អត្ថបទពាណិជ្ជកម្ម

ជំរុញកំណើន៖ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣២ ទទួលបានកញ្ចប់ជំនួយសហគ្រិនខ្មែរសម្រាប់ការពង្រីកអាជីវកម្ម


សហគ្រិនខ្មែរ បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម ចំនួន ៣២ ក្នុងពិធីប្រគល់កញ្ចប់ជំនួយដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សា បរធនបាលនៃសហគ្រិនខ្មែរ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការអាជីវកម្ម, លើក កម្ពស់ភាពប្រកួតប្រជែង និងជំរុញសក្តានុពលនាំចេញ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់ប្រទេស កម្ពុជា។
ជំរុញកំណើន៖ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣២ ទទួលបានកញ្ចប់ជំនួយសហគ្រិនខ្មែរសម្រាប់ការពង្រីកអាជីវកម្ម
ដោយ
អំពី Khmer Enterprise

សហគ្រិនខ្មែរ បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម ចំនួន ៣២ ក្នុងពិធីប្រគល់កញ្ចប់ជំនួយដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សា បរធនបាលនៃសហគ្រិនខ្មែរ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការអាជីវកម្ម, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញសក្តានុពលនាំចេញ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់ប្រទេស កម្ពុជា។

ចាប់តាំងពីឆ្នាំ២០២០ មក សហគ្រិនខ្មែរបានអនុវត្ដកម្មវិធីជាច្រើន ដើម្បីគាំទ្រសហគ្រិនភាពនៅកម្ពុជា។ កម្មវិធី ទាំងនោះរួមមាន ការប្រកួតប្រជែងផែនការអាជីវកម្មសម្រាប់និស្សិត ដើម្បីលើកទឹកចិត្ដដល់ការច្នៃប្រឌិត និងផ្នត់ គំនិត​សហគ្រិនភាព, វគ្គសិក្សាអភិវឌ្ឍន៍សមត្ថភាព ដែលគ្របដណ្ដប់លើប្រធានបទសំខាន់ៗ ដូចជា ការគ្រប់គ្រង ហិរញ្ញវត្ថុការលក់ និងទីផ្សារ និងយុទ្ធសាស្រ្តនាំចេញ ព្រមទាំងការកសាងភ្ជាប់បណ្តាញធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្មសំខាន់ៗ ដើម្បីពង្រឹង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ បានសង្កត់ ធ្ងន់លើការប្ដេជ្ញាចិត្ដរបស់សហគ្រិនខ្មែរ ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យម។ ឯកឧត្ដមបានលើកឡើងថា៖ “ជំនួយហិរញ្ញវត្ថុដែលផ្តល់ដល់ធុរកិច្ចបង្កើតថ្មី និង សហគ្រាស ធុនតូច និងមធ្យម គឺជាសក្ខីភាពមួយចំពោះការគាំទ្រ និងការយកចិត្ដទុកដាក់ដោយផ្ទាល់ របស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យមានភាពរឹងមាំ និងភាពធន់។ នេះបានគូស បញ្ជាក់ពីការចូលរួម ចំណែករបស់សហគ្រិនខ្មែរជាមួយក្របខណ្ឌគោលនយោបាយបច្ចុប្បន្ន ក្នុងគោលបំណង លើកកម្ពស់អាជីវកម្មនិង កែលម្អលទ្ធភាពទទួលបានទីផ្សារ។”

សហគ្រិនខ្មែរជាវេទិកាជាតិសម្រាប់ការគាំទ្រសកម្មភាពសហគ្រិនភាព ដោយផ្ដោតជាពិសេសលើ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។ តាមរយៈការជំរុញវិស័យឯកជនឱ្យមានភាពរឹងមាំ និងរស់រវើក សហគ្រិនខ្មែរមានគោលបំណងលើកកម្ពស់កំណើន និងនវានុវត្ដន៍អាជីវកម្ម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះស្រប តាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងវិបុលភាពយូរអង្វែង។

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ប្រកបដោយភាពរស់រវើក និងនិរន្តរភាពនៅកម្ពុជា។ ជាមួយនឹងអាណត្តិក្នុងការប្រមូលផ្តុំវិនិយោគ និងគ្រប់គ្រងធនធាន សហគ្រិនខ្មែរគាំទ្រអាជីវកម្មដែលជំរុញនវានុវត្ដន៍ និងបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ច ជាតិ។ ក្នុងនាមជាវេទិកាជាតិសម្រាប់ការអភិវឌ្ឍសហគ្រិនភាព សហគ្រិនខ្មែរផ្តោតលើវិស័យអាទិភាពចំនួនបួន៖

-បច្ចេកវិទ្យាព័ត៌មានវិទ្យា និងគមនាគមន៍ - គាំទ្រធុរកិច្ចបង្កើតថ្មីផ្នែកបច្ចេកវិទ្យា ដើម្បីពន្លឿនការផ្លាស់ប្តូរ ឌីជីថល។

-សេវាកម្ម - លើកកម្ពស់បដិសណ្ឋារកិច្ច និងភស្តុភារ ដើម្បីពង្រឹងវិស័យសេវាកម្មរបស់កម្ពុជា។

-កសិកម្ម - ជំរុញការកែច្នៃកសិផលសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។

-កម្មន្ដសាល - លើកកម្ពស់ការជំនួសការនាំចូលដើម្បីបង្កើនផលិតកម្មក្នុងស្រុក។




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះ ធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិតទាប?

វិស័យយានយន្តអគ្គិសនី ត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមជួយលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូ…

អ្នកអភិវឌ្ឍន៍ខុនដូនៅថៃ កំពុងតស៊ូជាមួយបំណុលមានទំហំរហូតដល់ជាង២៣០០លានដុល្លារ

ឃើញថៃ មានអគារពាណិជ្ជកម្មធំៗ និងការដ្ឋានសំណង់ច្រើនកន្លែងយើងកុំទាន់អាលគិតថា វិស័យខុនដូនៅក្នុងប្រទេសនេះ មានស្ថិរភាពឱ្យសោះ។ ជាក់ស្តែងបើយោង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ