គំនិត​គន្លឹះ

ដាច់ទឹក ដាច់ភ្លើង ញឹកញាប់ តើអ្នកគួរត្រៀមអ្វីខ្លះ?


នៅប៉ុន្មានថ្ងៃមកនេះ បញ្ហាដាច់ទឹក ដាច់ភ្លើងត្រូវបានពលរដ្ឋជាច្រើនទាំងអ្នករស់នៅទីក្រុង និងតាមបណ្ដាខេត្តផងដែរ បានរអ៊ូរទាំ និងទាមទារឲ្យខាងរាជរដ្ឋាភិបាលចាត់វិធានការ ឲ្យបានទាន់ពេលវេលាដើម្បីដោះស្រាយបញ្ហានេះ។ ទោះយ៉ាងណា អគ្គិសនីកម្ពុជា EDC នាពេលថ្មីៗនេះ បានប្រកាសថា បញ្ហាដាច់ភ្លើង ដាច់ទឹកញឹកញាប់គឺដោយសារតែ កម្ពុជាកំពុងជួបនៅគ្រោះរាំងស្ងួតហួតហែង ធ្វើឲ្យតម្រូវការប្រើប្រាស់អគ្គិសនីមានខ្ពស់ និងខ្វះទឹកប្រើប្រាស់។
រូបតំណាង
ដោយ

បើតាម​ EDC បញ្ហា​ដាច់ភ្លើងនេះ នឹងបន្ដ​រហូតដល់​៧២ថ្ងៃ ពោលគឺ​រហូត​ដល់​ចុងខែ​ឧសភា​ខាងមុខ ទើបអាច​មាន​ភ្លើង​ប្រើ​ដូច​ប្រក្រតីវិញ។ក្នុងកាលៈទេសៈ​លំបាកនេះ ក៏បានធ្វើឲ្យ​ការរស់​នៅ​របស់ពលរដ្ឋ​រួមទាំងម្ចាស់​អាជីកម្ម​ជាច្រើន​កំពុង​តែ​ប្រឈម​នឹង​ការលំបាកណាស់ដែរ។ ទោះយ៉ាងណា បញ្ហានេះ នឹងមិនអាច​ដោះស្រាយ​បាន​ភ្លាមៗនោះទេ ខណៈដែល​ការផលិត​ថាមពល​អគ្គិសនី​ក្នុងស្រុក​របស់​កម្ពុជា​នៅមានកម្រិត​។ EDC បញ្ជាក់ថា កម្ពុជា​នៅខ្វះថាមពល​អគ្គិសនី​ប្រើប្រាស់​រហូតដល់​១៣% នៃការប្រើប្រាស់​សរុប​។

ដ្បិតែយ៉ាងនេះ ក្ដី លោកអ្នក ក៏​អាច​ត្រៀម​ខ្លួន​ដើម្បី​កាត់​បន្ថយ​ការលំបាក​នាអំឡុង​ពេល​ដាច់ភ្លើង ដាច់ទឹកនេះ។ ខាងក្រោមនេះ ជាការណែនាំ​មួយចំនួន របស់​ខេមបូណូមីស ដែលលោកអ្នក​អាច​យកទៅពិចារណា​ដើម្បី​អនុវត្តតាម នៅពេល​លោកអ្នកជួប​បញ្ហា​ដាច់ទឹក ដាច់ភ្លើង​ញឹកញាប់។ 

១,ត្រូវត្រៀម​សម្ភារ​ដើម្បី​ស្ដុកទឹកប្រើប្រាស់៖ ប្រសិនបើ​ទឹក​ផ្ទះរបស់​លោកអ្នកចេញយឺត លោកអ្នកគួរតែ​ទិញ​ធុងទឹក ឬរបស់ដែលអាច​ស្ដុកទឹកបាន ដើម្បីទុកប្រើប្រាស់ ជាជាង​រង់ចាំ​ទឹកចេញលឿនដូចចិត្ត ព្រោះក្នុង​ពេលវេលានេះ វានឹងធ្វើឲ្យអ្នកកាន់តែ​កើតស្រេ្ដសលើសដើម។ មាន​អ្នកខ្លះ គាត់​ក៏មានទិញ​ម៉ូទ័រ​ដើម្បី ទុក​បូមទឹក​ទុកប្រើផងដែរ ប្រសិនបើ​ចាំបាច់​មានតម្រូវការ​ទឹកប្រើច្រើន។

២, ត្រៀម​ម៉ាស៊ីន​អគ្គិសនី​ខ្នាតតូច​ឲ្យមាន​ថាមពល​ជានិច្ច៖ វាជា​របស់​ចាំបាច់​បំផុត​សម្រាប់​អ្នក​ក្នុងការ​ប្រើប្រាស់​បណ្ដោះអាសន្ន​ពេលណា​ភ្លើងដាច់។ ទូរស័ព្ទ និងPowerBank ទូរស័ព្ទ​ មានទាំង​ប៉ុន្មាន លោកអ្នកគួរតែ​ប្រមែរប្រមូល​មក​សាកថ្ម​ឲ្យបានពេញៗ។ បើ​ផ្ទះរបស់លោកអ្នក​ដាច់ភ្លើង អ្នកគួរតែ​យកវា​ទៅសាកថ្មនៅទីណា ដែលមានភ្លើង​ដូចជា​ហាងកាហ្វេ ឬកន្លែងធ្វើការជាដើម។ 

៣, ត្រៀមអំពូលភ្លើង និងកង្ហារសាកថ្មបាន៖ វា​ពិតជា​មិនស្រួលទេ ពេលណាយប់ឡើង​ដាច់ភ្លើងរាប់ម៉ោង ហើយផ្ទះងងឹត និងក្ដៅស្អុះ​ចង់ស្ទះដង្ហើមនោះ។ លោកអ្នកគួរតែ​ទៅរក​ទិញ កូនកង្ហារ​ដែលអាច​សាកថ្មបាន និងអំពូលសាកថ្ម ទុកប្រើប្រាស់​ពេលចាំបាច់ ព្រោះពេលខ្លះ​ភ្លើងអាច​ដាច់យប់ ឬដាច់ព្រឹក។

៤, តាមដានព័ត៌មាន​នៃការផ្ដាច់ភ្លើង៖ ជាទូទៅ អគ្គិសនីកម្ពុជា EDC តែងតែ​ធ្វើការ​ប្រកាស​ជាមុន នៅលើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​ទាក់ទង​នឹងការផ្ដាច់​ភ្លើង​នៅតាមតំបន់​មួយចំនួន។ ដូច្នេះ លោកអ្នកអាច​ធ្វើការ​តាមដាន​ព័ត៌មានទាំងនេះ ដើម្បីដឹងថា តើ​វា​ចំតំបន់​ដែលអ្នករស់នៅ​ ឬក៏អត់។ អ្នកអាច​ត្រៀមខ្លួន​ជាមុន នៅពេលអ្នក​បាន​ទទួលដំណឹងនេះ។

៥, មុនចេញពីផ្ទះត្រូវពិនិត្យឲ្យបានសព្វគ្រប់៖ ពេលខ្លះ កំពុង​ប្រើប្រាស់​អគ្គិសនីសុខៗ ស្រាប់តែ​ដាច់ឈឹង មិនដឹងមុន។ ដូច្នេះ មុនចេញពី​ផ្ទះទៅធ្វើការ ទៅដើរលេង ឬរក​កន្លែងមានអគ្គិសនី​ប្រើប្រាស់​ផ្សេងទៀត លោកអ្នកគួរតែ​ពិនិត្យ​ពិច័យ បានឲ្យបាន​ត្រឹមត្រូវ ដូចជា រ៉ូមីនេទឹក កុងតាក់ភ្លើង ម៉ាស៊ីបោកខោអាវ កង្វារ ម៉ាស៊ីនត្រជាក់ ឆ្នាំងអុត ឆ្នាំដាំបាយ ឬចង្ក្រាន​អគ្គិសនី...។ល។

ខាងលើនេះ គ្រាន់តែ​ជាគំនិត​ណែនាំ​មួយចំនួន​ប៉ុណ្ណោះ បើ​លោកអ្នកគំនិត​ផ្សេងទៀត សូម​ចែក​រំលែក​ជាមួយើង​ តាមរយៈ​ប្រអប់​ Comment ខាងក្រោម៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកំពូល​មហាសេដ្ឋី មានជាងគេបំផុត នៅវៀតណាម លោក Pham Nhat Vuong ជានរណា?

លោក ផាម ញ៉ាត់ វង់ (Pham Nhat Voung) បច្ចុប្បន្ន គឺជាមហាសេដ្ឋីលំដាប់ទី១ នៅក្នុងប្រទេសវៀតណាម ដែលត្រូវបានទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណទ្រ…

អ្វីជា​បំណុល​ល្អ និង​អ្វី​ជា​បំណុល​អាក្រក់?

សម័យ​សម្ភារនិយម គេឃើញ​មាន​និន្នាការ​កើន​ឡើង​នៃ​ការ​ខ្ចី​បុល​ដើម្បី​ទិញ​សម្ភារ​ប្រើប្រាស់​បែប​បង្ហាញ​ពី​ភាព​ទាន់សម័យ ដូចជា ទូរស័ព្ទ​ដៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ