Latest

Articles by published date

សញ្ញាអាសន្នសេដ្ឋកិច្ចថៃ! អ្នកមានឥទ្ធិពលលើបណ្តាញសង្គមកំពុងអូសទាញយុវជនថៃជំនាន់ Gen Z ឱ្យធ្លាក់ក្នុងអន្ទាក់បំណុល

ដោយ​ ​ ខេមបូណូមីស
ពិដាននៃបំណុលគ្រួសារនៅក្នុងប្រទេសថៃ កំពុងស្ថិតក្នុងស្ថានភាពតានតឹង និងផុយស្រួយយ៉ាងខ្លាំង​។ ប៉ុន្តែនៅពេលនេះ បញ្ហាប្រឈមថ្មីសន្លាងមួយទៀត ដែលកំពុងរុញសេដ្ឋកិច្ចថៃ ឱ្យកាន់តែដុនដាប គឺវិបត្តិកម្ចីវ័យក្មេង នៃក្រុមមនុស្សជំនាន់ Gen Z។ សារព័ត៌មាន The Nation បានទម្លាយរបាយការណ៍ដ៏គួរឱ្យតក់ស្លុតថា ក្រុមយុវជនជំនាន់ថ្មីរបស់ថៃ កំពុងត្រូវបានអន្ទងឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលវ័ណ្ឌក ដោយសារឥទ្ធិពលដ៏មានអំណាចរបស់ក្រុម Influencers តាមបណ្តាញសង្គមនានា។