
ការផ្ដល់ជូនពិសេសនេះ គិតចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ២០២២។ ប្រសិនបើលោកអ្នកមិនទាន់មានកាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ លោកអ្នកអាចបង្កើតបានដោយឯង និងឥតគិតថ្លៃ ដោយគ្រាន់តែធ្វើតាម វីដេអូនេះ។ ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ សូមប្រើប្រាស់កូដ “UPI08” ក្នុងពេលទូទាត់។
លក្ខន្តិកក្នុងការទទួលបានការបញ្ចុះតម្លៃ ៥០% មានដូចខាងក្រោម៖
-ទទួលបានការបញ្ចុះតម្លៃ ៥០% ដោយកំណត់ជាទឹកប្រាក់ធំបំផុតត្រឹម ៥ដុល្លារ ក្នុងការទូទាត់ម្តង
-មានសុពលភាពសម្រាប់តែការទូទាត់ចំណាយចាប់ពី ៥ដុល្លារ ឡើងទៅ
-អ្នកប្រើប្រាស់ម្នាក់អាចទទួលបានការបញ្ចុះតម្លៃត្រឹម ៣ដង ឬស្មើនិងទឹកប្រាក់បញ្ចុះតម្លៃ១៥ដុល្លារ
-កូដបញ្ជុះតម្លៃគឺមានសុពលភាពសម្រាប់អ្នកប្រើប្រាស់មុនបានមុន
-រាល់ការទូទាត់ទាំងអស់អាចទទួលបានការបញ្ចុះតម្លៃ លុះត្រាតែលោកអ្នកបានប្រើប្រាស់ជាមួយកាត UnionPay របស់ អេ អឹម ខេ ដែលនៅមានសុពលភាព ហើយទទួលបានជោគជ័យជាមួយបណ្ដាញទូទាត់របស់ UnionPay
-លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ដ។

ប្រសិនបើអតិថិជនមានចម្ងល់ទាក់ទងនឹងការផ្ដល់ជូនពិសេសនេះ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ១៨០០២០០២០០ (ឥតគិតថ្លៃ)។