Advertisement
អចលនទ្រព្យ-ថៃ

ឆ្នាំ​២០១៨​ ថៃ​សល់​ផ្ទះ​ជិត​កន្លះ​លាន​ផ្ទះ តម្លៃ​សរុប ៤១ពាន់​លានដុល្លារ ដែល​លក់​មិន​ដាច់


ប្រទេស​ថៃ​មាន​លំនៅដ្ឋាន​សរុប ៤៥៤.៨១៤​ខ្នង (ឬយូនីត) ដែល​គិត​ជាតម្លៃ​ទឹក​ប្រាក់សរុប ៤១​ពាន់​លានដុល្លារ​អាមេរិក ដែល​នៅ​សល់​លក់​មិន​ចេញ កាល​ពី​ឆ្នាំ​ទៅមិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ។
ឆ្នាំ​២០១៨​ ថៃ​សល់​ផ្ទះ​ជិត​កន្លះ​លាន​ផ្ទះ តម្លៃ​សរុប ៤១ពាន់​លានដុល្លារ ដែល​លក់​មិន​ដាច់
ដោយ
Advertisement

សារព័ត៌មាន Asian Correspondent ចុះផ្សាយ​ព័ត៌មាន​នេះ ដោយ​ដកស្រង់​ប្រសាសន៍របស់​ប្រធាន​ទីភ្នាក់ងារ​កិច្ចការ​អចលនទ្រព្យ​ប្រទេស​ថៃ លោក Sopon Pornchokchai ដែល​និយាយថា លំនៅដ្ឋាន​ដែល​លក់​មិន​អស់​នៅក្នុង​ឆ្នាំ​២០១៨ គឺ​ ៤០% ស្ថិត​ក្នុង​ទីក្រុង​បាងកក ដែលគិត​ជា​តម្លៃ​ គឺ​ស្មើ​នឹង ៥៥% នៃ​តម្លៃ​សរុប​នៃ​លំនៅដ្ឋាន​ទាំងអស់​ដែល​លក់​នៅ​សល់។

ទីក្រុង​បាងកក មាន​លំនៅដ្ឋាន​ដែល​សង់រួច​គ្មាន​អ្នក​ទិញច្រើន​ជាងគេ​បំផុត គឺដល់ទៅ ៩១.៦០០​យូនីត (ខ្នង) ខេត្តជុនប៊ុរី ប៉ែក​ខាងកើត មានលំនៅដ្ឋាន​សម្រាប់​ផ្គត់ផ្គង់សរុប ៣៤.៤០០​យូនីត និង​ខេត្ត​នន្ធៈប៊ុរី មាន ៣២.៧០០យូនីត។ 

យោងតាមកាសែត ឌឹ ណេសិន ឆ្នាំ​២០១៨ លំនៅដ្ឋាន​សរុបចំនួន ២៦.២២៤.៩ឲ០៨១​យូនីត បានត្រូវ​សាងសង់ឡើង។ អ្នក​អភិវឌ្ឍ​ឯកជន​បាន​សាងសង់ ៤៥៤.៨១៤​យូនីត កាលពីឆ្នាំ​ទៅមិញ (២០១៨) ដែល​ស្មើ​នឹង ១,៧៣% នៃ​ស្តុក​លំនៅដ្ឋានសរុបដែល​កំពុងមានស្រាប់។ 

ប៉ុន្តែ ទោះយ៉ាងណា របាយការណ៍បន្តថា ផ្ទះលក់មិន​ទាន់​ដាច់​ ៤៥៤.៨១៤​យូនីត​នេះ អាចនឹង​លក់​ចេញ​អស់ ក្នុង​រយៈពេល ២ឆ្នាំ ដោយ​យោងទៅលើ​អត្រា​ចំនួន​លំនៅដ្ឋាន​ដែល​គេ​អាច​លក់​ដាច់​ក្នុង​មួយឆ្នាំៗ ដែល​ស្មើ​នឹង ២២៧.៤០៧យូនីត។ 

តម្លៃ​លំនៅដ្ឋាន​មួយ​យូនីតៗ នៅប្រទេសថៃ គិត​ជាមធ្យម​ គឺប្រមាណ ៨៩.៥៧៦ដុល្លារអាមេរិក ដែលតម្លៃនេះ អ្នកជំនាញ​អចលនទ្រព្យថៃ និយាយថា ទាបជាង​តម្លៃ​លំនៅដ្ឋាន​នៅក្នុងទីក្រុង​ហាណូយ, ហូជីមិញ នៃ​ប្រទេស​វៀតណាម នៅទីក្រុងកួឡាឡំពួ នៃ​ប្រទេស​ម៉ាឡេស៊ី និង​ទីក្រុង​ភ្នំពេញ នៃប្រទេស​កម្ពុជា ដែល​ជាទូទៅ តម្លៃ​លំនៅដ្ឋាន​នៅតាមបណ្ដាទីក្រុងទាំងនេះ គិត​ជាមធ្យម គឺ​ប្រមាណ ១៣៦.០០០​ដុល្លារអាមេរិក៕

Advertisement



អត្ថបទបន្ទាប់


WorldBridge Group បង្កើតកម្មវិធី​ហ្វឹក​ហាត់​ការ​ងារ​​ពិសេសសម្រាប់​និស្សិត​! រៀនឥតបង់ថ្លៃ បានទាំងចំណេះជំនាញ ហើយ​មានប្រាក់ខែទៀត!

ព័ត៌មាន
ក្រុមហ៊ុនវើលដ៏​ប្រ៊ីដគ្រុប WorldBridge Group ដែលត្រូវ​បានគេស្គាល់ថា ជាក្រុមហ៊ុនធំជាងគេមួយនៅកម្ពុជា​ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស...

ស្ងាត់ៗ មន្ត្រី​​ការពារជាតិ​អាមេរិក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

ព័ត៌មាន
លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ គឺបណ្ឌិត Joseph H. Felter មក​ធ្វើ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ