គម្រោងសួនសហគមន៍ដំណាំចម្រុះ

បណ្ឌិត យ៉ង សាំងកុមារ បង្កើតសហគមន៍សួនដំណាំចម្រុះដំបូងគេនៅកម្ពុជា ដើម្បីលើកកម្ពស់ការដាំដុះក្នុងស្រុក និងកាត់បន្ថយការនាំចូល


ក្នុងនាមជាអ្នកជំនាញផ្នែកកសិកម្មចាស់វស្សាមួយរូប លោកបណ្ឌិត យ៉ង សាំងកុមារ បានផ្តួចផ្តើមគំនិត បង្កើតជាសហគមន៍សួនសម្បូរសប្បាយមួយ ទំហំ៤០ហិកតា ដែលមានទីតាំងស្ថិតនៅជិត វត្តពុទ្ធគិរី ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានរួមគ្នាវិនិយោគជាមួយអ្នកស្រឡាញ់កសិកម្មផ្សេងទៀត ដោយចំណាយថវិកាប្រមាណ១០ម៉ឺនដុល្លារអាមេរិក។
បណ្ឌិត យ៉ង សាំងកុមារ បង្កើតសហគមន៍សួនដំណាំចម្រុះដំបូងគេនៅកម្ពុជា ដើម្បីលើកកម្ពស់ការដាំដុះក្នុងស្រុក និងកាត់បន្ថយការនាំចូល

ដោយយល់ឃើញពីតម្រូវការ​ចាំបាច់​របស់ពលរដ្ឋ​ក្នុងការ​ទទួលទានបន្លែ ផ្លែឈើ ជាប្រចាំថ្ងៃ ក៏ដូចជា​ចូលរួម​ក្នុងការកាត់​បន្ថយ​ការនាំចូល​បន្លែគីមី​មកក្នុង​ស្រុកផងនោះ លោកបណ្ឌិត យ៉ង សាំងកុមារ ថា ការមាន​សួនបន្លែ​ផ្ទាល់ខ្លួន គឺជាវិធីសាស្រ្ត​ល្អមួយ ដើម្បីដោះស្រាយ​បញ្ហាទាំងនេះ។

បណ្ឌិតផ្នែកកសិកម្ម​រូបនេះបន្តថា « យើងយល់ឃើញថា បើគ្រួសារនីមួយៗ​មានជាសួន​ដំណាំ មានបន្លែ មានផ្លែឈើ​មួយចំនួន​ហ្នឹង នឹងជួយបាន​ច្រើន ដោយជួយទី១ គឺជួយដល់​ការបរិភោគ​ក្នុងគ្រួសារ​ជាប្រចាំថ្ងៃ ជួយទី២ គឺកាត់បន្ថយ​ការចំណាយ ជួយទី៣ គឺ អាចជាកន្លែង​សម្រាប់ការ​លំហែកម្សាន្ដ​ដើម្បីសុខភាព ចំពោះអ្នក​ដែលស្រឡាញ់​ធម្មជាតិ​ផងដែរ»។

លោកបណ្ឌិត បានបន្ថែមថា «យើងរៀប​ចំគម្រោងនេះ​ គឺសម្រាប់អ្នក​ដែលរស់នៅ​ក្នុងទីក្រុង​ភ្នំពេញ ដែលខ្វះ​ដីដាំដុះ និងមិនមាន​ពេលវេលា​ក្នុងការ​ថែទាំ​គ្រប់គ្រាន់នោះ ខាងក្រុមការងារ​របស់ខ្ញុំនេះ នឹងជួយរៀប​ចំសួនឲ្យគាត់ ណាមួយ​យើងចង់​បង្កើត​ជាកន្លែង​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅគាត់​មកមើល​មកឃើញថា សួនគ្រួសារ​ដែលមាន​ដំណាំ​ចម្រុះ​ពណ៌បៃតង​គ្រប់រដូវនេះ ដើម្បីគាត់​អាចយក​ទៅអនុវត្ត​នៅកន្លែង​ផ្សេងៗទៀតបាន»។

បើតាម​លោកបណ្ឌិត គម្រោងសហគមន៍​សួន​សម្បូរ​សប្បាយនេះ មានរៀប​ចំសួន​គ្រួសារ ៨០០ម៉ែត្រ​ក្រឡា ឬអាចលើសពីនេះ តាមតម្រូវការ​របស់​ពលរដ្ឋ​ដែលចង់​បាន​ធំជាងនេះ ដែលសួន​សហគមន៍​នេះ នឹង​សម្បូរ​ស្រកានាគ ចេក ល្ហុង បន្លែចំរុះ និងមាន​សួន​សហគមន៍​សម្បូរបន្លែ និងដំណាំ​ឱសថ​បុរាណ ស្រះ​សម្បូរត្រី​ចិញ្ចឹម​តាមបែប​ធម្មជាតិ សាលា​កសិកម្ម​សហគមន៍ កសិដ្ឋានស៤សេដាក សួនសម្រាប់​កុមារកម្សាន្ដ​ និងព្រៃសមាធិ​ដែលមាន​ដើមឈើ​១០០មុខផងដែរ។

រហូតមកទល់នឹង​ពេលនេះ គម្រោង​សហគមន៍​សួនសម្បូរសប្បាយ​ទំហំ​៤០ហិកតានេះ មានអ្នក​ចុះឈ្មោះជា​សមាជិក​ដើម្បីទទួល​បានសួន​បន្លែ​ចម្រុះនេះ ចំនួន ៧០%ហើយ ដែលត្រូវ​បានលោក​បណ្ឌិត យ៉ង​ សាំងកុមារ អះអាងថា ជាសួនដំណាំ​ចម្រុះដំបូងគេ មិនត្រឹមតែ​សម្រាប់​កម្ពុជា​នោះទេ តែអាចនឹង​ដំបូងគេ​សម្រាប់​ពិភពលោក​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋវៀតណាមជិត ៨លាននាក់ បានរងផលប៉ះពាល់ការងារដោយសារកូវីដ-១៩

ព័ត៌មាន
ការរីករាលដាលនៃកូវីដ-១៩ បានបណ្ដាលឲ្យកម្មករនិយោជិត ប្រមាណ ៧,៨ លាននាក់ បានបាត់បង់ការងារធ្វើ ឬត្រូវបានកាត់បន្ថយម៉ោងធ្វើការ។ ក្នុងនោះ មានប្…

ថៃបើកឲ្យអ្នកដំណើរ១១ ប្រភេទ ចូលប្រទេសខ្លួន ចាប់ពីថ្ងៃទី ០១ ខែកក្កដានេះតទៅ!

ព័ត៌មាន
នៅទីបំផុត រាជរដ្ឋាភិបាលថៃ បានសម្រេចបន្ធូរបន្ថយការរឹតបន្ដឹងលើការធ្វើដំណើរចូលក្នុងប្រទេសខ្លួនជាបណ្ដើរៗហើយ ដោយក្នុងនោះ មានអ្នកដំណើរចំនួន ១១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ