#ផ្សារហ៊ុន

Articles by Tag ផ្សារហ៊ុន

ភាគហ៊ុនអេស៊ីលីដា មានវិនិយោគិនក្នុងស្រុកចូលរួមកំណត់ថ្លៃជាង ៩៥% នៃចំនួនវិនិយោគិនសរុបជាង ២ពាន់នាក់ នៅក្នុងដំណាក់កាលប៊ុកបៀលឌីង

ដោយ​ ​ ខេមបូណូមីស
បន្ទាប់ពីបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ធនាគារអេស៊ីលីដា ទទួលបានវិនិយោគិនចូលរួមទិញ និងំណត់ថ្លៃចំនួន ២.១៨០ នាក់ ដែលក្នុងនោះ មានវិនិយោគិនក្នុងស្រុកចំនួន ៩៥,៥៥% និងវិនិយោគិនបរទេសចំនួន ៤,៤៥% ខណៈដែលតម្រូវការចូលរួមដាក់សំណើទិញ និងកំណត់ថ្លៃ (ប៊ុកបៀលឌីង) មានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយតម្រូវការសរុបមានចំនួន ៣ដង លើសចំនួនភាគហ៊ុនដែលបានលៃបម្រុងទុកក្នុងដំណាក់កាលប៊ុកបៀលឌីង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដា។