ខេអេចឃ្យូអរកូត (KHQR Code)

ធនាគារ អេស៊ីលីដា ដាក់ឲ្យដំណើរការ​សេវាទូទាត់តាម ខេអេចឃ្យូអរកូត (KHQR Code)


ធនាគារ អេស៊ីលីដា ភីអិលស៊ី “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” និងជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR Code ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិ នៃ កម្ពុជា។
ខេអេចឃ្យូអរកូត (KHQR Code)
ដោយ

KHQR Code ជាស្តង់ដារឃ្យូអរកូតតែមួយ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា តាមរយៈ អេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗ បាន។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា នៅតាមបញ្ជរហាងទំនិញ និងអ្នកផ្តល់នូវសេវាកម្មនានាបានដាក់ ឃ្យូអរកូត សម្រាប់ទូទាត់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើន មានភាពចង្អៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការលំបាកក្នុងការជ្រើសរើស ដើម្បីទូទាត់។ ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សរុបចំនួន៥៤ បានធ្វើការអភិវឌ្ឍរួមគ្នានូវសេវា "KHQR" ដែលជាប្រព័ន្ធទូទាត់ស្វ័យប្រវត្តិកម្មរួមបញ្ចូលគ្នានូវ ឃ្យូអរកូត សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីធ្វើប្រតិបត្តិការទូទាត់រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលជាសមាជិក សំដៅផ្តល់នូវភាពងាយស្រួលជូនអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ទាន់សម័យ មានសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ ការបង្កើត "KHQR" ក្នុងវិស័យធនាគារនេះ ស្ថិតក្រោមគំនិតផ្តួចផ្តើម និងការគាំទ្រពីធនាគារជាតិ នៃ កម្ពុជា ជាពិសេស លោកជំទាវបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិ នៃ កម្ពុជា និងជាស្ថាបនិកប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង និងប្រើបច្ចេកវិទ្យា Blockchain។

លោកជំទាវបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិ នៃ កម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ន ការរីកចម្រើននៃបច្ចេកវិទ្យា និងការប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុ បានផ្តល់ឱកាស និងជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដាក់ចេញនូវឧបករណ៍ និងសេវាទូទាត់ប្រកបដោយនវានុវត្តន៍ដល់សាធារណជន ដូចជា ការទូទាត់តាមប្រព័ន្ធអ៊ីនធើណែត តាមទូរស័ព្ទចល័ត និងតាមឃ្យូអរកូត ជាដើម។ ទោះជាយ៉ាងនេះក៏ដោយ ការទូទាត់តាម ឃ្យូអរកូត កន្លងមក នៅពុំទាន់មានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជននៅឡើយ ព្រោះអតិថិជនមិនអាចធ្វើការទូទាត់សងប្រាក់ឆ្លងគ្រឹះស្ថានទៅវិញទៅមកបាន។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ និងដើម្បីអនុវត្តស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិ នៃ កម្ពុជា បានដាក់ចេញនូវប្រកាសស្តីពីគំរូបរិច្ឆិនភាពបច្ចេកទេសខេអេចឃ្យូអរកូត (KHQR Code) សម្រាប់ទូទាត់សងប្រាក់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កន្លងមក។ ធនាគារជាតិ នៃ កម្ពុជា សូមអបអរសាទរចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍ និងដាក់ឲ្យដំណើរការសេវាទូទាត់តាម ខេអេចឃ្យូអរកូត ដែលនឹងផ្តល់ភាពងាយស្រួលដល់អិតិថិជន អាចធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មបានយ៉ាងឆាប់រហ័ស តាមកម្មវិធីបាគង (Bakong App) កម្មវិធីអេស៊ីលីដាម៉ូបាល (ACLEDA Mobile) និងកម្មវិធីម៉ូបាលរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ផ្សេងៗ ទៅវិញទៅមកបាន។ ខ្ញុំសង្ឃឹមថា ការដាក់ឲ្យដំណើរការសេវាទូទាត់តាម KHQR Code នេះ នឹងចូលរួមលើកកម្ពស់នវានុវត្តន៍ប្រព័ន្ធទូទាត់សងប្រាក់ ជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថាន កាត់បន្ថយចំណាយប្រតិបត្តិការ និងពង្រីកសុវត្ថិភាពប្រព័ន្ធទូទាត់សងប្រាក់នៅក្នុងប្រទេសកម្ពុជា ៕

None



អត្ថបទបន្ទាប់


នាវាចម្បាំងរុស្ស៊ី និងចិន ធ្វើការល្បាតរួមគ្នាជាលើកដំបូងនៅមហាសមុទ្រប៉ាស៊ីហ្វិក

នាវាចម្បាំងរុស្ស៊ី និងចិនបានធ្វើការល្បាតរួមគ្នាមួយ ជាលើកដំបូងរបស់ប្រទេសទាំងពីរនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចកាលពីចុងសប្តាហ៍មុននេះ។ ទ…

សិង្ហបុរីនឹងបើកព្រំដែនទទួលអ្នកដំណើរមកពីអាស៊ីខាងត្បូងចំនួន ៦ ប្រទេសបន្ថែមទៀត

ចាប់ពីថ្ងៃទី ២៧ ខែតុលា នេះតទៅ ប្រទេសសិង្ហបុរីនឹងបើកព្រំដែនអនុញ្ញាតឱ្យអ្នកដំណើរដែលមកពីអាស៊ីខាងត្បូងចំនួន ៦ ប្រទេស អាចចូល ឬឆ្លងកាត់ប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ