ករណីឆ្លងកូវីដ-១៩នៅខេត្តព្រះសីហនុ

អគារស្នាក់នៅ និងសណ្ឋាគារ៥ទីតាំងនៅក្រុងព្រះសីហនុ ត្រូវបានបិទទ្វារ ក្រោយរកឃើញជនជាតិចិន ២នាក់ឆ្លងកូវីដ-១៩


អគារស្នាក់នៅ និងសណ្ឋាគារចំនួន៥កន្លែងក្នុងខេត្តព្រះសីហនុត្រូវបានបិទទ្វារជាបណ្តោះអាសន្នក្រោយរកឃើញជនជាតិចិនពីររូបមានវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលអះអាងថា ជនជាតិចិនទាំងពីររូបនេះធ្វើដំណើរមកពីរាជធានីភ្នំពេញ មកស្នាក់នៅក្នុងខេត្តព្រះសីហនុ។
អគារស្នាក់នៅ និងសណ្ឋាគារ៥ទីតាំងនៅក្រុងព្រះសីហនុ ត្រូវបានបិទទ្វារ ក្រោយរកឃើញជនជាតិចិន ២នាក់ឆ្លងកូវីដ-១៩
ដោយ

រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅព្រឹកថ្ងៃ​ទី​២៤ កុម្ភៈ នេះ បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ស្តីពី​ការរកឃើញ​ជនជាតិ​ចិន​ពីររូប​ឆ្លង​ជំងឺ​កូវីដ-១៩។ អ្នកជំងឹ​ទាំងពីររួមមាន​ស្ត្រីជនជាតិចិន​អាយុ​៣៥ឆ្នាំ ដែលបានធ្វើ​ដំណើរ​មកពី​រាជធានីភ្នំពេញ​មកកាន់ខេត្ត​ព្រះសីហនុ កាលពី​យប់ថ្ងៃ​ទី១៦ កុម្ភៈ ហើយ​បានស្នាក់នៅសណ្ឋាគារ​ជីន​ប៉ីព័រអ៊ី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ។

ចំណែក១​រូបទៀត គឺស្ត្រីជនជាតិចិន​អាយុ​២២ឆ្នាំ ដែលបានធ្វើ​ដំណើរ​ពីភ្នំពេញ​មក​ខេត្តព្រះសីហនុ កាលពីថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបាន​ស្នាក់នៅ​សណ្ឋាគារ​ហ័ងហ្គ័នជាយី ស្ថិតនៅភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ស្ត្រីជនជាតិចិន​ទាំងពីររូប ត្រូវបាន​ដាក់ឲ្យនៅដាច់ដោយឡែក និងសម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​បង្អែកខេត្ត​ព្រះសីហនុ។ 

ករណីស្ត្រីជនជាតិចិន​ទាំងពីរ​រូបឆ្លង​ជំងឺកូវីដ-១៩ នេះដែរ រដ្ឋបាល​ខេត្តព្រះសីហនុ បាន​សម្រេច​បិទទ្វារ​អគារ​ស្នាក់នៅ និងសណ្ឋាគារ ដែលពាក់ព័ន្ធ​ជាមួយស្ត្រី​ជនជាតិ​ចិន​ទាំងពីរ​ចំនួន​៥ទីតាំង​ជាបណ្តោះអាសន្ន។ ទីតាំងទាំង​៥​រួមមាន​សណ្ឋាគារ​ជីនប៉ីព័រអ៊ី​ទាំង៣​ទីតាំង រួមជា​មួយអគារ​ស្នាក់នៅ និងសណ្ឋាគារហ័ងហ្គ័ន​ជាយី។

បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យ​ខេត្តព្រះសីហនុ បច្ចុប្បន្ន​អ្នកជំនាញ​សុខាភិបាល​នៃខេត្តព្រះសីហនុ​កំពុងស្វែងរក​អ្នកពាក់ព័ន្ធ​ផ្ទាល់ និងប្រយោល​ជាមួយ​អ្នកជំងឺ​ទាំងពីរ​រូប​ខាងលើ ដើម្បីយក​មកដាក់ឲ្យនៅ​ដាច់ដោយឡែក និងយកសំណាក​ទៅពិនិត្យ​ស្វែងរក​ជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល​នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានប្រកាស​ពីការរកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ថ្មីចំនួន៤០ករណី ក្នុងនោះ៣៨ករណី​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ដែលធ្វើ​ចំនួនអ្នកឆ្លងកើន​ឡើង​ដល់ ១៣៧នាក់។ ប៉ុន្តែ គិតត្រឹមព្រឹក​ថ្ងៃទី​២៤ កុម្ភៈ ចំនួន​អ្នកឆ្លង​កូវីដ-១៩ សរុបនៅកម្ពុជា​មាន ៦៣៣នាក់ហើយ ក្នុងនោះ អ្នកជាសះស្បើយ​មាន ៤៧៦នាក់៕

None



អត្ថបទបន្ទាប់


ហេតុផល ធ្វើឲ្យកំពូលមហាសេដ្ឋី Elon Musk ខាតបង់ប្រាក់ ៣០ពាន់លានដុល្លារ ត្រឹមតែ១យប់

រយៈពេលមិនដល់២៤ម៉ោងផង ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX ដែលគេស្គាល់ថា ជាកំពូលមហាសេដ្ឋីទី១ក្នុងលោក គឺលោក Elon Musk បានខាតបង់ទ្រព្យសម្…

រដ្ឋប្រហារនៅភូមា៖សហភាពអឺរ៉ុបចេញមុខដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើពួកយោធា

សហភាពអឺរ៉ុបកាលពីថ្ងៃច័ន្ទទី២២កុម្ភៈដើមសប្តាហ៍នេះ បានសម្រេចហើយថាខ្លួននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមយោធាភូមា ដែលបានធ្វើរដ្ឋប្រហារ សម្លាប់លទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ