ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដរបស់អ្នកឧកញ៉ា សៀ ឫទ្ធី

អ្នកឧកញ៉ា សៀ ឫទ្ធី បោះទុនជាង២០០លានដុល្លារវិនិយោគ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ទោះបីកូវីដ-១៩មករំខាន


ទោះស្ថិតនៅក្នុងបរិបទនៃសម័យកូវីដក៏ដោយ ក៏អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាធុរកិច្ចជន និងជាអ្នកវិនិយោគដ៏ល្បីលើវិស័យអចលនទ្រព្យនៅកម្ពុជាមិនរួញរាក្នុងការវិនិយោគគម្រោងថ្មីៗនោះដែរ។ ជាក់ស្ដែង នៅដើមឆ្នាំនេះ ក្រុមហ៊ុនអ្នកឧកញ៉ា សៀ ឫទ្ធី បានបោះទុនវិនិយោគ ប្រមាណជាង២០០លានដុល្លារអាមេរិក ក្នុងការសាងសង់គម្រោងដ៏ធំប្លែកគេមួយទៀតហើយ ដែលមានឈ្មោះថា ភូមិកីឡដ្ឋានវើលប្រ៊ីដ ដែលគម្រោងនេះស្រដៀងទៅនឹងបុរីកីឡាកាលពីជំនាន់មុនដែរ។
“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ”ដ៏ធំស្កឹមស្កៃទំនើបដំបូងគេនៅកម្ពុជានឹងផុសរូបរាងឡើងក្នុងទីក្រុងនាគសម្តេចតេជោសែនឆាប់ៗនេះ
ដោយ

គម្រោង ភូមិ​កីឡដ្ឋាន​វើ​ល​ប្រ៊ី​ដ នេះ មាន​ទីតាំង​ស្ថិត​នៅ​ជាប់​នឹង​ពហុ​កី​ទ្ប​ដ្ឋា​ន​ជាតិ​មរតក​តេ​ជោ ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​របស់​អ្នកឧកញ៉ា លី យ៉ុ​ង ផាត់ ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​។

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ អ្នកឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន វើ​ល​ដ៍​ប្រ៊ី​ដ គ្រុប បាន​មាន​ប្រសាសន៍​ថា ដោយសារ​រាជរដ្ឋាភិបាល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ដូច្នេះ រាជរដ្ឋាភិបាល​បាន​ពិភាក្សា​ជាមួយ​គណៈ​ក​ម្មា​ការ​កីឡា​អូ​ឡាំ​ពិ​ក ក្នុង​ការ​បង្កើត​ភូមិ​កីឡា​មួយទៀត ទើប​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា​សហការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ ដើម្បីរ​រៀបចំ​ជា​ភូមិ​កីឡា​នេះ​ឡើង​។

អ្នកឧកញ៉ា សៀ ឫ​ទ្ធី បាន​បញ្ជាក់​ថា ដោយសារ​តែ​គម្រោង​នេះ ជា​គម្រោង​របស់​ក្រុមហ៊ុន វើ​ល​ដ៍​ប្រ៊ី​ដ សហការ​ជាមួយ​រាជរដ្ឋាភិបាល ដូច្នេះ នៅ​ពេល​ដែល​បញ្ចប់​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​និង អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ហើយ ទើប​ក្រុមហ៊ុន​អាច​ប្រគល់​លំនៅ​ឋាន​ដល់​អតិថិជន​បាន ដោយ​ការ​សាងសង់​គម្រោង​នេះ ផ្អែក​ជា​ចំបង​ទៅ​លើ​គុណភាព និង​សុវត្ថិភាព​។

សូម​ជម្រាប​ថា គម្រោង​ភូមិ​កីឡដ្ឋាន វើ​ល​ដ៍​ប្រ៊ី​ដ នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ថ្មី​សន្លាង​មួយទៀត លាតសន្ធឹង​លើ​ផ្ទៃដី ៦​ហិ​កតា ក្នុង​ចំណោម​ផ្ទៃ ៣​ម៉ឺន​៥​ពាន់​ហិ​កតា នៃ​ទីក្រុង​នាគ​សម្តេច​តេ​ជោ​សែន ដោយ តំបន់​ពាណិជ្ជកម្ម​នេះ ត្រូវ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់ ដោយ​ក្នុង​នោះ​មាន​ខុន​ដូរ​សម្រាប់​ការ​ស្នាក់​នៅ​១២​អគារ ស្មើនឹង​ជាង​១៣០០​បន្ទប់ មាន​ខុន​ដូរ​ប្រភេទ​ស្ទូ​ឌី​យ៉ូ​១​អគារ ស្មើនឹង​១៦៣​បន្ទប់ កម្ពស់​១៣​ជាន់ ។​ហើយ​ក្រៅពី​នេះ ក៏​មាន​ជា​ប្រភេទ​ផ្ទះល្វែង ផ្ទះ​អាជីវកម្ម ផ្ទះ​វីឡា ផ្សារ​ទំនើប សារមន្ទីរ​កីឡា ជាដើម ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ទាំង​នៅ​ចុងឆ្នាំ​២០២២​ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៥ ចំណុចគួរដឹងពីស្ថានភាពនិងយុទ្ធសាស្ត្រស្ដារវិស័យទេសចរណ៍របស់ប្រទេសថៃ

ព័ត៌មាន
ចូលមកដល់ឆ្នាំ២០២១នេះ ប្រទេសថៃបានស្ទុះស្ទាខ្លាំងមែនទែន ក្នុងការស្ដារសេដ្ឋកិច្ច ក៏ដូចជាស្ដារវិស័យទេសចរណ៍ឲ្យឡើងវិញ ជាក់ស្ដែងថ្មីៗនេះ ថែបានរៀ…

វ៉ាក់សាំងកូវីដ-១៩ និងផែនការស្ដារវិស័យទេសចរណ៍ នឹងជួយឲ្យវិស័យទេសចរណ៍ងើបឡើងវិញកម្រិតណា?

ព័ត៌មាន
អ្នកជំនាញ និង ជំនួញនៅក្នុងវិស័យទេសចរណ៍បានបង្ហាញពីក្ដីសង្ឃឹមជាថ្មី ក្រោយពីពេលមានយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩កំពុងស្រុកធ្វើឡើង និងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ