ធនាគារអេស៊ីលីដា

អេស៊ីលីដាពង្រីកវិសាលភាពអភិវឌ្ឍប្រព័ន្ធឌីជីថលកាន់តែខ្លាំង ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់កំពុងកើនឡើង


ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរធំជាងគេនៅកម្ពុជា បាននិងកំពុងបន្ដពង្រីកវិសាលភាពប្រព័ន្ធឌីជីថលរបស់ខ្លួនកាន់តែខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបំពេញសេចក្ដីត្រូវការប្រើប្រាស់របស់អតិថិជនរបស់ខ្លួនដែលកំពុងមានការកើនឡើងជាលំដាប់។ តាមរយៈ ការអភិវឌ្ឍប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីលីដា អតិថិជន ក៏នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន និងមានសុវត្ថិភាពខ្ពស់។
អេស៊ីលីដាពង្រីកវិសាលភាពអភិវឌ្ឍប្រព័ន្ធឌីជីថលកាន់តែខ្លាំង ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់កំពុងកើនឡើង

ធនាគារអេស៊ីលីដាបានក្លាយជាធនាគារខ្មែរពាណិជ្ជឈានមុខគេក្នុងការដាក់ពង្រាយនូវ ម៉ាស៊ីនអេធីអឹមដាក់-ដកប្រាក់ និងមាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួនសរុប ១ ៣១៧គ្រឿងនៅឆ្នាំ២០២២ បន្ទាប់ពីធនាគារនេះបានធ្វើការនាំចូល៤៧៨ គ្រឿងបន្ថែមទៀតកាលពីពេលថ្មីៗនេះដើម្បីធ្វើការពង្រាយឱ្យបានកាន់តែទូលំទូលាយនៅទូទាំង២៥រាជធានីខេត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដ៏ថ្លៃថ្លារបស់ខ្លួន។ 

អតិថជនរបស់ធនាគារអេស៊ីលីដា ក៏នឹងទទួលបានប្រយោជន៍ប្រើប្រាស់កាន់តែច្រើន និងសម្បូរបែប ស្របទៅតាមការអភិវឌ្ឍលើសេវាធនាគារទំនើបនិងឈានមុខគេរបស់ធនាគារអេស៊ីលីដា។ ជាក់ស្ដែង ក្រៅតែពី ការដាក់ពង្រាយបន្ថែមនូវម៉ាស៊ីន ATM រាប់រយគ្រឿងហើយនោះ អេស៊ីលីដា ក៏បានអភិវឌ្ឍបន្ថែមនូវមុខងាររបស់អេស៊ីលីដាម៉ូបាល ដែលកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើបទាន់សម័យ ពោលគឺ តាមរយៈអេស៊ីលីដាម៉ូបាល អតិថិជនអាចប្រើប្រាស់ដើម្បីទិញទំនិញរាប់ពាន់ រាប់ម៉ឺនមុខជាមួយ អេស៊ីលីដា អ៊ី-សប ដែលជាវេទិកាទិញលក់ទំនិញដ៏សម្បូរបែប។ ជាមួយគ្នានោះ អតិថិជនក៏អាចទូទាត់រាល់ការទំនិញទាំងនោះ ជាមួយនឹងអេស៊ីលីដាម៉ូបាលបានយ៉ាងងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថិភាពខ្ពស់ផងដែរ។

ជាមួយទីតាំងនៃការផ្តល់សេវាម៉ាស៊ីនអេធីអឹម និងសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) របស់ធនាគារ អេស៊ីលីដា អនុញាតឱ្យអតិថិជនធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) ដោយខ្លួនឯងបាន ២៤ម៉ោងលើ២៤ម៉ោង តាមតម្រូវការ ដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ដោយមិនគិតកម្រៃសេវាឡើយ មិនតែប៉ុណ្ណោះ កាន់តែងាយស្រួលម៉ាស៊ីនអេធីអឹមអេស៊ីលីដា អតិថិជនក៏អាចដកប្រាក់ត្រឹមតែ១ម៉ឺនរៀលក៏បានដែរ៕

None



អត្ថបទបន្ទាប់


CBC ប្រកាសផលិតផលថ្មី Credit Report Plus

រាជធានីភ្នំពេញ, ០៦ មករា ២០២២ - ក្នុងកិច្ចបន្តការប្រឹងប្រែងកែលម្អអក្ខរកម្មហិរញ្ញវត្ថុ នៅកម្ពុជា ការិយាល័យឥណទានកម្ពុជា (CBC) ពិតជាមានសេចក្ដី…

ក្រុមហ៊ុនផលិតជាង ១០០ នាំគ្នាចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័រណ៍ផលិតផលក្នុងស្រុក

ក្រុមហ៊ុនផលិតក្នុងស្រុកជាង ១០០ក្រុមហ៊ុន កំពុងនាំគ្នាចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ពួកគេនៅក្នុងពិព័រណ៍ផលិតផលក្នុងស្រុកមួយ ដែលនឹងប្រារព្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ