ក្រុមហ៊ុន អាលីបាបា

ទីផ្សារមូលធនក្រុមហ៊ុន អាលីបាបា ធ្លាក់ចុះពាក់កណ្តាលនៅឆ្នាំនេះ តើមកពីហេតុអ្វី?


ក្រុមហ៊ុនយក្សចិន អាលីបាបា គ្រុប បានបាត់បង់តម្លៃទីផ្សារមូលធនរបស់ខ្លួនជាងពាក់កណ្តាលក្នុងឆ្នាំនេះ ចាប់តាំងពីការចុះបញ្ជីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Ant Group ត្រូវបានរដ្ឋអំណាចចិនបញ្ជាឲ្យផ្អាកការចុះបញ្ជីបោះផ្សាយលក់មូលបត្រ ដែលបានធ្វើឲ្យប៉ះពាល់ពាល់រង្គោះរង្គើដល់ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន អាលីបាបាយ៉ាងគំហុកផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ក្រុមហ៊ុនយក្សចិន អាលីបាបា គ្រុប បានបាត់បង់តម្លៃទីផ្សារមូលធនរបស់ខ្លួនជាងពាក់កណ្តាលក្នុងឆ្នាំនេះ ចាប់តាំងពីការចុះបញ្ជីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Ant Group ត្រូវបានរដ្ឋអំណាចចិនបញ្ជាឲ្យផ្អាកការចុះបញ្ជីបោះផ្សាយលក់មូលបត្រ

មូលធនីយកម្មទីផ្សាររបស់ អាលីបាបា បានកើនឡើងដល់ ៨៤៦ ពាន់លានដុល្លារ នៅចុងខែតុលា ឆ្នាំ ២០២០ ប៉ុន្តែចាប់តាំងពីពេលនោះមក វាបានធ្លាក់ចុះមកត្រឹមតែ ៣៥៨ ពាន់លានដុល្លារប៉ុណ្ណោះ។ ទន្ទឹមនេះ តម្លៃភាគហ៊ុន របស់ក្រុមហ៊ុន Ant Group ក៏បានធ្លាក់ចុះពី ៣០០ ពាន់លានដុល្លារមកនូវក្រោម ២០០ ពាន់លានដុល្លារកាលផងដែរពីឆ្នាំមុន។

ប្រធានផ្នែកហិរញ្ញវត្ថុអាលីបាបា លោក មេហ្គី វូ (Maggie Wu) បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកវិភាគជាច្រើន ដោយលោកបាននិយាយថា កំណើនប្រាក់ចំណូលអាលីបាបា​ត្រូវបានព្យាកថានឹងថយចុះមកនៅត្រឹម ១១% ទៅ ១៦% នៅក្នុងឆមាសទី ២ នៃឆ្នាំសារពើពន្ធឆ្នាំនេះ ពោលគឺធ្លាក់ចុះពី កំណើន ៤១% សម្រាប់ឆ្នាំសារពើពន្ធមុន។ 

នៅក្នុងឆ្នាំ ២០២០ ការរំពឹងទុកទីផ្សារសម្រាប់ក្រុមហ៊ុន អាលីបាបា គឺខ្ពស់ជាងពេលណាៗទាំងអស់ ដោយសារកាលនោះ មានការរំពឹងទុកខ្លាំងលើការបោះផ្សាយ​លក់មូលបត្រ​របស់​ក្រុមហ៊ុន Ant Group ក៏ដូចជាការ​ជំរុញឱ្យមានតម្រូវការទិញទំនិញតាមអ៊ីនធឺណិតផងដែរ។ ប៉ុន្តែ មួយឆ្នាំក្រោយមក តម្រូវការទីផ្សារសំខាន់ៗរបស់ក្រុមហ៊ុននេះបានចុះខ្សោយ ក្រោយពេលដែល​ការបោះផ្សាយលក់មូលបត្ររបស់​ក្រុមហ៊ុន Ant Group ត្រូវបាន​ហាមឃាត់ដោយ​រដ្ឋចិន។ លើសពីនេះទៅទៀត ប្រាក់ចំណេញប្រតិបត្តិការសម្រាប់ផ្នែកពាណិជ្ជកម្ម​របស់អាលីបាបា ក៏បានធ្លាក់ចុះ ១៧% ក្នុងត្រីមាសមុន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលវាបានបង្ហាញពីភាពទន់ខ្សោយនៅក្នុងអាជីវកម្មអេឡិចត្រូនិច ដែលជាអាជីវកម្មស្នូលរបស់​ក្រុមហ៊ុននេះ ។

តែយ៉ាងណាមិញ ក្រុមហ៊ុន អាលីបាបា បានរាយការណ៍ពីការលក់ ទំនិញប្រចាំឆ្នាំ នៅថ្ងៃ Singles Day បានកើនឡើងដល់ ៨៤ ពាន់លានដុល្លារ កើនឡើងត្រឹមតែ ៨,៥%ប៉ុណ្ណោះ ខណៈឆ្នាំមុន​ធ្លាប់មានកំណើន២៦% ដែលជាកំណើនយឺតបំផុតមិនធ្លាប់មាន។​   នេះបើយោងតាមការចុះផ្សាយ​ដោយសារព័ត៌មាន​រ៉យទ័រ៕ 

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


អូមីក្រុង ធ្វើឲ្យប៉ះពាល់ ដល់ការស្ទុះងើបឡើងនៃវិស័យអាកាសចរណ៍កម្ពុជា

មេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បានធ្វើឱ្យប្រទេសជាច្រើនលើពិភពលោក រួមទាំងកម្ពុជា បានចាប់ផ្ដើមរឹតបន្តឹងឡើងវិញនូវការធ្វើដំណើរចេញ-ចូលប្រទ…

ពាណិជ្ជកម្មរវាងវៀណាម និងអន្តរជាតិ សម្រេចបានប្រមាណ៦០០ពាន់លានដុល្លារ នៅ១១ខែឆ្នាំ២០២១

ការធ្វើពាណិជ្ជកម្មរបស់វៀតណាម ជាមួយបណ្ដាប្រទេសជាដៃគូ នៅតែរក្សាបានកំណើនខ្ពស់ បើទោះបីជាប្រទេសក្បែរខាងកម្ពុជាមួយនេះ ជួបប្រទះនូវករណីឆ្លងកូវីដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ