Popular

Articles by all time popularity

ជាង១០ឆ្នាំ Samsung រកចំណូលបាន៥០០ពាន់លានដុល្លារពីការនាំចេញទូរសព្ទពីវៀតណាមទៅកាន់ទីផ្សារអន្តរជាតិ

ដោយ​ ​ ខេមបូណូមីស
ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង Samsung Electronics បានទម្លាយទិន្នន័យដ៏ជោគជ័យមួយថា បន្ទាប់ពីបានបោះទីតាំងប្រតិបត្តិការយ៉ាងរឹងមាំអស់រយៈពេល១៧ឆ្នាំនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនបាននាំចេញទូរស័ព្ទដៃទៅកាន់ទីផ្សារពិភពលោកក្នុងតម្លៃសរុបរហូតដល់៥០០ពាន់លានដុល្លារអាម៉េរិក។ បច្ចុប្បន្ន Samsung ជាក្រុមហ៊ុនវិនិយោគបរទេសធំបំផុតនៅប្រទេសវៀតណាមដោយមានទុនវិនិយោគរហូតដល់២៤ពាន់លានដុល្លារអាម៉េរិកគិតត្រឹមចុងឆ្នាំ ២០២៥។