សិង្ហបុរី

សិង្ហបុរី ហាមអ្នកដំណើររយៈពេលខ្លី ឆ្លងកាត់ប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩!


ចាប់ពីថ្ងៃទី ២៣ ខែមីនា នេះតទៅ ប្រទេសសិង្ហបុរី នឹងចាប់ផ្តើមហាមឃាត់ អ្នកដំណើររយៈខ្លី ដែលត្រូវឆ្លងកាត់ ឬផ្លាស់ប្តូរជើងហោះហើរ មិនឲ្យចូលមកប្រទេសរបស់ខ្លួនទៀតឡើយ ដោយ សារតែសិង្ហបុរី ទទួលបានករណីឆ្លងមេរោគកូវីដ១៩ នាំចូលមកពីក្រៅប្រទេសច្រើននឹកស្មានមិនដល់ ដែលបង្កជា ហានិភ័យដល់ប្រជាជនក្នុងស្រុករបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សិង្ហបុរី ហាមអ្នកដំណើររយៈពេលខ្លី ឆ្លងកាត់ប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩!(រូបភាព៖ www.malaymail.com)
ដោយ

ក្រសួងសុខាភិបាល​សិង្ហ​បុរី បាន​គូសបញ្ជាក់​ថា វិធានការ​ថ្មី​នេះ នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត ចាប់ពី​ម៉ោង ១១៖៥៩​នាទី យប់​ថ្ងៃ​ច័ន្ទ ទី ២៣ ខែមីនា នេះ ហើយ​វា​ជា​ការ​ចាត់វិធានការ​ភ្លាម​ៗ បន្ទាប់​ពី​មាន​ករណី​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ចំនួន ២​ករណី នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​។

ចំពោះ​អ្នកដំណើរ​ដែល​មាន​កាន់​ប័ណ្ណ​ការងារ និង​សមាជិក​ក្នុង​បន្ទុក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រលប់​មក សិង្ហ​បុរី​វិញ បើសិនជា​ពួក​គេ ធ្វើការ​នៅ​ក្នុង​វិស័យ​សេវាកម្ម​សំខាន់ ដូច​ជា​វិស័យ​សុខាភិបាល និង​ដឹក​ជញ្ជូន​ជាដើម​។យ៉ាងណា​ក៏​ដោយ ប្រជាជន​សិង្ហ​បុរី និង​អ្នកដំណើរ​កាន់​ប័ណ្ណ​រយៈពេល​វែង ដែល​ត្រលប់​មក​ប្រទេស​វិញ​គឺ​តម្រូវ​ឲ្យ ដាក់​នៅ​ដាច់​ដោយឡែក​រយៈពេល ១៤​ថ្ងៃ​។

រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជាតិ​សិង្ហ​បុរី លោក ឡ រ៉ែ​ន វង្ស ក៏​បាន​បញ្ជាក់​ដែរ​ថា វិធានការ​ថ្មី​នេះ គឺ​ដើម្បី​រឹត​បន្តឹង​ច្រកព្រំដែន​សិង្ហ​បុរី ឲ្យ​បាន​ខ្លាំង​បំផុត បន្ទាប់​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ បាន​រាតត្បាត​ជុំវិញ​សកលលោក​។លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​សិង្ហ​បុរី ក៏​កំពុង​ពិចារណា​លើ វិធានការ​ថ្មី ចំពោះ​ជន​ណា ដែល​ធ្វើ​ដំណើរ​ទៅ​បរទេស ក្នុងអំឡុងពេល​ដ៏​គ្រោះថ្នាក់​នេះ ក្នុង​នោះ អ្នក​កាន់​ប័ណ្ណ​ការងារ ដែល​ចាក​ចេញពី សិង្ហ​បុរី នៅ​ពេល​នេះ អាច​នឹង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ ត្រលប់​មក​វិញ នៅ​ពេល​ក្រោយ​។

សូម​ជម្រាប​ដែរ​ថា ករណី​អ្នកជំងឺ​ឆ្លង​ថ្មី នៅ​ប្រទេស​សិង្ហ​បុរី ភាគច្រើន​ជា​ករណី​នាំ​ចូល​មក​ពី​ក្រៅប្រទេស ដែល​ពួក​គេ ជា ប្រជាពលរដ្ឋ​សិង្ហ​បុរី និង​ជា​អ្នក​កាន់​ប័ណ្ណ​រយៈពេល​វែង ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​កាន់ ប៉ែក​អឺរ៉ុប អា​មេ​រិ​ក​ខាងជើង អាស៊ី​អាគ្នេយ៍ និង​ប៉ែក​ខ្លះ​នៃ​តំបន់​អាស៊ី​។

គួរ​រម្លឹក​បន្តិច​ដែរ​ថា លោក លី ស៊ា​ន​ឡុ​ង នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី ព្រមាន​រួច​ហើយ​ថា ឥទ្ធិពល​នៃ​វីរុស​កូ​រ៉ូ​ណា ឬ​ហៅ​ថា កូ​វី​ដ ១៩ នេះ នឹង​ផ្តល់​ផល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ចជាតិ​រហូត​ដល់​ទៅ ១​ឆមាស ពេញ ហើយ​ប្រទេស​សិង្ហ​បុរី បាន​ទម្លាក់​ការ​ព្យាករណ៍​ពី កំណើនសេដ្ឋកិច្ច​របស់​ខ្លួន សម្រាប់​ឆ្នាំ ២០២០​នេះ គឺថា អាច​នឹង​សម្រេច​បាន​ចន្លោះ​ពី ដក​០.៥% ដល់ ១.៥% បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នូវ ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​នេះ ខណៈ​ពី​មុន សិង្ហ​បុរី រំពឹង​នឹង​សម្រេច​បាន កំណើន GDP ចន្លោះ ០.៥% ទៅ ២.៥% ឯណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ILO៖ មនុស្សជាង ២៥​​លាននាក់ នឹង​​ត្រូវ​​បាត់​បង់​ការងារ​ធ្វើ ដោយសារ​វីរុស​កូវីដ១៩

ព័ត៌មាន
អង្គការ​ពលកម្ម​អន្តរជាតិ ហៅកាត់ថា ILO បាន​ធ្វើការ​វាយតម្លៃ​ជាបឋម​ទៅ​លើ​ផល​ប៉ះពាល់​នៃ​វីរុស​កូវីដ១៩ មក​លើ​ការងារ​ជុំវិញ​សកលលោក និង…

កំណើនសេដ្ឋកិច្ចអាមេរិក អាចនឹងធ្លាក់ចុះ ២៤% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០

ព័ត៌មាន
ក្រុមហ៊ុនវិនិយោគលើផ្សារហ៊ុនអន្តរជាតិ Goldman Sachs បានធ្វើការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចរបស់អាមេរិក ថាអាចនឹងធ្លាក់ចុះរហូតដល់ទៅ ២៤% នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ