ទីតាំងដែលត្រូវបានបិទបណ្ដោះអាសន្នទាំង២៣កន្លែងនោះភាគច្រើនជាអគារពាណិជ្ជកម្ម អគារស្នាក់នៅរួម ក្លឹបកម្សាន្ដ និងក៏មានសាលារៀនមួយចំនួនផងដែរ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ សាលារៀន ៥បន្ថែមទៀត ត្រូវបានបិទបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ
សាលារៀនទាំងនោះ រួមមាន៖
១) អនុវិទ្យាល័យឫស្សីជ្រោយ;
២) សាលាបឋមសិក្សាហ៊ុនសែន ឫស្សីជ្រោយ ស្ថិតក្នុងស្រុកស្អាង
៣) អនុវិទ្យាល័យឫស្សីស្រុក ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល
៤) សាលាបឋមសិក្សាកូលាបទី១
៥) សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ ។
ដូច្នេះ បើបូកសរុបសាលាទាំង៥នេះទៀត នោះ ទីតាំងដែលត្រូវបានបិទបណ្ដោះអាសន្នកើនដល់ចំនួន២៨ទីតាំងហើយ ក្នុងនោះ ការបិទសាលាសរុបមានដល់ ៧ទីតាំងហើយ។
ឆ្លងតបទៅនឹងការទប់ស្កាត់ការរីករាលដាលនៃករីណឆ្លងចូលសហគមន៍ ២០កុម្ភៈ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ក្រសួងទេសចរណ៍ ក៏បានសម្រេបន្ដពង្រឹងវិធានការដោយបានបិទផ្អាកអាជីវកម្មKTV ក្លឹបកម្សាន្ដ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) នៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មីផងដែរ។
សូមបញ្ជាក់ជូនជាថ្មីថា គិតមកត្រឹមព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ ចំនួនអ្នកឆ្លងកូវីដ-១៩សរុបនៅកម្ពុជាដែលបានរកឃើញ មាន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយមាន៤៧៥នាក់ ខណៈដែលអ្នកកំពុងព្យាបាលមាន៩៣នាក់៕