មេដឹកនាំចិនទៅទស្សកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត!

លោក ស៊ី ជីនពីង ទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា


មេដឹកនាំកំពូលរបស់ចិនលោក Xi Jinping បាននិងកំពុងចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយប្រទេសដែលមានធនធានប្រេងដ៏មហាសាលមួយនេះ។
មេដឹកនាំចិនទៅទស្សកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត!
ដោយ

ដំណើរទស្សនកិច្ចរបស់បុរសខ្លាំងរដ្ឋចិនរូបនេះ គឺធ្វើឡើងស្របពេលដែលមួយរយៈចុងក្រោយនេះទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីតមានភាពល្អក់កករខ្លាំង ហើយវាក៏ជាឱកាសសម្រាប់ទីក្រុងប៉េកាំងក្នុងការពង្រីកទំនាក់ទំនាក់កាន់តែជិតស្និទ្ធថែមទៀតជាមួយតំបន់បជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានពិភពលោកធំៗ។

យោងតាមក្រសួងការបរទេសចិនបានបញ្ជាក់កាលពីថ្ងៃពុធ ទី៧ ខែធ្នូនេះ ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងទៅចូលរួមកិច្ចប្រជុំកំពូលចិន-អារ៉ាប់ និងកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេស៦ផ្សេងទៀតក្នុងតំបន់អារ៉ាប់ ដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅឯរាជធានីរ៉ីយ៉ាត (Riyadh) របស់អារ៉ាប៊ីសាអូឌីត។ ហើយដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី នឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ។

ជាការពិត ប្រទេសចិន គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក និងជាប្រភពដ៏សំខាន់នៃការវិនិយោគខាងក្រៅប្រទេស។ ដូច្នេះហើយ ដើម្បីជំរុញតម្រូវការដ៏មហាសាលនេះ ប្រទេសចិនបាននាំចូលប្រេងជាងពាក់កណ្តាលរបស់ខ្លួនពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ទោះជាបែបនេះក្តី កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះជាលំដាប់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែបានស្ទុះងើបឡើងវិញដល់ ៣,៩% នៅត្រីមាសទី៣ឆ្នាំនេះ ពោលគឺកើនឡើងជាង ២% បើធៀបនឹងឆមាសទី១។ ប៉ុន្ដែ វានៅតែមិនទាន់គ្រប់តាមកំណើន ដែលត្រូវបានកំណត់គោលដៅដោយរដ្ឋាភិបាលចិននៅឡើយ។

គួរជម្រាបដែរថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អារ៉ាប៊ីសាអូឌីត ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីដល់ទៅជាង ៨៧ ពាន់លានដុល្លារកាលពីឆ្នាំ២០២១។ ហើយការនាំចេញរបស់ចិនទៅកាន់អារ៉ាប៊ីសាអូឌីតបានកើនឡើងដល់ជាង ៣០ ពាន់លានដុល្លារ ខណៈដែលការនាំចូលរបស់ចិនពីប្រទេសនៅមជ្ឈិមបូព៌ាមួយនេះមានចំនួន ៥៧ ពាន់លានដុល្លារ។

លើសពីនេះ អារ៉ាប៊ីសាអូឌីតក៏ជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំរបស់ចិនផងដែរ។ បើយោងតាមទិន្នន័យគយចិនបានឱ្យដឹងថា ១៨% នៃការទិញប្រេងឆៅសរុបរបស់ចិន ដែលមានចំនួនដល់ទៅជាង ៧៣ លានតោនពីប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២២ នេះ ដែលមានតម្លៃដល់ទៅជាង ៥៥ ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ ក្រៅតែផ្នែកសេដ្ឋកិច្ច ទីក្រុងប៉េកាំងនិងអារ៉ាសាអ៊ូឌីត ព្រមទាំងប្រទេសនៅឈូងសមុទ្រដទៃទៀតក៏បានទំនោរដឹកនាំតាមបែបផ្តាច់ការស្រដៀងគ្នាដែរ ជាពិសេសរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាដើម ដែលនាំទៅរកភាពល្អក់កករជាមួយទីក្រុងវ៉ាស៊ីនតោនដែរ។ ការណ៍នេះហើយបានជាពេលកន្លងមក ក្រុមប្រទេសនៅតំបន់មជ្ឈិមបូព៌ាទាំងនេះមិនដែលចេញមុខថ្កោលទោស ថែមទាំងការពារទីក្រុងប៉េកាំងជុំវិញការរិះគន់ទៅលើគោលនយោបាយដ៏ឃោរឃៅចំពោះជនជាតិភាគតិចមូស្លីមអ៊ុយហ្គួរ និងជនជាតិភាគតិចមូស្លីមផ្សេងទៀតនៅតំបន់ស៊ីងជាង៕




អត្ថបទបន្ទាប់


អាមេរិកសន្យាបង្កើនវត្តមានយោធាក្នុងប្រទេសអូស្ត្រាលី និងពួតដៃគ្នាជាមួយជប៉ុន ដើម្បីទប់ទល់ចិន

រដ្ឋមន្ត្រីការប្រទេស និងរដ្ឋមន្ត្រីការពារជាង របស់អាមេរិក និងអូស្ត្រាលីបានលើកឡើងរួមគ្នាពីសកម្មភាពប្រកបដោយ «គ្រោះថ្នាក់ និងបង្ខិតបង្ខំ» ពីសំណា…

អ្នកជំនាញថា ការនាំចូលជីមានគុណភាព ជាមួយនឹងតម្លៃទាប គឺជារឿងពិបាក

អ្នកជំនាញក្នុងវិស័យកសិកម្ម យល់ឃើញថា តាមរយៈការជំរុញលើកទឹកចិត្តរបស់ក្រសួងកសិកម្ម ក្នុងការធ្វើឲ្យតម្លៃជីកសិករថយចុះនេះ គឺជារឿងសញ្ញាល្អមួយ ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ