Latest

Articles by published date

ប្រមុខការទូតថៃបន្តបំភ្លៃរឿងពិតជុំវិញជម្លោះព្រំដែន និងព្យាយាមរត់គេចពីយន្តការពហុភាគី

ដោយ​ ​ ខេមបូណូមីស
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួប១ឆ្នាំពេញ នៃការឈ្លានពានយ៉ាងកម្រោលរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ ទោះបីជាពេលវេលាកន្លងផុតទៅ១ឆ្នាំហើយក្តី ក៏ប្រមុខការទូតថៃនៅតែបន្តប្រើប្រាស់វោហារសាស្ត្រអូសក្រឡាពន្យល់ទាំងបំពាន និងបំភ្លៃសេចក្តីពិត នៃជម្លោះដែលខ្លួនជាអ្នកបង្កើតឡើង ដោយព្យាយាមនិយាយយកល្អខ្លួនឯង ដោយបន្តទទូចឱ្យកម្ពុជាចូលរួមក្នុងការចរចាទ្វេភាគីដោយផ្ទាល់ ដើម្បីដោះស្រាយជម្លោះព្រំដែន ទាំងដែលខ្លួនជាអ្នកដើរចេញពីយន្តការនេះ។