Latest

Articles by published date

តើវិស័យហិរញ្ញវត្ថុកម្ពុជា ក្នុងឆ្នាំ២០២៦ អាចមានសម្ទុះប្រសើរជាងឆ្នាំ២០២៥ ដែរទេ ហើយអ្វីនៅតែជាបញ្ហាប្រឈម?

ដោយ​ ​ ខេមបូណូមីស
ទោះបីជាប្រឈមនឹងភាពមិនប្រាកដប្រជា នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ក៏ដូចជាកត្តាក្នុងស្រុកមួយចំនួនយ៉ាងណាក្តី ក៏ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែបន្តរក្សាបាននូវភាពធន់យ៉ាងរឹងមាំ។ ជាក់ស្ដែងនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ ឥណទាន និងប្រាក់បញ្ញើរបស់អតិថិជននៅតែបន្តមានកំណើន ដែលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតួនាទីដ៏សំខាន់របស់វិស័យធនាគារក្នុងការទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចជាតិ។ ផ្អែកលើកំណើនទាំងនេះតើវិស័យហិរញ្ញវត្ថុកម្ពុជា នៅក្នុងឆ្នាំ២០២៦ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៥ កម្រិតណា?