-
ទីផ្សារស្រូវអង្ករនឹងប្រសើរឡើង បន្ទាប់ពីឡសម្ងួតនិងឃ្លាំងស្តុក៣កន្លែងទៀតសាងសង់រួច -
ធនាគារអភិវឌ្ឍន៍ជនបទ ព្រមានជនខិលខូចដែលកេងចំណេញពីកម្ចីក្នុងវិស័យស្រូវអង្ករ -
អង្ករខ្មែរលក់ដាច់ខ្លាំងនៅតាមផ្សារទំនើបនៅហ្វាំងឡង់
ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ទឹកប្រាក់សម្រាប់ទ្រទ្រង់វិស័យស្រូវអង្ករបានកើនឡើងពី២៧លានដុល្លារកាលពីឆ្នាំមុន មកដល់ ៥០លានដុល្លារនៅឆ្នាំនេះ ហើយធនាគារអភិវឌ្ឍន៍ជនបទ ក៏បាននិងកំពុងត្រៀមកញ្ចប់ថវិកានេះ សម្រាប់ផ្ដល់ជាប្រាក់កម្ចីដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ យកទៅប្រើប្រាស់ក្នុងការទិញស្រូវស្ដុកទុកផងដែរ។
ជាពិសេស នៅឱកាសប្រមូលផលស្រូវធំ ដែលកៀកនឹងចូលមកដល់នៅប៉ុន្មានខែក្រោយនេះតែម្ដង ខណៈដែលការប្រមូលផលស្រូវកាលពីដំណាក់កាលទី១ឆ្នាំនេះ ធនាគារអភិវឌ្ឍន៍ជនបទបានទម្លាក់ប្រាក់កម្ចីប្រមាណជិត ១០លានដុល្លាររួចហើយ ជាមួយនឹងការផ្ដល់ជូននូវអត្រាការប្រាក់៥%ក្នុងមួយឆ្នាំ។
សូមជម្រាបដែរថា កាលពីពេលថ្មីនេះៗ ធនាគារអភិវឌ្ឍន៍ជនបទក៏ទើបតែបានបញ្ចេញប្រាក់កម្ចី១៥លានដុល្លារ សម្រាប់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាក្រុមហ៊ុននាំចេញអង្ករធំៗចំនួន២ យកទៅសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវនៅខេត្តចំនួន៣ គឺខេត្តកំពង់ធំ ព្រៃវែង និងតាកែវ។ ហើយគម្រោងសាងសង់ឡសម្ងួតនិងឃ្លាំងស្តុកនេះនឹងត្រូវសាងសង់រួចរាល់នៅខែមករា ឆ្នាំ២០១៨៕