Advertisement
ទីផ្សារខុនដូថៃ

ខុនដូក្បែរសាលា និងមន្ទីរពេទ្យ នៅក្រុងបាងកក នៅតែពេញនិយមទិញ ដោយភ្ញៀវចិន


តម្រូវការខុនដូ ពីសំណាក់អតិថិជន ជនជាតិចិន នៅតែមានកំណើនល្អ ក្នុងទីផ្សារប្រទេសថៃ ពិសេសនៅក្នុងតំបន់ជិតសាលារៀន និងមន្ទីរពេទ្យ ក្នុងទីក្រុងបាំងកក។ នេះបើតាមការបញ្ជាក់ក្រុមហ៊ុនភ្នាក់ងារផ្ដល់សេវាទិញលក់អចលនទ្រព្យក្នុងប្រទេសថៃ។
ខុនដូក្បែរសាលា និងមន្ទីរពេទ្យ នៅក្រុងបាងកក នៅតែពេញនិយមទិញ ដោយភ្ញៀវចិន (រូបភាព៖ Bloomberg)
ដោយ
Advertisement

សារព័ត៌មាន​បាងកកប៉ុស្ដិ៍ ដែលបាន​ស្រង់សម្ដី ក្រុមហ៊ុន​ភ្នាក់ងារ​ផ្ដល់សេវា​ទិញ​លក់អចលនទ្រព្យ​ក្នុងប្រទេសថៃ បាន​ឲ្យដឹងថា ក្រុងបាងកក គឺជា​ទីតាំង​ដ៏ពេញ​និយមបំផុត​ដែលអ្នកទិញអចលនទ្រព្យ​ជនជាតិចិន សម្រុកទៅទិញអាផាតមិន ខុនដូជាដើម សម្រាប់​ទុក​ឲ្យ​កូន​ៗរបស់ពួកគេ​មកស្នាក់នៅ អំឡុងពេល​បន្តការសិក្សា​នៅក្នុងប្រទេសថៃ។

ប្រភពព័ត៌មាន​បញ្ជាក់​ឲ្យដឹងទៀតថា គ្រួសារ​ចំណូលមធ្យម​នៅប្រទេសចិន ចូលចិត្ត​បញ្ជូន​កូនៗរបស់ពួកគេ​ឲ្យមកបន្ដ​ការសិក្សានៅប្រទេសថៃ ជាជាង​ទៅសិក្សា​នៅ​ប្រទេសប៉ែកអឺរ៉ុប ព្រោះប្រទេសថៃ ជិតជាង និងការស្នើសុំទិដ្ឋាការ ឬវីសា ក៏ងាយស្រួល មួយវិញទៀតនោះ គឺថ្លៃសាលា ក៏មានទាបជាង​នៅអឺរ៉ុបផងដែរ ខណៈដែលគុណភាព​សិក្សា​គឺមានស្ដង់ដារ​មិនអន់ឡើយ។

មានវិទ្យាស្ថាន​ជាង ១០ ហើយនៅក្នុងប្រទេសថៃ បាន​ធ្វើជាដៃគូ​ជាមួយនឹង​សាលានៅ​ប្រទេស​ចិន ក្នុងការ​បង្កើន​ចំនួន​និស្សិតចិន​មកបន្ដការសិក្សា​នៅក្នុង​ប្រទេសថៃ។ ភាគច្រើន​នៃនិស្សិតចិន​ទាំងនោះ គឺមកពី​ខេត្ត​ គ័ងស៊ី គ័ងទុង និងយូណាន។

ក្រុមហ៊ុន​ផ្ដល់សេវា​ទិញលក់​អចលនទ្រព្យ​អនឡាញ Juwai.com របស់ចិន កាលពីឆ្នាំមុននេះ ក៏បាន​ចេញរបាយការណ៍​មួយ​ដែរថា ប្រទេសថៃ គឺត្រូវបាន​ជាប់ចំណាត់ថ្នាក់​ទី៤ ហើយ ដែល​មានជនជាតិចិន​ជាអ្នកទិញ​អចលនទ្រព្យ និងមានវិនិយោគទុនចិន​កំពុង​សម្លឹងមើលឱកាស​វិនិយោគ​នៅក្រៅប្រទេស ដោយគិតជា​ទឹកប្រាក់ ជាជាតិចិន​បានទិញ​អចលនទ្រព្យ​នៅថៃ មានជាង ២ពាន់ ៣រយលាន​ដុល្លារ​អាមេរិក កាលពីឆ្នាំ២០១៨។ 

យ៉ាងណាក៏ដោយចុះ អ្នកជំនាញ​អចលនទ្រព្យ​ក្នុងប្រទេស​ថៃ ធ្លាប់បានអះអាងថា នៅឆ្នាំនេះ តម្លៃតម្លៃដី និងខុនដូ នៅក្នុងទីតាំង​កណ្ដាល​ក្រុងនៃ​ប្រទេសថៃ នឹងមាន​តម្លៃថេរ ពោលគឺនឹង​មិនមាន​កំណើនកើនឡើង​ខ្ពស់ឡើយ ដោយសារតែ សម្ពោធ​នៃការផ្គត់ផ្គង់​មានច្រើន​លើស​តម្រូវការ និយាយឲ្យចំទៅ គឺដី និងលំនៅដ្ឋាន​ជាច្រើន នៅជាប់​គាំង​លក់មិនទាន់អស់​នៅឡើយ។ តួយ៉ាង កាលពីឆ្នាំ​២០១៨ ប្រទេសថៃ សល់ផ្ទះ ជិតកន្លះលាន​ផ្ទះ ដែលមាន​តម្លៃសរុបប្រមាណ ៤១ ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវបាន​សល់​លក់​មិនទាន់អស់នៅឡើយ។ 

តែយ៉ាងណា អ្នកជំនាញ​នៅតែបង្ហាញ​ពីក្ដីរំពឹងខ្ពស់ថា អចលនទ្រព្យ ពិសេស​លំនៅដ្ឋាន នឹងនៅតែ​ជា​ទីផ្សារ​ពេញនិយម សម្រាប់​ជនជាតិ​ចិនចូល​មកទិញ​ ដោយ​គេបាន​ព្យាករថា អាចនឹង​មានកំណើន​យ៉ាង​តិច ១០ ភាគរយ ធៀបនឹង​ឆ្នាំមុន។ ក្នុងនោះ ទីក្រុង​បាងកក ឈៀងម៉ៃ ប៉ាត់តាយ៉ា និងភូកេត សុទ្ធសឹង​ជាទិសដៅ​សំខាន់ៗ ដែលជន​ជាតិចិន​សម្រុក​ទៅទិញ​អចលនទ្រព្យខ្លាំងជាងគេ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ អំពាវនាវឲ្យទម្លាក់ការចោទប្រកាន់ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី

ព័ត៌មាន
លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលនៅថ្ងៃសុក្រ...

ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្តភាពខ្លាំង ទទួលបានពានរង្វាន់ ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេ ៤ ឆ្នាំជាប់ៗគ្នា ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា លើកទី៤ ប្រចាំឆ្នាំ២០១៩

ព័ត៌មាន
កាលពីរាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាន នាប្រទេសសឹង្ហបុរ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ