អចលនទ្រព្យ

ក្រុមហ៊ុន7NGទិញធានារ៉ាប់រងអាយុជីវិតរយៈពេល៥ឆ្នាំជូនអតិថិជនរបស់ខ្លួន


ក្រុមហ៊ុន7NG ខេមបូឌា បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនធានារ៉ាប់រងមាតាភីអិលស៊ី ដើម្បីផ្តល់ការធានារ៉ាប់រងអាយុជីវិតដល់អតិថិជន ដែលបានមកជាវគម្រោងរបស់ក្រុមហ៊ុន7NG។
នេះជាកម្មវិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន 7NG និងក្រុមហ៊ុនធានារ៉ាប់រងមាតាភីអិលស៊ី
ដោយ

លោក ខែម សារី នាយកក្រុមហ៊ុនធានារ៉ាប់រងមាតាភីអិលស៊ី បានថ្លែងក្នុងពិធីចុះMoU ថា ក្រុមហ៊ុនមាតាធានារ៉ាប់រងមានសេវាចំនួនពីរ គឺធានារ៉ាប់រងលើកម្ចី (បំណុល) និងធានារ៉ាប់រងលើអាយុជីវិត។ បើតាមលោក ខែម សារី ការចុះMoUនេះ នឹងជួយធ្វើអតិថិជនរបស់ក្រុមហ៊ុន7NG កាន់តែមានទំនុកចិត្ត នៅពេលពួកគាត់​បាត់បង់ជីវិតដោយប្រការណាមួយ ខណៈពួកគាត់បានទិញគម្រោងរបស់ក្រុមហ៊ុន7NG។   

លោកពន្យល់ថា៖«ការធានារ៉ាប់រង គឺដើម្បីជួយការពារហានីភ័យរបស់អតិថិជន ដែលមកទិញដីឡូតិ៍ ឬគម្រោងរនានាបស់ក្រុមហ៊ុន7NG ដែលជានេះការពារហិរញ្ញវត្ថុរបស់អតិថិជននៅពេលគាត់ស្លាប់នៅសារប្រការណាមួយ។ ធានារ៉ាប់រង មិនមែនជាការដាក់ទំនាយទេ ដែលជាការពារ វាមិនខុសពីយើងទិញបំពង់ពន្លត់អគ្គីភ័យដាក់នៅផ្ទះ តែយើងមិនមែនដាក់ទំនាយឲ្យភ្លើងឆេះផ្ទះនោះទេ​ គឺដើម្បីការពារពេលភ្លើងឆេះផ្ទះ»។ 

លោកបណ្ឌិត ចិន្ត ច័ន្ទរតនា អគ្គនាយក អាយ អាយ ស៊ីធី និងនគរបុរី បានមានប្រសាសន៍ថា ក្រុមហ៊ុន 7NG បានទទួលអាជ្ញាប័ណ្ណ និងការអនុញ្ញាតរួចហើយពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធក្នុងចាប់ដៃគ្នាលើគម្រោងនេះ។ បើតាមលោកអគ្គនាយកខាងលើ MoU គឺជាការគិតគូរពីអតិថិជនរបស់ក្រុមហ៊ុន។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុន7NG មិនទុកអតិថិជនដែលជាវគម្រោងនានារបស់ក្រុមហ៊ុន ឲ្យឯកោឡើយ។ យើងធ្វើឲ្យពួកគាត់មានទំនុកចិត្ត ដូច្នេះ យើងទិញផលិតផលធានារ៉ាប់រងអាយុជីវិតរយៈពេល៥ឆ្នាំឲ្យអតិថិជនរបស់ក្រុមហ៊ុន»។  ​ ​

លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ឲ្យដឹងបន្តថា ក្រុមហ៊ុន7NG មានដីសរុប១ម៉ឺន៣ពាន់ហិចតា ហើយនៅក្នុងគម្រោងទីក្រុងបុរាណដែលស្ថិតនៅវិហារសួគ៌ បានលក់ដាច់ជាង៣ម៉ឺនឡូតិ៍នៅក្នុងចំណោមដីជាង៤ម៉ឺនឡូតិ៍ ហើយក្រុមហ៊ុនបានស្វែងរកម៉ូដផ្ទះជូនដល់អតិថិជន ដែលបានជាវគម្រោងរបស់ក្រុមហ៊ុន។ គម្រោងនេះ រួមមាន៖សួនច្បារ សួនកម្សាន្ដ អគារខុនដូរ ផុ្ទះល្វែង…៕  

None



អត្ថបទបន្ទាប់


ថៃ ក្ដោបបាន ភ្ញៀវទេសចរបរទេស ជិត ២០លាននាក់ នៅពាក់កណ្ដាលឆ្នាំ ២០១៨ នេះ!

គិតត្រឹមរយៈពេល ៦ខែ ក្នុងឆ្នាំ២០១៨នេះ ប្រទេសថៃ បានទាក់ទាញភ្ញៀវទេសចរបរទេស ប្រមាណជិត ២០លាននាក់ ដែលមានកំណើន ១២% ធៀបនឹងរយៈពេលដូចគ្នាកាលព…

ដឹងទេថា យីហោ Franchise បរទេស នៅវៀតណាម បច្ចុប្បន្ន មានប៉ុន្មាន?

អាជីវកម្មទិញលក់សិទ្ធិធ្វើអាជីវកម្មបន្ត ឬហៅថា Franchise បាននិងកំពុងមានការរីកសាយនៅប្រទេសវៀតណាមច្រើនគួឲ្យកត់សម្គាល់។ គិតតាំងពីឆ្នាំ២០០៧ រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ