ការនាំចេញផលិតផលកសិកម្មទៅទីផ្សារចិន

តើទីផ្សារចិនអាចនឹងស្រូបយកផលិតផលកសិកម្មពីកម្ពុជាកាន់តែច្រើន ជំនួសទីផ្សារវៀតណាមដែរឬទេ?


យោងតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងកសិកម្ម និងរុក្ខាប្រមាញ់និងនេសាទ នៅក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្មសរុប ជិត៨លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានតម្លៃជិត៥ពាន់លានដុល្លារ ដែលក្នុងនោះមានផលិតផលកសិកម្មស្ទើរតែ ៨០ភាគរយទៅហើយ ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារវៀតណាម បើទោះបីជាបច្ចុប្បន្ន កសិផលកាន់តែច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនក៏ដោយ។
សកម្មភាពបុគ្គលិកកំពុងរៀបចំការវេចខ្ចប់ផ្លែស្វាយ

ហេតុ​អ្វី​កម្ពុជា នៅ​តែ​ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​វៀតណាម ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម? ចុះ​ទីផ្សារ​ចិន​វិញ តើ​ចិន​អាច​ក្លាយជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា ជំនួស​ឲ្យ​ទីផ្សារ​វៀតណាម ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម នា​ពេល​អនាគត​ដែរ​ទេ?

ឧកញ៉ា សុង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា បាន​គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស​ថា បច្ចុប្បន្ន​វៀតណាម ជាទី​ផ្សារ​ធំ​សម្រាប់​ផលិតកម្ម​កម្ពុជា ដោយសារ​តែ សេដ្ឋកិច្ច​វៀតណាម កាន់តែ​រីក​ចម្រើន ដែល​បាន​ផ្ដោត​សំខាន់​លើ​ឧស្សាហកម្ម​ធន់​ធ្ងន់ ហើយ​កសិករ​វៀតណាម ភាគច្រើន​បាន​ងាក​មក​ដាំ​ដុះ​ដំណាំ​ដែល​មាន​តម្លៃ​ខ្ពស់ ជំនួស​ឱ្យ​ដំណាំ​មិនសូវ​សំខាន់ ដោយ​ចាំ​ទទួល​ទិញ​វត្ថុធាតុដើម​កសិកម្ម​ពី​ប្រទេស​ដទៃ​វិញ​។ កត្តា​នេះ បាន​ផ្ដល់​ឱកាស​ដល់​កម្ពុជា​ផង​ដែរ ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ទៅ​កាន់​ប្រទេស​វៀតណាម​កាន់តែ​ច្រើន​។ ចំពោះ​ទីផ្សារ​ចិន​វិញ ឧកញ៉ា សុង សា​រ៉​ន យល់​ឃើញ​ថា គឺជា​ឱកាស​ធំ​សម្រាប់​សម្រាប់​កម្ពុជា ក្នុង​ការ​នាំ​ចេញ​ផិត​ផល​កសិកម្ម ទាំង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ដោយសារ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ កាន់តែ​មាន​ទំនាក់ទំនង​ល្អ​រវាង​គ្នា​។ ទោះ​យ៉ាងណា ឧកញ៉ា សុង សា​រ៉​ន នៅ​តែ​យល់​ឃើញ​ថា កម្ពុជា នៅ​ខ្វះ​រោងចក្រ​កែ​ច្នៃ​ផលិតផល​កសិកម្ម​នៅឡើយ ដែល​អាច​ជា​ឧបសគ្គ​សម្រាប់​ការ​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​ដោយ​ខ្លួនឯង​។

បន្ថែម​នេះ ឧកញ៉ា សុង សា​រ៉​ន ក៏​បាន​អំពាវនាវ​ឱ្យ​វិនិយោគ​គិ​ន​ជំរុញ​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា ពិសេស​ផ្នែក​កែ​ច្នៃ​ផលិតផល​កសិកម្ម ដោយ​ឧកញ៉ា សុង សា​រ៉​ន បាន​បន្ថែម​ថា ការ​ពឹងផ្អែក​លើ​ប្រទេស​ទី​៣ ក្នុង​ការ​នាំ​ចេញ​កសិផល មិនសូវ​ទទួល​បាន​តម្លៃ​ខ្ពស់ ដូច​ការ​នាំ​ចេញ​ដោយ​ផ្ទាល់​នោះ​ទេ​។ ផល​ចំណេញ​ដែល​បាន​ពី​ការ​នាំ​ចេញ​វត្ថុធាតុដើម​កសិកម្ម ទៅ​កាន់​ប្រទេស​ទី​៣ ហាក់​នៅ​មាន​កម្រិត​នៅឡើយ ហើយ​ទោះ ចង់ ឬ​មិន​ចង់ កម្ពុជា ក៏​ត្រូវ​តែ​នាំ​ចេញ​។  

ដោយឡែក បណ្ឌិត ហុង វណ្ណៈ អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​គូសបញ្ជាក់​ដូច្នេះ តាម​ពិត​ទៅ​ផលិតផល​កសិកម្ម​កម្ពុជា មិនមែន​ពឹងផ្អែក​ខ្លាំង​តែ​លើ​ប្រទេស​វៀតណាម​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម កម្ពុជា បច្ចុប្បន្ន សំដៅ​ការ​ផលិត​ទំនិញ​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​ដៃគូរ ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។ បណ្ឌិត ហ៊ុ​ង វណ្ណៈ បន្ត​ថា សម្រាប់​ប្រទេស​វៀតណាម គឺជា​ប្រទេស​ជិតខាង​កម្ពុជា និង​មានការ​បើក​ទូលាយ រាល់​ផលិតផល​កសិកម្ម​ទាំងអស់​របស់​កម្ពុជា ទើប​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ភាគច្រើន​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​វៀតណាម​។

បណ្ឌិត ហុង វណ្ណៈ យល់​ឃើញ​ថា ទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង RCEP សុទ្ធតែ​មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​។ អ្នកវិភាគ​សេដ្ឋកិច្ច​រូប​នេះ ក៏​បាន​បង្ហាញ​ពី​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា នា​ពេល​អនាគត ចិន នឹង​ក្លាយជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ពិសេស​តាម​រយៈ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​-​ចិន​។

សូម​បញ្ជាក់​ថា នៅ​១១​ខែ​ឆ្នាំ​២០២១​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​សម្រេច​បាន​ដល់​ទៅ​ជាង​៨​ពាន់​៦​រយ​លាន​ដុល្លារ កើន​ដល់​ជាង​៨៤%​។ ក្នុង​នោះ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​វៀតណាម​កើនឡើង​ដល់​ទៅ ៣៣៧%​។ នេះ​បើ​តាម​តួលេខ​ពី​គយ​វៀតណាម​។ ដោយឡែក ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​វិញ បាន​កើន​ដល់ ជិត​១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​រយៈពេល​១០​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ​។  នេះ​បើ​តាម​តួលេខ​ដែល​បង្ហាញ​ដោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​៕

None



អត្ថបទបន្ទាប់


តៃវ៉ាន់ និងកាណាដា សន្យារួមគ្នាចាប់ផ្តើមពិភាក្សាកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី

កោះតៃវ៉ាន់ និងប្រទេសកាណាដា បាននិយាយព្រមព្រៀងគ្នានៅដើមសប្តាហ៍នេះថា ភាគីទាំងពីរនឹងចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងការពារការវិនិយោគទ្វេភាគីថ្…

ជប៉ុន និងកូរ៉េខាងត្បូងថ្កោលទោសកូរ៉េខាងជើងសាកល្បងមីស៊ីលជាលើកទីពីរត្រឹមពេលមិនដល់មួយសប្តាហ៍

ឆ្មាំសមុទ្ររបស់ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានរាយការណ៍ព្រមៗគ្នាកាលពីថ្ងៃអង្គារទី១១ខែមករា និងបានថ្កោលទោសកូរ៉េខាងជើងថា បានបាញ់សាកល្បងមីស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ