គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ តម្លៃ២ពាន់លានដុល្លារ នឹងបញ្ចប់នៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្នសម្រចបាន៧០%


គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ តម្លៃប្រមាណ២ពាន់លានដុល្លារ សម្រេចបានការសាង់សង់ ប្រមាណ ៧០ភាគរយហើយ គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈតាមផែនការគម្រោងនេះ នឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ

អ្នកជំនាញ សេដ្ឋកិច្ច យល់ឃើញថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងអាចទាក់ទាញអ្នកវិនិយោគបន្ថែមឱ្យចូលមកវិនិយោគនៅកម្ពុជា ក្រោយគម្រោងនេះបានបញ្ចប់ការសាងសង់ជាស្ថាពរ។

អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច មានភាពជឿជាក់ខ្ពស់ ចំពោះគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខថា វានឹងផ្ដល់​នូវ​អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច​យ៉ាងសំខាន់​ក្នុងការជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ។

លោក ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ គឺជាផ្លូវដង្ហើមនៃសេដ្ឋកិច្ច​ដ៏សំខាន់សម្រាប់កម្ពុជា ព្រោះជាផ្លូវដឹកជញ្ជូន​ទំនិញ​ដ៏សំខាន់ពីភ្នំពេញ ទៅកាន់កំពង់ផែ ខេត្តព្រះសីហនុ។ 

បើតាមលោក ហុង វណ្ណៈ បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា  គម្រោងខាងនេះមិនត្រឹមតែសម្រួលដល់ដំណើរការដឹកជញ្ជូនទំនិញពីភ្នំពេញ ទៅកំពង់ផែ ខេត្តព្រះសីហនុ ប៉ុណ្ណោះទេ ថែមទាំងដោះស្រាយលើបញ្ហា​ដឹកជញ្ជូន​ផលិតផល​កសិកម្មទៀតផង។ លោកក៏បានបន្តទៀតថា ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ បង្ហាញពីភាពរីកចម្រើនរបស់ប្រទេស ហើយការសម្រេចបាននូវសមិទ្ធិផល​ដ៏ធំនេះ នឹងជាផ្នែកមួយដែលង្កើន​នូវទំនុកចិត្តដល់វិនិយោគគិន​បរទេសឱ្យចូលមកវិនិយោគនៅ​ប្រទេសកម្ពុជា​ផងដែរ។

ដោយឡែក ជុំវិញស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបាន លោក ហុង វណ្ណៈ បានគូសបញ្ជាក់ថា កាន់តែមានភាពប្រសើរឡើង ក្រោយរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ ហើយលោកក៏មានក្ដីរំពឹងខ្ពស់ ដែរថា នៅឆ្នាំបន្ទាប់សេដ្ឋកិច្ចកម្ពុជា នឹងស្ទុះងើបឡើងក្នុងកម្រិត ប្រសើរជាងឆ្នាំនៅ២០២១ ដោយសារតែកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋរបស់ខ្លួន លើសផែនការកំណត់ ដោយមិនចាំបាច់ព្រួយបារម្ភខ្លាំងនឹងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ដែលជួយកាត់បន្ថយ​ពេលវេលាដំណើរ ពីរាជធានីភ្នំពេញ ទៅកំពង់ផែសមុទ្រ​ក្រុងព្រះសីហនុ ពីរយៈពេល៥ម៉ោង មកត្រឹម២ ម៉ោង និងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន ទៀតផង។ គម្រោងនេះ ឆ្លងកាត់ ខេត្តកំពង់ស្ពឺ កោះកុង និងព្រះសីហនុ ដែលគ្រោងចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារ ប្រើរយៈពេល ៤៨ខែ លើការសាងសង់ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៣៕

None



អត្ថបទបន្ទាប់


កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន៣លានដូសហើយ ពីមជ្ឈមណ្ឌលកូវ៉ាក់

គិតមកទល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងសរុបចំនួន ៣លានដូសហើយ ពីមជ្ឈមណ្ឌលកូវ៉ាក់ បន្ទាប់ពីព្រឹកថ្ងៃទី ១៣ ខែធ្នូនេះ កូវ៉ាក់បានផ្ដល់វ៉ាក់…

តើទីផ្សារខុនដូនឹងអាចស្ទុះងើបខ្លាំងឡើងវិញនៅពេលណា?

ទីផ្សារខុនដូនៅកម្ពុជាបានកម្រើកឡើងវិញជាបណ្តើរៗហើយក្រោយពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងលើកល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ