ព្រឹទ្ធសភាអាមេរិក

ព្រឹទ្ធសភាអាមេរិក អនុម័តបង្កើនកម្រិតបំណុលដល់ជាង ៣១ទ្រីលានដុល្លារ


ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តបង្កើនកម្រិតបំណុលរដ្ឋាភិបាលសហព័ន្ធអាមេរិកបន្ថែម ២,៥ទ្រីលានដុល្លារអាមេរិកទៀត ដោយធ្វើឲ្យកម្រិតបំណុលរបស់រដ្ឋាភិបាលអាមេរិកកើនដល់ ៣១,៤ទ្រីលានដុល្លារអាមេរិក។ ក្រោយពីព្រឹទ្ធសភាអនុម័តសំណើបង្កើនកម្រិតបំណុលនេះរួចមក វាក៏ត្រូវបានបញ្ជូនបន្ដទៅកាន់រដ្ឋសភាដើម្បីពិនិត្យ និងអនុម័តបន្ដ ដើម្បីបញ្ជៀសនូវការបរាជ័យទូទាត់ការចំណាយរបស់រដ្ឋាភិបាលអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ព្រឹទ្ធសភាអាមេរិក អនុម័តបង្កើនកម្រិតបំណុលដល់ជាង ៣១ទ្រីលានដុល្លារ
ដោយ

ការបោះឆ្នោតនៅក្នុងព្រឹទ្ធសភាក្នុងសំឡេងគាំទ្រ ៥០ ទល់៤៩ សំឡេង លើការបង្កើនកម្រិតបំណុលជាតិរបស់អាមេរិក ត្រូវបានធ្វើឡើងត្រឹមតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការកំណត់នូវថ្ងៃផុតកំណត់ដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី ចេនេត យេឡែន ដែលកាលពីខែមុនលោកស្រី បានព្រមានថា លោកស្រីអស់វិធីសាស្ត្រហើយ ក្នុងការបញ្ជៀសនូវការខកខានការទូទាត់ចំណាយរបស់រដ្ឋាភិបាល ប្រសិនបើមិនមានការបង្កើនកម្រិតបំណុលទេនោះ។ ឥឡូវនេះ វិធានការដំឡើងកម្រិតបំណុល  រដ្ឋាភិបាលអាមេរិក កំពុងរំកិលទៅដល់រដ្ឋសភាអាមេរិកហើយ ដែលអាចនឹងមានការបោះឆ្នោតសម្រេចនៅក្នុងសប្ដាហ៍នេះ រួចហើយនឹងត្រូវបញ្ជូនទៅដល់តុប្រធានាធិបតីអាមេរិក លោក ចូបៃឌិន ដើម្បីចុះហត្ថលេខា សម្រេចចុងក្រោយ។

បច្ចុប្បន្ន កម្រិតបំណុលរបស់សហរដ្ឋអាមេរិកមានប្រមាណ ២៩ទ្រីលានដុល្លារ ដែលបាននិងកំពុងកើនឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ កត្តាដែលធ្វើឲ្យបំណុលរបស់រដ្ឋាភិបាលអាមេរិកកើនឡើងខ្លាំងរួមមាន កម្មវិធីចំណាយដ៏ពេញនិយម ដូចជា សន្ដិសុខ និងសុខាមាលភាពសង្គម, ការសងការប្រាក់នៃបំណុលដែលជំពាក់ និងថ្មីៗនេះ អាមេរិកក៏មានការចំណាយច្រើនទៅលើកញ្ចប់ថវិកាប្រយុទ្ធប្រឆាំងកូវីដ១៩ផងដែរ។ បញ្ហាកាត់បន្ថយពន្ធ ក៏ជាកត្តាធ្វើឲ្យបំណុលអាមេរិកប៉ោងឡើងខ្លាំងដែរ ដោយកន្លងមក ប្រធានាធិបតីដែលមកពីគណៈបក្សសាធារណៈរដ្ឋ មានគោលនយោបាយកាត់បន្ថយពន្ធនៅក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍មកនេះ។

ក្នុងចំណោមទំហំបំណុលជាតិដែលអាមេរិកមាន ក្នុងនោះមាន ៧,៨ទ្រីលានដុល្លារ គឺបានកើនឡើងនៅក្នុងអំឡុងពេលលោកដូណាល់ត្រាំ ធ្វើជាប្រធានាធិបតីក្នុងរយៈពេល៤ឆ្នាំ នេះបើតាមការវិភាគរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក។ ខណៈដែល ការកាត់បន្ថយពន្ធវិញ ក៏បានបន្ថែមបន្ទុកបំណុលដល់រដ្ឋាភិបាលប្រមាណ ១ទៅ ២ទ្រីលានដុល្លារអាមេរិកផងដែរ៕

None



អត្ថបទបន្ទាប់


WHO ថា អូមីក្រុង មានអត្រាឆ្លងលឿនបំផុតមិនធ្លាប់មាន និងជំរុញឱ្យប្រទេសនានាចាត់វិធានការឆ្លើយតបឲ្យបានលឿន

អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារបានព្រមានថា មេរោគបំប្លែងថ្មី អូមីក្រុង កំពុងរីករាលដាលក្នុងអត្រាលឿនរហ័ស មិនធ្លាប់មានពីមុនមក ហើយក៏បាន…

ប្រេងសាំងនៅកម្ពុជាបន្តធ្លាក់ថ្លៃ១០០រៀលទៀតនៅចុងឆ្នាំ២០២១នេះ

តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារកម្ពុជាបានបន្តធ្លាក់ថ្លៃ មួយកម្រិតបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ទី១៦ខែធ្នូនេះ ដោយបានធ្លាក់ចុះក្នុងអត្រា ១០០រៀលក្នុងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ