Advertisement
Advertisement
សេដ្ឋកិច្ច​សកល​អំឡុងពេល​វិបត្តិកូវីដ-១៩

ADB ព្យាករថា សេដ្ឋកិច្ចសកលនឹងរងផលប៉ះពាល់ដល់ ៨,៨ ទ្រីលានដុល្លារអាមេរិក ដោយសារតែកូវីដ-១៩


ដោយសារតែការផ្ទុះរាលដាលនៃមេរោគកូវីដ-១៩ សេដ្ឋកិច្ចសកលលោក ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ ADB ព្យាករថា អាចនឹងត្រូវរងផលប៉ះពាល់ចន្លោះពី ៥,៨ ទៅ ៨,៨ទ្រីលានដុល្លារអាមេរិក គិតជាការខាតបង់ជាសមមូលប្រមាណ ៦,៤% ទៅ៩,៧% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
ADB ព្យាករថា សេដ្ឋកិច្ចសកលនឹងរងផលប៉ះពាល់ដល់ ៨,៨ ទ្រីលានដុល្លារអាមេរិក ដោយសារតែកូវីដ-១៩ (រូបភាព៖https://www.usnews.com)
ដោយ
Advertisement

របាយការណ៍ថ្មីចុងក្រោយមួយ របស់ធនាគារ​ ADB ដែលបាន​ចេញផ្សាយ​នៅថ្ងៃទី ១៥ ខែឧសភា បាន​ឲ្យដឹងថា ការខាតបង់​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ អាច​មាន​ចាប់ពី ១,៧ ទ្រីលាន​ដុល្លារអាមេរិក ក្រោម​សេណារីយ៉ូ​​គ្រប់គ្រងរយៈពេល​ខ្លី​​​៣ខែ ទៅដល់ ២,៥ ទ្រីលាន​ដុល្លារ​ក្រោម​សេណារីយ៉ូ​គ្រប់គ្រង​​រយៈពេលវែងដល់ ៦ខែ ដោយតំបន់នេះ គឺមាន​ចំណែក​ប្រមាណ ៣០% នៃការធ្លាក់ចុះ​​សរុប​របស់​សេដ្ឋកិច្ច​សកលលោក​​។

សាធារណរដ្ឋ​​ប្រជាមានិតចិន អាចនឹង​រងផល​ប៉ះពាល់​ខាតបង់​ចន្លោះពី ១,១ ទៅដល់ ១,៦ទ្រីលាន​ដុល្លារអាមេរិក។ 

ជាលទ្ធផល​នៃការវិភាគថ្មី បង្ហាញថា​នៅក្នុង​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២០ ដែលបាន​ផ្សាយ​នៅថ្ងៃទី​៣​ ខែមេសា បាន​ប៉ាន់ប្រមាណថា ការចំណាយ​សកល​​ចំពោះ​មេរោគ​កូវីដ-១៩នេះ អាចមាន​​ចាប់ពី ២ ទ្រីលាន​ដុល្លារ ទៅដល់ ៤,១ ទ្រីលាន​ដុល្លារអាមេរិក។

រដ្ឋាភិបាល​នានា​នៅជុំវិញ​ពិភពលោក បានឆ្លើយតប​យ៉ាង​រហ័ស​​ទៅនឹង​ផលប៉ះបាល់​នៃជំងឺ​រាតត្បាត ការអនុវត្ត​វិធានការនានា ដូចជា​បន្ធូរបន្ថយ​សារពើពន្ធ និងរូបិយវត្ថុ ការចំណាយ​លើវិស័យ​​សុខាភិបាល និងការគាំទ្រ​ដោយផ្ទាល់​ដើម្បី​ដោះស្រាយ​ការខាតបង់​នៅក្នុងប្រាក់​​ចំណូល។ ការខិតខំប្រឹងប្រែង​ប្រកបដោយ​ចីរភាព​ពីសំណាក់​រដ្ឋាភិបាល​ ផ្ដោត​លើ​វិធានការ​​ទាំងនេះ អាចធ្វើឲ្យ​ផលប៉ះពាល់​សេដ្ឋកិច្ចសកល​ បណ្ដាលមកពី Covid-19 មាន​ប្រមាណ​៣០% ទៅ ៤០%។ ប្រការនេះ អាចនឹង​កាត់បន្ថយ​ការខាតបង់​សេដ្ឋកិច្ច​សកល​ ដោយសារតែ​កូវីដ-១៩ ចន្លោះពី ៤,១ ទៅ៥,៤ ទ្រីលាន​ដុល្លារអាមេរិក។

ក្រោមសេណារីយ៉ូ គ្រប់គ្រង​រយៈពេល​ខ្លី និងវែង របាយការណ៍ ADB កត់សម្គាល់ឃើញថា ការបិទព្រំដែន, ការរឹតត្បិត​ការធ្វើដំណើរ, ការបិទប្រទេស​ អាចនឹងកាត់បន្ថយ​​ពាណិជ្ជកម្ម​សកល​ប្រមាណ ១,៧ ទៅ២,៦ ទ្រីលាន​ដុល្លារ។ ការធ្លាក់ចុះ​ការងារ​នៅទូទាំងសកលលោក នឹង​មាន​ចន្លោះពី ១៥៨ លាន ទៅ ២៤២ លាន​ការងារ ដោយក្នុងនោះ តំបន់អាស៊ី និងប៉ាស៊ីហ្វិក មាន​ប្រមាណ ៧០% នៃការងារ​ដែលបាត់បង់សរុប។ ប្រាក់ចំណូល​ពីការងារ​នៅជុំវិញ​សកលលោក នឹងធ្លាក់ចុះ​ប្រមាណ​១,២ ទៅ ១,៨ ទ្រីលាន​ដុល្លារ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារប្រេងកាន់តែដុនដាប អារ៉ាប៊ីសាអ៊ូឌីត ប្រកាសកាត់បន្ថយផលិតកម្មប្រេងឆៅ ដើម្បីស្ដារតម្លៃទីផ្សារ

ព័ត៌មាន
ទីផ្សារតម្លៃប្រេងឆៅនៅមួយរយៈចុងក្រោយនេះ គឺមានដាំក្បាលចុះ មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រ។ ការធ្លាក់ចុះដ៏គំហុកនៃតម្លៃប្រេង បានជំរុញឲ្យប្...

កម្លាំងពលកម្មក្នុងវិស័យសំណង់ថយចុះជាង១០% នៅត្រីមាសទី១ឆ្នាំ២០២០នេះ

ព័ត៌មាន
នៅក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅត្រីមាសទីមួយ ឆ្នាំ២០២០នេះ កម្លាំងពល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ