សម្តេចហ៊ុនសេនបញ្ជាទិញម៉ាស

សម្តេច ហ៊ុន សែន ៖ខ្ញុំបានបញ្ជាទិញម៉ាស ៣លានម៉ាស និងសម្ភារៈការពារមេរោគចំនួន៥ពាន់សម្រាប់បន្ថែម


សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ខ្ញុំបានបញ្ជាទិញម៉ាស ៣លានម៉ាស និងសម្ភារៈការពារមេរោគចំនួន៥ពាន់សម្រាប់បន្ថែម សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្ររបស់យើង តែខ្ញុំគិតថា ទិញចំនួនប៉ុណ្ណេះ ប្រហែលនៅតែមិនគ្រាន់ទេ»។ សម្តេចបានប្រកាសបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា នៅថ្ងៃទី៣០ ខែមីនានេះ។
សម្តេច ហ៊ុន សែន ៖ខ្ញុំបានបញ្ជាទិញម៉ាស ៣លានម៉ាស និងសម្ភារៈការពារមេរោគចំនួន៥ពាន់សម្រាប់បន្ថែម

សម្តេច​បាន​បន្ថែម​ថា​« ការ​បញ្ជា​ទិញ​ម៉ាស​នេះ គឺ​ដើម្បី​ធានា​ថា យើង​មាន​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ក្រុម​គ្រូពេទ្យ​របស់​យើង​ប្រើប្រាស់ ក្នុង​ការ​ប្រយុទ្ធ​នឹង​វីរុស​កូ​វី​ដ​១៩ ដោយ​ត្រូវ​តែ​រក្សារ​សុវត្ថិភាព​ជូន​ក្រុម​គ្រូពេទ្យ ទាំងអស់ ព្រោះថា យើង​មានបទពិសោធន៍​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​រួច​មក​ហើយ​»​។ ម្យ៉ាងវិញទៀត      សម្តេច​ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទើបតែ​ត្រលប់​មក​ពី​ប្រទេស​ថៃ កុំ​ធ្វើ​ដំណើរ​ទៅ​ណា​ផ្តេសផ្តាស និង​ស្នើ​ដល់​ក្រុម​គ្រួសារ​នៅ​តាម​ផ្ទះ​នីមួយ​ដាក់​ផ្លា​ក​ហាម​ការ​សួរសុខទុក្ខ​មួយ​រយៈពេល ព្រោះ​មាន​សាច់ញាតិ​ទើប​មក​ពី​ថៃ ឬ​មក​ពី​ប្រទេស​ណា​ផ្សេង​ៗ​ជាដើម​។

សូម​ជម្រាប​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ដែល​បាន​រក​ឃើញ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន ១០៧​នាក់ ក្នុង​នេះ​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​៨៤​នាក់ (​ស្រី ២៧​នាក់ និង​ប្រុស ៥៧​នាក់​)​។ ករណី​ព្យាបាល​ជា​សះស្បើយ មាន​ចំនួន ២៣​នាក់ ក្នុង​នោះ​រួម​មាន បុរស​ជនជាតិ​ខ្មែរ ១៨​នាក់ បុរស​ជនជាតិ​ចិន ០១​នាក់ បុរស​និង​ស្ត្រី​ជនជាតិ​អង់គ្លេស ០៣​នាក់ និង​បុរស​ជនជាតិ​បារាំង​០១​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គិតត្រឹមថ្ងៃទី ៣០ មីនានេះ អត្រាអ្នកជាសះស្បើយពី Covid-19 នៅកម្ពុជាមានជាង២១% ក្នុងចំណោមអ្នកបាន​ឆ្លងសរុប១០៧ នាក់

ព័ត៌មាន
បន្ទាប់ពីបានរកឃើញនូវករណីឆ្លង covid -19 ចំនួន ០៤ ករណីថ្មីបន្ថែមទៀត នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០នេះ ករណី Covid-19 ដែលកម្ពុជាបានរកឃើញម…

ក្រុមហ៊ុន Smart Axiata ប្រកាស​ផ្តល់​ជំនួយ​មូលនិធិ​​ ១លាន​ដុល្លារ​ ដើម្បី​ទប់ស្កាត់​វីរុស​កូវីដ១៩

ព័ត៌មាន
មូលនិធិនេះ​ត្រូវ​បាន​រៀបចំ​ឡើង​បន្ថែម​ពី​លើ​សកម្មភាព​នានា ដែល​ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) បាន​អនុវត្ត ក្នុង​នោះ​រួមមាន​ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ