Latest

Articles by published date

តើវិស័យអាកាសចរណ៍ និងទេសចរណ៍រវាងកម្ពុជា និងថៃ មានការធ្លាក់ចុះដុនដាបយ៉ាងណាដែរ?

ដោយ​ សោម ស្រីពេជ្រ
អាកាសចរស៊ីវិលកម្ពុជា បានអះអាងថា មកទល់ពេលនេះស្ថានភាពនៃការហោះហើរទៅមករវាងប្រទេសកម្ពុជា និងថៃ ហាក់ពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ដោយរក្សាប្រក្រតីភាពជាធម្មតា ប៉ុន្តែសម្រាប់តំបន់គ្រោះថ្នាក់ ដែលបានបិទមិនឱ្យហោះឆ្លងកាត់តំបន់ជម្លោះកម្ពុជា-ថៃ គឺពុំទាន់អាចបើកឱ្យដំណើរការហោះហើរដូចដើមនៅឡើយទេ បើទោះបីមានបទឈប់បាញ់រវាងប្រទេសទាំងពីរយ៉ាងណាក្តី។ យ៉ាងណាមិញ សម្រាប់ស្ថានភាពនៃវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា-ថៃ វិញ អ្នកជំនាញអះអាងថា គឺបានរងផលប៉ះពាល់យ៉ាងខ្លាំងចាប់តាំងពីប្រទេសទាំងពីរមានការផ្ទុះអាវុធដាក់គ្នាមក។