វិស័យពាណិជ្ជកម្ម

វៀតណាម កំពុងប្រញាប់ចរចាជាមួយអាម៉េរិក ឱ្យបានមុន​ការដាក់ពន្ធគយថ្មីចន្លោះពី១០ ទៅ១២,៥% ចូលមកដល់


​​ពេល​នេះ ​ប្រទេស​វៀតណាម ​កំពុង​តែប្រញាប់ចរចាជាមួយសហរដ្ឋអាម៉េរិកឱ្យបានមុន​ប្រធានា​ធិបតី ដូណាល់ ត្រាំ ដាក់ពន្ធគយថ្មី ខណៈថ្ងៃកំណត់កាន់​តែខិតជិតចូលមកដល់។ សូមបញ្ជាក់​ថា លោក ត្រាំ ត្រៀមប្រកាសពន្ធនាំចូលថ្មីលើប្រទេសជាង៦០នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ខណៈពន្ធគយសកលបណ្តោះអាសន្ន១០% នឹងត្រូវផុតកំណត់។ ស្ថានការណ៍នេះបានជំរុញឱ្យវៀតណាម បើកយុទ្ធនាការចរចានៅនាទីចុងក្រោយ ដើម្បីការពារការនាំចេញ និងបញ្ចៀស​ការរងសម្ពាធពាណិជ្ជកម្មថ្មីពីទីក្រុងវ៉ាស៊ីនតោន។
វិស័យពាណិជ្ជកម្ម
ដោយ

បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហ័យ ទ្រុង (Le Hoai Trung) នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ភាគីវៀតណាម បានទទូចសុំឱ្យសហរដ្ឋអាម៉េរិក បញ្ចប់ការស៊ើបអង្កេតពាណិជ្ជកម្ម និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការកែលម្អទំនាក់ទំនងពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ ភាគីវៀតណាម ក៏បានបញ្ជាក់ជំហរថា ខ្លួនត្រៀមស្វាគមន៍ការវិនិយោគថ្មីៗពីក្រុមហ៊ុនអាម៉េរិក និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត។
ទោះជាយ៉ាងណា វៀតណាមនៅតែស្ថិតក្រោមការស៊ើបអង្កេតពាណិជ្ជកម្មចំនួន៣របស់សហរដ្ឋអាម៉េរិកពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រកួតប្រជែងមិនស្មើភាព រំលោភកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់ទំនិញ ដែលពាក់ព័ន្ធពលកម្មដោយបង្ខំ។ ស្របពេលនេះ ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកជាមួយវៀតណាម បានកើនដល់ជាង៧៥ពាន់លានដុល្លារក្នុងឆមាសទី១ឆ្នាំ២០២៦ ដែលក្លាយជាសម្ពាធកាន់តែខ្លាំងលើទីក្រុងហាណូយ។
ទន្ទឹមនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា នឹងប្រកាសពន្ធគយថ្មីលើការនាំចូលពីបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មប្រហែល៦០ប្រទេសនៅមុនថ្ងៃសុក្រ សប្ដាហ៍នេះ ដោយអត្រាពន្ធគយចាប់ផ្តើមពី១០% និងអាចខ្ពស់ជាងនេះសម្រាប់ប្រទេសមួយចំនួន។ លោក ដូណាល់ ត្រាំ បានអះអាងថា វិធានការនេះមានគោលបំណងការពារឧស្សាហកម្មអាម៉េរិក និងទាញការផលិតត្រលប់មកកាន់ទឹកដីសហរដ្ឋអាម៉េរិកវិញ។ ប៉ុន្តែក្រុមអ្នករិះគន់ព្រមានថា ពន្ធគយថ្មីអាចធ្វើឱ្យតម្លៃទំនិញកើនឡើង និងបង្កសម្ពាធថ្មីលើពាណិជ្ជកម្មពិភពលោក។
សម្រាប់វៀតណាមការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនលើកនេះ គឺជាចំណុចដ៏រសើប ព្រោះសហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ហើយពន្ធថ្មីអាចប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ច និងការនាំចេញរបស់ប្រទេសវៀតណាម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តម្លៃមាស និងប្រាក់កម្រើកឡើងបន្តិច តែអ្នកវិភាគថា ហាងឆេងនេះមិនមានចីរភាពនោះទេ

ហាងឆេងលោហធាតុមានតម្លៃពីរប្រភេទនៅលើទីផ្សារអន្តរជាតិ បានកម្រើកឡើងវិញបន្តិច បន្ទាប់ពីបានដាំក្បាលចុះយ៉ាងគំហុកនាពេលកន្លងទៅ។ ទោះជាយ៉ាងណា ក្រ…

សង្គ្រាមអ៊ីរ៉ង់ ពង្រីកសមរភូមិ! ក្រុមសកម្មប្រយុទ្ធហ៊ូធី វាយប្រហារកប៉ាល់ដឹកប្រេងនៅសមុទ្រក្រហម ធ្វើឱ្យប្រេងពិភពលោកហក់ឡើងថ្លៃ

សង្គ្រាមដែលកំពុងផ្ទុះនៅ​តំបន់​មជ្ឈិមបូព៌ាកំពុង​រីករាលដាលទៅដល់ផ្លូវពាណិជ្ជកម្មសំខាន់ៗរបស់ពិភពលោក ខណៈក្រុមសកម្មប្រយុទ្ធហ៊ូធី នៅប្រទេសយេម៉ែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ