អាមេរិកពហិការការទូតនៅអូឡាំពិករដូវរងា

សហរដ្ឋអាមេរិកប្រកាសធ្វើពហិការផ្នែកការទូតមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង


នៅទីបំផុតទៅ សហរដ្ឋអាមេរិកនៅដើមសប្តាហ៍នេះ បានប្រកាសជាផ្លូវការថា ខ្លួននឹងធ្វើពហិការផ្នែកការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងប្រទេសចិន ក្នុងខែកុម្ភៈឆ្នាំ២០២២ខាងមុខនេះ។ការធ្វើពហិកាការទូតនេះត្រូវបានសេតវិមានអាមេរិកអះអាងថាដោយសារតែប្រទេសចិនមានការរំលោភបំពានសិទ្ធិមនុស្ស។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ទង់ជាតិប្រទេសចិន​ និងឡូហ្គូកីឡាអូឡាំពិក

អ្នកនាំពាក្យ​សេត​វិមាន​អា​មេ​រិ​ក លោកស្រី ចេ​ន ផា​សា​គី បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេត​វិមាន​ថា មន្ត្រី​ការទូត និង​អ្នកមុខអ្នកការ​របស់​អា​មេ​រិ​ក មិន​អាច​ចូលរួម​តំណាង​ឲ្យ​ប្រទេស ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ​នេះ​ទេ ក្រោយ​អា​មេ​រិ​ក​មើលឃើញ​ថា ការ​បន្ត​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​អ៊ុយ​ហ្គ័​រ​ក្នុង​តំបន់ ស៊ី​ន​ជាំ​ង​ប្រទេស​ចិន​នៅ​តែ​កើត​មាន​។ ដូចនេះ​សហរដ្ឋអាមេរិក និង​ធ្វើ​ពហិការ​ផ្នែក​ការទូត ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​ឆ្នាំ​នេះ​។  

យ៉ាងណាមិញ អ្នកនាំពាក្យ​រូប​នេះ បាន​បញ្ជាក់​ហើយ​ថា ក្រុម​កីឡាករ កីឡាការិនី នឹង​បន្ត​ចូលរួម​ប្រកួត​តាម​ធម្មតា ហើយ​អ្នក​ទាំងនោះ​នឹង​ទទួល​បានការ​គាំទ្រ​ពេញទំហឹង ពី​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន ពី​ចំងាយ​។

នៅ​មុន​ការ​ប្រកាស​ជា​ផ្លូវការ​របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ច័ន្ទ ចិន​ទំនងជា​បានដឹង​ពី​បញ្ហា​នេះ ហើយ​បាន​ចេញ​មក​ប្រកាស​ថា ទីក្រុង​ប៉េ​កាំ​ង​នឹង​មាន​វិធាន​ការណ៍​ប្រឆាំង​ដាច់ខាត ចំពោះ​ការ​ចោទប្រកាន់​នានា​។ ប៉ុន្តែ ទីក្រុង​ប៉េ​កាំ​ង​មិន​បាន​បញ្ជាក់​ចំ​ឈ្មោះ​ថា​ចង់​ប្រឆាំង​ភាគី​មួយ​ណា​នោះ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា ជា​ការ​ប្រឆាំង​បែប​ណា​នោះ​ដែរ​។ 

បន្ថែម​ពីលើ​នេះ ស្ថានទូត​ចិន​ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​ហៅ​ការ​ធ្វើ​ពហិការ​ការទូត​នេះ​ថា ជា​ឧបាយកល​នយោបាយ​របស់​អា​មេ​រិ​ក ដោយសារ​តែ​ចិន មិន​បាន​អញ្ជើញ​អ្នកការទូត​អា​មេ​រិ​ក​ណា​ម្នាក់​ឲ្យ​មក​ចូលរួម​ព្រឹត្តិការណ៍​នេះនោះ​ទេ លើកលែងតែ​ក្រុមការងារ​កីឡាករ​។

អ្នកនាំពាក្យ​ស្ថានទូត​ចិន ប្រចាំ​នៅ​អា​មេ​រិ​ក​លោក លីវ ផេង​យូ លើក​ឡើង​ថា​៖ មែនទែន​ទៅ គ្មាន​អ្នក​ណា​ខ្វល់​ថា អ្នកការទូត​អា​មេ​រិ​កមក ឬ​មិន​មក​នោះ​ទេ ហើយ​ទោះ​ពួក​គេ​មិន​មក ក៏​វា​គ្មាន​ឥទ្ធិពល​អ្វី​មក​លើ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ដែល​នឹង​ធ្វើ​ឡើង​ដោយ​ជោគជ័យ​នោះ​ដែរ​។

គួរ​ជម្រាប​ថា មិនមែន​តែ​សហរដ្ឋអាមេរិក​នោះ​ទេ ដែល​បាន​ប្រកាស​ធ្វើ​ពហិការ សូ​ម្បី​តែ​សម្ព័ន្ធមិត្ត​ខ្លួន ដូច​ជា​ជប៉ុន ញូ​ហ្សេ​លែ​ន និង​អូស្ត្រាលី ក៏​បង្ហាញ​ការ​រារែក មិន​ច្បាស់លាស់​ក្នុង​បញ្ជូន​តំណាង​រដ្ឋាភិបាល​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​នេះ​ដូច​គ្នា​ដែរ​។

កន្លង​មក​ក្នុង​ចំណោម​ប្រទេស​ធំ​ៗ មាន​តែ​ថ្នាក់ដឹកនាំ​ប្រទេស​រុ​ស្សី លោក វ្លា​ឌី​មៀរ ពូ​ទី​ន​ប៉ុណ្ណោះ​ដែល​បាន ទទួល​ការ​អញ្ជើញ​ឲ្យ​ចូលរួម ពី​ក្រុង​ប៉េ​កាំ​ង​។

សូម​ជម្រាប​ថា ភាព​ប្រទាំង​ប្រទើស​គ្នា​រវាង​អា​មេ​រិ​ក និង​ចិន​បាន​កើត​ឡើងជា​ថ្មី នៅ​មិនយូរ​ប៉ុន្មាន​ក្រោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ បាន​ជួប​គ្នា​ពិភាក្សា​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​ជា​ជំនួប​ដ៏​កម្រ​មួយ​។ ក្នុ្ង​ង​នោះ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ស៊ី​ន​ជាំ​ង ត្រូវ​បាន​អា​មេ​រិ​កលើ​កមក​ដាក់​លើ​តុ​ពិភាក្សា​ជាមួយ​ចិន តែ​ត្រូវ​បាន​ប៉េ​កាំ​ង​ទាត់​ចោល​៕

None



អត្ថបទបន្ទាប់


កម្ពុជានឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិនឆ្នាំ២០២៣ ដែលមាន១៩ប្រទេសចូលរួម

ឆ្លើយតបនឹងការស្នើសុំរបស់ក្រុមប្រឹក្សាទេសាភិបាល មជ្ឈមណ្ឌលបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍ South East Asia Training Center ហៅកាត់ថា មជ្ឈមណ្ឌលស៊ាស…

អង្គការសុខភាពពិភពលោកអំពាវនាវដល់ក្រុមហ៊ុនវ៉ាក់សាំងចិន ឲ្យចែករំលែកប៉ាតង់វ៉ាក់សាំងដល់ប្រទេសដទៃ

ររបស់ចិន គឺ ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ឱ្យចែករំលែកប៉ាតង់វ៉ាក់សាំងកូវីដ១៩ដល់ប្រទេសដទៃទៀត ដើម្បីបង្កើនផលិត ផ្គត់ផ្គង់ និង ធានាឱ្យមានលទ្ធភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ