ្វើការកត់សម្គាល់ពីសក្តានុពលនៃឆ្នោតនេះក្នុងការជំរុញពលរដ្ឋឱ្យសន្សំប្រាក់ប្រកប ដោយ ប្រសិទ្ធភាពជាមួយនឹងថវិកាតិចតួចដែលពួកគេមាន។

សូមបញ្ជាក់ថា ឆ្នោតចូលនិវត្តន៍ដែលជាប្រភេទឆ្នោតកោសឌីជីថលនេះមួយសន្លឹកមានតម្លៃជាង៥ពាន់រៀល ជាមួយនឹងឱកាសឈ្នះរង្វាន់ប្រចាំសប្តាហ៍។ ចំណុចដ៏សំខាន់នៃឆ្នោតចូលនិវត្តន៍នេះគឺលុយសរុបទាំងអស់ ដែលអ្នកលេងឆ្នោតបានចំណាយលើការទិញឆ្នោតនេះនឹងក្លាយជាប្រាក់សន្សំសម្រាប់អ្នកទិញឆ្នោតរូបនោះ ពោលគឺអ្នកទិញឆ្នោតនេះនឹងទទួលបានប្រាក់ទាំងអស់ត្រលប់មកវិញជាមួយនឹងប្រាក់ចំណេញពីការវិនិយោគលើឆ្នោតនេះនៅពេលពួកគេដល់អាយុចូលនិវត្តន៍៦០ឆ្នាំ ដោយមិនគិតថា ពួកគេត្រូវឆ្នោតនោះ ឬក៏អត់ឡើយ។

លោក ប៉ាវពូម រ៉ូចាណាសាគុល (Paopoom Rojanasakul) បានបន្ថែមថា កម្មវិធីឆ្នោតចូលនិវត្តន៍ នេះជួយបង្កើតប្រព័ន្ធសន្សំប្រាក់ប្រកបដោយប្រសិទ្ធភាពដែលក្នុងមួយឆ្នាំៗលុយសរុបទាំងអស់ដែលបានពីការលក់ឆ្នោតនេះ អាចឈានដល់ចំនួន៣៨៨លានដុល្លារអាម៉េរិក។ លើសពីនេះ កម្មវិធីនេះជួយស្រូបទាញប្រភពលុយដែលពលរដ្ឋថៃ ធ្លាប់តែប្រើសម្រាប់ល្បែងស៊ីសងក្រៅផ្លូវការឱ្យចូលទៅក្នុងប្រព័ន្ធល្បែងស៊ីសងផ្លូវការ ហើយបំប្លែងវាទៅជាប្រាក់សន្សំថ្នាក់ជាតិ។ សូមបញ្ជាក់ថា គម្រោងឆ្នោតចូលនិវត្តន៍នេះបានឆ្លងផុតដំណាក់កាលដំបូងរបស់ខ្លួនក្នុងសភាថៃរួចហើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុន Boeing កំពុងស្វែងរកអ្នកទិញយន្ដហោះ៥០គ្រឿង ដែលត្រូវបានចិន បញ្ជូនមកវិញ ដោយសារសម្ពាធពន្ធគយរបស់លោក ត្រាំ

ក្រុមហ៊ុនផលិតយន្តហោះយក្សអាម៉េរិក Boeing ពេលនេះកំពុងស្វះស្វែងរកអ្នកទិញយន្ដហោះដឹកអ្នកដំណើររបស់ខ្លួនរហូតដល់ទៅ៥០គ្រឿង ដែលបណ្ដាក្រុមហ៊ុនអាកាស…

ចិន កំពុងពិចារណាបង្កើតរោងចក្រនុយក្លេអ៊ែ នៅលើឋានព្រះចន្ទ

មន្ត្រីជាន់ខ្ពស់ចិនម្នាក់បាននិយាយក្នុងបទបង្ហាញមួយកាលពីពេលថ្មីៗថា ប្រទេសចិន កំពុងពិចារណាសាងសង់រោងចក្រនុយក្លេអ៊ែ នៅលើឋានព្រះចន្ទ នៅក្នុងរយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ