កិច្ចសន្យាកសិកម្ម

កិច្ចសន្យាកសិកម្មចំនួន ៥២ ត្រូវបានដោយហត្ថលេខាដោយវិស័យឯកជន ជំរុញការផលិតស្រូវ និងដំឡូងមីសរីរាង្គ


កិច្ចសន្យារហូតដល់ទៅចំនួន ៥២ កិច្ចសន្យាត្រូវបានរោងម៉ាស៊ីនកិនស្រូវចំនួន៤ រួមជាមួយសហគមន៍កសិកម្មចំនួន ៥០ នៅព្រឹកមិញនេះ បានធ្វើការចុះហត្ថលេខារួមគ្នា ក្រោមការអញ្ជើញជាសាក្សីពីសំណាក់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា។ តំណាងវិស័យឯកជនបានអះអាងថា ការចុះកិច្ចសន្យាកសិកម្មចំនួន៥២កិច្ចសន្យានេះ គឺជាជោគជ័យដ៏ធំមួយមិនធ្លាប់មាន លើការផលិតស្រូវសរីរាង្គនិងដំឡូងមីសរីរាង្គនៅកម្ពុជា។
កិច្ចសន្យាកសិកម្មចំនួន ៥២ ត្រូវបានដោយហត្ថលេខាដោយវិស័យឯកជន ជំរុញការផលិតស្រូវ និងដំឡូងមីសរីរាង្គ
ដោយ

កិច្ចសន្យា​កសិកម្ម​រហូតដល់​ទៅចំនួន​ ៥២ កិច្ចសន្យា ដែលបាន​ចុះហត្ថលេខានេះ គឺជាការព្រមព្រៀង​លើផលិតផល​ស្រូវ​សរីរាង្គ​ក្នុងបរិមាណជាង ២៤ម៉ឺន ៦ពាន់តោន និងដំឡូងមី​សរីរាង្គ​ក្នុងបរិមាណជាង ៣ម៉ឺនតោន ដោយមាន​សហគមន៍​កសិកម្ម​ចំនួន ៥០សហគមន៍មកពីខេត្ត​ផ្សេងៗគ្នា​ចួលរួម ដូចជា​ខេត្តតាកែវ, កំពង់ស្ពឺ , កំពត , កំពង់ឆ្នាំង , មណ្ឌលគិរី និងខេត្តព្រះវិហារ ។ ដោយឡែក ខាង​ក្រុមហ៊ុន​ចំនួន ៤ ដែលបានចុះ​កិច្ចសន្យា​ចូលរួម​ចុះកិច្ចសន្យារួមមាន ក្រុមហ៊ុន​សាជីវកម្ម​កសិកម្មកម្ពុជា (CACC) ក្រុមហ៊ុន អេមរុ រ៉ាយកម្ពុជា (Amru Rice) ក្រុមហ៊ុន Signatures of Asia (SOA) និងក្រមហ៊ុន បាយ័នហេរីធេច។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម​បាន​គូសបញ្ជាក់ថា ការ​សម្រេចបាន​នូវ​កិច្ចសន្យា​កសិកម្ម​ថ្មីៗនេះ បានឆ្លុះបញ្ចាំង​ឲ្យឃើញថា ក្រសួងកំពុងតែ​បន្តជំរុញ និងលើកទឹកចិត្ត​ឲ្យគ្រប់​អនុវិស័យ​ទាំងអស់​អនុវត្ត​តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីពង្រីក​វិសាលភាព​ឲ្យបានកាន់តែ​ទូលំទូលាយ​ទៅដល់​សហគមន៍​ផ្សេងៗទៀត ក្នុងទិសដៅ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យកសិកម្ម​ក្នុងបរិបទ​នៃបដិវត្តន៍​ឧស្សាហកម្មទី៤ និងសាកលភាវូបនីយកម្ម ។ 

បន្ថែមពីនេះទៀត ក្នុងកាល:ទេស​:ដែលកម្ពុជា​កំពុងជួប​នូវ​វិបត្តិជំងឺឆ្លងកូវីដ- ១៩ រាជរដ្ឋាភិបាល​កំពុងតែយកចិត្តទុកដាក់ គិតគូដោះស្រាយ​បញ្ហា​របស់កសិករ សហគមន៍​កសិកម្ម សហគ្រាស​ធុនតូច និងមធ្យម ធ្វើយ៉ាងណា​ឲ្យពួកគាត់​រក្សាបាន​នូវសកម្មភាពផលិត និងបន្តការ​ផលិតឲ្យ​កាន់តែរីក​ចម្រើន​បន្ថែមទៀត​តាមរយ:​ ការពង្រឹង​បរិយាកាស​​វិនិយោគ​ឲ្យបានល្អ​ប្រសើរ​ដើម្បី​បង្កើតការងារ ស្រូបយក​កម្លាំងពលកម្ម​ក្នុងស្រុក ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់​វត្ថុធាតុដើម​កសិកម្ម​ឲ្យអស់លទ្ធភាព។

គួរបញ្ជាក់ថា គិតមកទល់ចុងខែកញ្ញាឆ្នាំ២០២០ ការចុះកិច្ចសន្យា​ផលិតក​សិកម្ម​បានកើន​ឡើងដល់ ៧០១ កិច្ចសន្យា ទៅលើ​ប្រភេទ​ផលិតផល​កសិកម្ម​ជាច្រើនមុខដូចជា ស្រូវ ដំឡូងមីសរីរាង្គ ម្រេច ស្ករត្នោត បន្លែ ស្វាយចន្ទី ពោត មាន់ស្រែ និងជ្រូក ជាដើម។ល៕

None



អត្ថបទបន្ទាប់


រឿង​លុប​​ស្រះទឹកក្នុងទីក្រុងរណប​ហ្គ្រេនភ្នំពេញ៖ អភិបាលក្រុង​ថា មិនអាចទប់ស្កាត់ទេ ព្រោះ​ជាកម្មសិទ្ធិ​របស់ក្រុមហ៊ុនជីបម៉ុង

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃនេះ (ទី២៨ កញ្ញា ឆ្នាំ​២០២០) បាន​ឆ្លើយតប​ដោយ​លទ្ធផល​អវិជ្ជមាន ទៅ​កាន់​សហគមន៍ពលរដ្ឋ​ ១៤០នាក់ រ…

ធនាគារជាតិ៖ តម្រូវការប្រាក់រៀលបន្តកើនឡើងជាមធ្យម ១៦% ក្នុងមួយឆ្នាំៗ

ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀលបានបន្តកើនឡើងជាមធ្យមប្រមាណ ១៦% ក្នុងមួយឆ្នាំៗ ដែលកំណើនតម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ